ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​ទិវា​ស្រែ​បង្ហាញ​ប្រព័ន្ធ​ប្រពល​វប្ប​កម្ម​ដំណាំ​ស្រូវ​(ប.វ.ស)

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១០​ កន្លង​ទៅ​​នេះ​ មន្ទីរ​កសិ​កម្ម​ខេត្ត​បាន​ប្រារព្ធ​ពិធី​ទិវាស្រែ​បង្ហាញ​ប្រព័ន្ធ​ប្រពល​ វប្ប​កម្ម​ដំណាំ​ស្រូវ​ (ប.វ.ស) និង​​ចែក​សំភារ​ជូន​ប្រជា​កសិករ​ក្នុង​រដូវ​ប្រមូល​ផល​​នៅ​ភូមិ​ដាន​ ឃុំ​ថ្មី ស្រុក​គូលែន ​ក្រោម​អធិបតី​ភាព​លោក​ស ថាវី អភិ​បាល​រង​ខេត្ត។ អញ្ជើញ​​ចូល​រួមក្នុង​ពិធី​នោះ​មាន​​ម្ចាស់​ជំនួយ​កម្ម​វិ​ធី​ស្បៀង​អាហារ​ របស់​សហ​ភាព​អឺរ៉ុប​លើ​វិស័យ​កសិ​កម្ម​ដែល​ជា​ដៃ​គូ​ជាមួយ​អង្គ​ការ FAO អង្គ​ការ​ពុទ្ធ​សាសនា

ខេត្ត​ព្រះ​វិហារ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១០​ កន្លង​ទៅ​​នេះ​ មន្ទីរ​កសិ​កម្ម​ខេត្ត​បាន​ប្រារព្ធ​ពិធី​ទិវាស្រែ​បង្ហាញ​ប្រព័ន្ធ​ប្រពល​វប្ប​កម្ម​ដំណាំ​ស្រូវ​ (ប.វ.ស) និង​​ចែក​សំភារ​ជូន​ប្រជា​កសិករ​ក្នុង​រដូវ​ប្រមូល​ផល​​នៅ​ភូមិ​ដាន​ ឃុំ​ថ្មី ស្រុក​គូលែន ​ក្រោម​អធិបតី​ភាព​លោក​ស ថាវី អភិ​បាល​រង​ខេត្ត។ អញ្ជើញ​​ចូល​រួមក្នុង​ពិធី​នោះ​មាន​​ម្ចាស់​ជំនួយ​កម្ម​វិ​ធី​ស្បៀង​អាហារ​របស់​សហ​ភាព​អឺរ៉ុប​លើ​វិស័យ​កសិ​កម្ម​ដែល​ជា​ដៃ​គូ​ជាមួយ​អង្គ​ការ FAO អង្គ​ការ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍​ មន្ត្រី​មន្ទីរ​កសិ​កម្ម​ខេត្ត​ អភិ​បាល​-អភិ​បាល​រង​ស្រុក​គូ​លែន​ ក្រុម​ប្រឹក្សា​ស្រុក​​​គូ​លែន​ មេ​ឃុំ​ ក្រុម​ប្រឹក្សា​ឃុំ​ថ្មី​ ឃុំ​ភ្នំពេញ​ និង​​ប្រជា​កសិករ​ទទួល​កញ្ចប់​ពូជ​ដែល​បាន​ទៅ​ចូល​រួម​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​ពីរ​។

លោក​ពឹង ទ្រី​ដា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ធ្វើ​ការ​កោត​សរ​សើរ​ដល់​ប្រជា​កសិករ​ទាំង​អស់​ដែល​បាន​​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​អ្នក​​ជំនាញ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដំណាំស្រូវ​តាម​បច្ចេក​ទេស​ថ្មី​តាម​រយៈ​ការ​ផ្តល់​​ទុន​ពី​ម្ចាស់​ជំនួយ​ ទាំង​សំភារ​ទាំង​ពូជ​ ។ ការ​ផលិត​ដំណាំ​ស្រូវ​តាម​បែប​បុរាណ​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះ​វិហារគឺ​ជា​ច្រើន​សត​វត្ស​មក​ហើយ​ ព្រោះ​​ជា​ខេត្តដែល​​មាន​ដី​ប្រកប​ដោយ​ជី​​ជាតិ​សំរាប់​ការ​ផលិត​ដំណាំ​កសិ​កម្ម​ដូច​ជា​ដំណាំ​ស្រូវ​មាន​ទិន្ន​ផល​ខ្ពស់​ដោយ​មិន​ចាំ​បាច់​ប្រើ​ជីវិទ្យា​សាស្ត្រ​ក៏​អាច​ទទួល​​ផល​បាន​ខ្ពស់ដែរ​​ ក៏​ប៉ុន្តែ​បើ​តាម​ការ​សង្កេត​ឃើញ​កន្លង​ទៅ​ ប្រជា​កសិករ​នៅ​ក្នុង​តំបន់​នេះ​​អាច​ផលិត​ស្រូវ​ក្នុង​១​ហិក​តា​ទិន្ន​ផល​ទទួល​បាន​ត្រឹម​តែ​២,៥​តោន​ទៅ​៣​តោន​តែ​ប៉ុណ្ណោះ​ ។ ផ្ទុយ​ទៅ​វិញ​ បន្ទាប់​ពី​មាន​ការ​បង្ហាត់​បង្រៀន​តាម​បែប​បច្ចេក​ទេស​របស់​មន្ត្រី​ជំនាញ​ផ្នែក​ដាំ​ដុះ​ដំណាំ​ស្រូវ​របស់​មន្ទីរ​កសិ​កម្ម​ខេត្ត​ និង​ការ​ផ្តល់​ទុន​ជា​សំភារ​ និង​ពូជ​ស្រូវ​ល្អៗ​សុទ្ធ​​ដូច​ជា​ផ្កា​រំដួល​និង​សែន​ពិដោរពី​អង្គ​ការ​ជា​ដៃ​គូ​ បច្ចុប្បន្ន​​ប្រជា​កសិករ​ចំនួន​២​ស្រុក​ក្នុង​តខេត្ត​​ គឺ​ស្រុក​ជ័យ​សែន និង​ស្រុក​គូ​លែន​ដែល​មាន​ចំនួន​២.៦៦០​គ្រួសារ​ទទួល​បាន​ទិន្ន​ផល​ទ្វេ​ដង​ដោយ​ក្នុង​១​ហិកតាពី​៦​ទៅ​៦,៧​តោន ។

លោក​ពឹង​ ទ្រី​ដា​ បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​​មាន​ការ​ចុះ​ផ្ទាល់ពី​ជំនាញ​នៃ​​មន្ទីរ​កសិ​កម្ម​ខេត្ត​ពេល​​នេះ​ធ្វើ​ឱ្យ​ប្រជា​កសិករ​កំពុង​តែ​ទទួល​បាន​នូវ​ក្តី​សង្ឃឹម​លើ​ជោគ​វាសនា​​អនា​គត​របស់​​ពួក​គាត់​ក្នុង​ការ​ផលិត​ដំណាំ​ស្រូវ​ស្រប​ពេល​ដែល​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​កំពុង​តែ​ផ្តោត​ទៅ​លើ​ផែន​ការ​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ឯ​បរទេស ​។ តាម​ការ​សង្កេត​​ឃើញ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ​ចុះ​បង្ហាញ​ផ្ទាល់​ពី​មន្ត្រី​ជំនាញ​​បច្ចេក​ទេស​របស់​មន្ទីរ​កសិ​កម្ម​​ខេត្ត​តាម​រយៈ​ការ​សហ​ការ​​​ជាមួយ​​ដៃ​គូ​អង្គ​ការ​អន្តរ​ជាតិ​នានា ​បច្ចុប្ប​ន្ន​ប្រជា​កសិករ​ក្នុង​ខេត្ត​កំពុងទទួល​ភោគ​ផល​ពី​ដំណាំ​កសិ​កម្ម​ភាគ​ច្រើន​គឺដំណាំ​ស្រូវ​គួរ​ជា​ទី​មោទនៈ​សំរាប់​ការ​កែ​ប្រែ​ជីវ​ភាព​របស់​ពួក​គាត់​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​​។ នៅ​ក្នុង​ពិធី​ទិវា​ស្រែ​បង្ហាញ​ប្រព័ន្ធ​ប្រពល​វប្ប​កម្ម​នា​ព្រឹក​នោះ ​បណ្តា​ម្ចាស់​ជំនួយ​មាន​អង្គ​ការ​FAO អង្គ​ការ​​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍ​​​ ក៏​បាន​ឡើង​​ធ្វើ​ចំណាប់​​​អារម្មណ៍​ និង​ពន្យល់​បន្ថែម​បន្ទាប់​ពី​ប្រជា​កសិករ​ទទួល​បាន​សំភារ​ពូជ និង​ជី​ដែល​ជា​ទុន​សំរាប់​ប្រជា​កសិករ​យក​ទៅ​បង្ក​បង្កើន​ផល​។ ​តំណាង​ម្ចាស់​ជំនួយ​​​បាន​ជំរុញ​ និង​ដាស់​តឿន​ដល់​ប្រជា​កសិករ​ពេល​​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ​ជា​សំភារ​ និង​ពូជ​ ហើយ​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ឱ្យ​ចំ​គោល​ដៅ​ដើម្បី​​ទាញ​យក​ភោគ​ផល​ជួយ​ដល់​ខ្លួន​ឯង​ ហើយនេះ​ជា​ប្រយោជន៍​យ៉ាង​សំខាន់​ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​តាម​ជន​បទ​ ។

លោក​ស ថាវី អភិ​បាល​រង​ខេត្ត ​បានថ្លែង​ថា​ នៅ​ខេត្ត​ព្រះ​វិហារ​ភាគច្រើន​ប្រជា​កសិករ​តែង​តែ​ធ្វើ​កសិកម្ម​​តាម​បែប​បុរាណ​ ហើយ​​ទទួល​បាន​ទិន្ន​ផល​ទាប​ដែល​មិន​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​ក្នុង​ជីវ​ភាព​គ្រួសារ ដែល​​ខ្លះ​មិន​បា​ន​ពេញ​មួយ​ឆ្នាំ​ផង​។ លោក​បាន​បញ្ជាក់​​ថា​ អ្នក​ខ្លះ​ដើម្បី​បំពេញ​​សេច​ក្តី​ត្រូវ​ការក្នុង​ជីវ​ភាពក៏​បាន​សំរេច​​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយ​​ប្រថានទៅ​តំបន់​ផ្សេងៗ​ដែល​ជា​ហេតុ​ធ្វើ​​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​នោះ​ងាយ​ស្រួល​​ទទួល​ការ​រង​គ្រោះ​​បាត់​បង់​​ទាំង​ភូមិ​ឋាន​ ទាំងស្រែ​ចំការ​។ លោក​​អភិ​បាល​រង​ខេត្ត​​បាន​ពន្យល់​ដល់ប្រជា​ពល​រដ្ឋ​ថា​ ​បច្ចុប្បន្ន​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​​ដែល​មាន​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​ជា​នា​យក​រដ្ឋមន្ត្រី​​​បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​នាំ​ចេញ​អង្ករ​ទៅបរទេស​​ ដែល​ទាំង​នេះ​ហើយ​​ជា​ឱកាស​ដ៏​ល្អសំរាប់​ប្រជា​កសិករ​ក្នុង​ការ​ផលិត​ស្រូវ​ និង​ជា​ឱកាស​​ផ្តល់​ការ​​ងារ​ធ្វើ​ឱ្យជីវ​ភាព​ប្រជា​កសិករ​មាន​ការ​រីក​ចំរើន​ឈាន​ទៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។

លោក​ ស ថាវី​ បាន​រំលឹក​ដល់​ប្រជា​កសិករ​ថា ទាំង​អស់គ្នា​​តោង​មាន​ការ​ចង​ចាំ​ថា​ ដើម្បី​ផលិត​ស្រូវ​អង្ករ​ឱ្យ​មាន​ទិន្ន​ផល​ខ្ពស់​​ត្រូវ​អនុវត្ត​តាម​ពាក្យ​ស្លោក​មួយ​ចំនួន​គឺ​១-គ្រាប់​​ពូជសុទ្ធ​ល្អ​ គឺ​ធានា​ដល់​គុណ​ភាព​​សំណាប, ២-សំណាប​ល្អ គឹ​ធានា​ដល់​សន្ទូង​មាន​សុខ​ភាព​ល្អ​, ៣-សន្ទូង​ល្អ​គឺ​ទទួល​បានទិន្ន​ផល​ខ្ពស់​, ៤-ស្រែ​គឺ​ជា​សួន​ដំណាំ និង​ជា​ប្រភព​​ចំណូល​​គ្រួសារ​​ដែល​ត្រូវ​​តែ​ថែ​ទាំ​​ប្រៀប​ដូច​ជា​ម្តាយ​ថែ​ទាំ​ចិញ្ចឹម​កូន,​៥-ស្រូវ​គឺ​ជា​ព្រះ​មេរុ​ និង​ជា​ជី​វិត​មនុស្ស​លោក​ទាំង​មូល​។ ក្នុង​ឱកាស​នោះ​ដែរ គណៈ​អធិបតី​ និង​ម្ចាស់​ជំនួយ​បាន​ប្រគល់​តង់​ទំហំ​៦គុណ​៨​ម៉ែត្រ​សំរាប់​ហាល​ស្រូវ​ក្នុង​មួយ​គ្រួសារ​​ទទួល​បាន​តង់​១ ​សរុប​៤​ភូមិ​​ស្មើ​នឹង​៦៦០​តង់​ ៕