ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​រក​ឃើញ​ករណី​ជំងឺ​អុត​ស្វា​ជា​លើក​ដំបូង​

1 ឆ្នាំ មុន

វៀតណាម ៖ អាជ្ញាធរ​សុខាភិបាល​ក្រុង​ហូ​ជី​មិ​ញ បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី​៣ តុលា​នេះ ពី​ការ​រក​ឃើញ​

វៀតណាម ៖ អាជ្ញាធរ​សុខាភិបាល​ក្រុង​ហូ​ជី​មិ​ញ បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី​៣ តុលា​នេះ ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) ជា​លើក​ដំបូង​តាម​រយៈ​ការ​ពិនិត្យ​សុខភាព​សាធារណៈ និង​បាន​ជំរុញ​ឱ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ​រឹត​បន្តឹង​វិធានការ​បង្កា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ដែល​អាច​កើត​មាន​ឡើង​។ស

អាជ្ញាធរ​សុខាភិបាល​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ​អំពី​អ្នកជំងឺ ប៉ុន្តែ​តំណាង​ក្រសួងសុខាភិបាល​និយាយ​ថា ខ្លួន​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​។

លោក Tang Chi Thuong ប្រធាន​មន្ទីរ​សុខាភិបាល​ក្រុង បាន​ផ្តល់​អនុសាសន៍​ឱ្យ​ព​ង្រឹ​ក​ការ​តាមដាន បង្ការ និង​រក​ករណី​ជំងឺ​នៅ​ចក្រ​ព្រំដែន និង​កន្លែង​ពេទ្យ​ឱ្យ​បាន​ទាន់​ពេលវេលា​។

មន្ទីរ​នឹង​បន្ត​អប់រំ​សាធារណៈជន​អំពី​ជំងឺ​អុត​ស្វា ជា​ពិសេស​ពី​រោគ​សញ្ញា​ដំបូង ដូច្នេះ​អ្នក​ដែល​មាន​បញ្ហា​អាច​ស្វែង​ក​ការ​ព្យាបាល​ភ្លាម​ៗ​។

ម​ជ្ឍ​មណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ទីក្រុង​ហូ​ជី​មិ​ញ ក៏​នឹង​ធ្វើការ​ស៊ើបអង្កេត​ផង​ដែរ​លើ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ​ជាមួយ​អ្នកជំងឺ និង​តាមដាន​ពួក​គេ​។

ក្រសួងសុខាភិបាល​វៀតណាម បាន​ណែនាំ​ពី​វិធានការ​ដើម្បី​បង្ការ​ជំងឺ​អុត​ស្វា រួម​មាន​ខ្ទប់​ច្រមុះ និង​មាត់​នៅ​ពេល​ក្អក ឬ​កណ្តាស់ និង​លាងដៃ​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​ប្រើប្រាស់​ទឹក​លាងដៃ​មាន​ជាតិ​អាល់កុល​៕ (​យោង​តាម​ប្រភព​៖ Vietnam News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ