ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ឆ​ន្ទះ​ខ្មែរ មិន​ដាក់​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ រដ្ឋសភា ទេ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ប្រកាស​ជា​ផ្លូវការ សម្រេច​មិន​ប​ញ្ចូ​ន​បេក្ខជន​សម្រាប់​ឈរឈ្មោះ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ ទី​៧ ខាង​មុខ​នោះ​ទេ ។ យោង​តាម​សេចក្តី​ថ្លង​ការណ៍​របស់​គណបក្ស​នេះ​ចេញផ្សាយ…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ប្រកាស​ជា​ផ្លូវការ សម្រេច​មិន​ប​ញ្ចូ​ន​បេក្ខជន​សម្រាប់​ឈរឈ្មោះ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ ទី​៧ ខាង​មុខ​នោះ​ទេ ។

យោង​តាម​សេចក្តី​ថ្លង​ការណ៍​របស់​គណបក្ស​នេះ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៣ តុលា បាន​លើក​ឡើង​ថា ក្រោយ​ពី​បាន​ជួប​ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់ រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស ឆន្ទៈ​ខ្មែរ និង គណ​បក​ភ្លើងទៀន យ៉ាង​កក់ក្តៅ និង​ស្និទ្ធស្នាល​បំផុត រួច​មក គណបក្ស​ឆន្ទៈ​ខ្មែរ បាន​សម្រេច ៖
១- មិន​ដាក់​បញ្ជី​បេក្ខជន ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ២០២៣ ខាង​មុខ​នេះ​ឡើយ ។
២- រួបរួម​ជាមួយ​គណបក្ស​ភ្លើងទៀន និង​ចូលរួម​ជា​គណបក្ស​នយោបាយ​តែ​មួយ តាម​ការ​ជាក់ស្តែង ។

ជាមួយ​គ្នា​នោះ​ដែរ គណបក្ស​ឆន្ទៈ​ខ្មែរ សូម​អំពាវនាវ​កម្លាំង​ប្រជាធិបតេយ្យ និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន តាម​រយៈ​ការ​បោះ​ឆ្នោត ចូលរួម និង​គាំទ្រ​គណបក្ស​ភ្លើងទៀន ឲ្យ​បាន​ទូលំទូលាយ និង​ខ្លាំងក្លា​ជាង​ពេល​ណា​ៗ​ទាំងអស់ ដើម្បី​អំណាច​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ទទួល​បាន​ជោគជ័យ ស្រប​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​ស្មារតី​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ជា​និច្ច​និរន្តរ៍ តទៅ ។

សូម​ជម្រាប​ថា រាជរ​ដ្ឋា​ភិ​បាន​សម្រេច​កំណត់​ថ្ងៃ​បោះ​ឆ្នោត ជ្រើសរើស​អ្នកតំណាង​រា​ស្ត​អាណត្តិ ទី​៧ រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ ក​ក្ត​ដា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ៕