ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​នឹង​បង្កើត​អាកាសយានដ្ឋាន​៨០​ទីតាំង​បន្ថែម​ទៀត នៅ​រយៈពេល៤-៥​ឆ្នាំ​ខាង​មុខ

1 ឆ្នាំ មុន

ឥណ្ឌា ៖ និយតករ​អាកាសចរណ៍​របស់​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា ឥណ្ឌា​ទំនងជា​នឹង​សាងសង់​

ឥណ្ឌា ៖ និយតករ​អាកាសចរណ៍​របស់​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា ឥណ្ឌា​ទំនងជា​នឹង​សាងសង់​អាកាសយានដ្ឋាន​ជិត ៨០​ទីតាំង​បន្ថែម​ទៀត​នៅ​រយៈពេល​ពី ៤ ទៅ ៥ ឆ្នាំ ខាង​មុខ​។ ហើយ​ទន្ទឹម​នឹង​នោះ អាកាសយានដ្ឋាន​ត្រូវការ​បំពេញតម្រូវការ​យ៉ាង​ជាក់លាក់​បំផុត ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​ជើងហោះហើរ​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី Business Insider ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០២ ខែតុលា​។

ក្នុង​រយៈពេល​៨​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​អាកាសយានដ្ឋាន​របស់​ឥណ្ឌា​កើនឡើង​ពី ៧៤ ដល់ ១៤១​ទីតាំង​។ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​អាកាសចរណ៍​ស៊ី​វិល វា​នឹង​កើនឡើង​ដល់ ២២០​ទី​តាំងនៅ​រយៈពេល ៤ ទៅ ៥ ឆ្នាំ​ខាង​មុខ​។ ហើយ​ជាមួយ​គ្នា​នោះ ក្រសួង​បាន​ផ្តល់​ការ​អនុម័ត​ជា​គោលការណ៍ សម្រាប់​ការ​បង្កើត​អាកាសយានដ្ឋាន​បៃតង ឬ Greenfield ចំនួន ២១​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស​ដែល​រួម​មាន​៖

-​អាកាសយានដ្ឋាន Mopa នៅ​រដ្ឋ Goa
-​អាកាសយានដ្ឋាន Navi Mumbai, Shirdi និង Sindhudurg នៅ​រដ្ឋ Maharashtra
-​អាកាសយានដ្ឋាន Kalaburagi, Vijayapura, Hassan និង Shivamogga នៅ​រដ្ឋ Karnataka
-​អាកាសយានដ្ឋាន Dabra នៅ​រដ្ឋ Madhya Pradesh

-​អាកាសយានដ្ឋាន Kushinagar និង Noida (Jewar) នៅ​រដ្ឋ Uttar Pradesh
-​អាកាសយានដ្ឋាន Dholera និង Hirasar (Rajkot) នៅ​រដ្ឋ Gujarat
-​អាកាសយានដ្ឋាន Karaikal នៅ​រដ្ឋធានី Puducherry
-​អាកាសយានដ្ឋាន Dagadarthi (Nellore), Bhogapuram និង Orvakal (Kurnool) នៅ​រដ្ឋ Andhra Pradesh

-​អាកាសយានដ្ឋាន Durgapur នៅ​រដ្ឋ West Bengal
-​អាកាសយានដ្ឋាន Pakyong នៅ​រដ្ឋ Sikkim
-​អាកាសយានដ្ឋាន Kannur នៅ​រដ្ឋ Kerala
-​អាកាសយានដ្ឋាន Hollongi (Itanagar) នៅ​រដ្ឋ Arunachal Pradesh​។

ហើយ​រហូត​មក​ដល់​ពេល​នេះ អាកាសយានដ្ឋាន​បៃតង ដែល​បាន​ដំណើរការ​មាន​ចំនួន ៨​ទីតាំង​ហើយ ដូច​ជា Durgapur, Shirdi, Sindhudurg, Pakyong, Kannur, Kalaburagi, Orvakal និង Kushinagar​។

យោង​តាម​ក្រសួង​អាកាសចរណ៍​បាន​បង្ហាញ​ថា មជ្ឈមណ្ឌល​បាន​ផ្តល់​ការ​បោសសំអាត​ទីតាំង​ដល់​រដ្ឋាភិបាល​រដ្ឋ Himachal Pradesh សម្រាប់​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​បៃតង​ថ្មី​នៅ​តំបន់ Nagchala និង Mandi​។ ក្រៅពី​នេះ អាកាសយានដ្ឋាន​ចំនួន ៣៥​ផ្សេង​ទៀត នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​ការ​ចុះ​ចត​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ចុះ​ចត​លើ​ទឹក ដែល​ត្រូវ​បាន​កំណត់​ក្នុង​គោលដៅ​សម្រាប់​ការ​អភិវឌ្ឍន៍ អំឡុង​ឆ្នាំ​សារពើពន្ធ ២០២២-២៣ ស្ថិត​ក្រោម​កម្មវិធី​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​ក្នុង​តំបន់​របស់​រដ្ឋាភិបាល​ហៅ​កាត់​ថា «RCS-UDAN»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ