ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវរថភ្លើងនៅតែជាកន្លែងអង្គុយលំហែកាយ នៅថ្ងៃរៀបលិចដោយមិនគិតពីការគ្រោះថ្នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​រថភ្លើង​ខាងកើត​វត្ត​ត្រពាំង​ឈូក​ក្នុង​សង្កាត់​សំរោង​ក្រោម និង​ខាងកើត​បុរី​ពិភព​ថ្មី ឈូក​វ៉ា​២ ក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​តែ​ជា​កន្លែង​សម្រាប់​អង្គុយ​លំ​ហែ​កាយ និង​ផឹកស៊ី​នៅ​ពេល​ល្ងាច​ថ្ងៃ​ជិត​លិច ជា​ពិសេស​ថ្ងៃ​សៅរ៍…

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវ​រថភ្លើង​ខាងកើត​វត្ត​ត្រពាំង​ឈូក​ក្នុង​សង្កាត់​សំរោង​ក្រោម និង​ខាងកើត​បុរី​ពិភព​ថ្មី ឈូក​វ៉ា​២ ក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​តែ​ជា​កន្លែង​សម្រាប់​អង្គុយ​លំ​ហែ​កាយ និង​ផឹកស៊ី​នៅ​ពេល​ល្ងាច​ថ្ងៃ​ជិត​លិច ជា​ពិសេស​ថ្ងៃ​សៅរ៍ អាទិត្យ ដោយ​ម្នាក់​ៗ​ភ្លេច​គិត​ពី​ការ​គ្រោះថ្នាក់ ជាយថាហេតុ​ឡើយ​។​ទោះបី​អាជ្ញាធរ​បាន​ចុះ​ទៅ​ណែនាំ​កន្លង​មក​យ៉ាងណា​ក៏​ដោយ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២២​ម្សិលមិញ​នេះ នៅ​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ កំពង់សោម​ត្រង់​ភោ​ជនី​ដ្ឋា​ន ឃ្មុំ​អាំង ក្នុង​សង្កាត់​កា​កាប​២ គេ​ឃើញ​អ្នកដំណើរ​បាន​នាំ​គ្នា​មក​ឈប់​ម៉ូតូ ឬ​ដើរមក​អង្គុយ​លំហែកាយ​នៅ​លើ​ផ្លូវ​រថភ្លើង​ជជែក​គ្នា​លេង និង​ខ្លះ​ទៀត​បាន​ទិញ​ចំណី​មក​អង្គុយ​ញាំ ឬ​ទិញ​ស្រា​មក​អង្គុយ​ផឹក​យ៉ាង​សប្បាយ​រីករាយ​នៅ​ពេល​ថ្ងៃ​ជិត​លិច​។

ការ​មក​អង្គុយ​លើ​ផ្លូវ​រថភ្លើង​នេះ​វា​អាច​បង្ក​អោយ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។ ក្រៅពី​ចំណុច​ខាងលើ​នៅ​ខាងកើត​វត្ត​ត្រពាំង​ឈូក ក្នុង​សង្កាត់​សំរោង​ក្រោម ក៏​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​អង្គុយ​លេង និង​ញាំ​អី​ដូច​គ្នា​ផង​ដែរ​។

ទ​ង្វើ​បែប​នេះ ត្រូវ​បាន​អាជ្ញាធរ​ហាម និង​ធ្វើការ​ណែនាំ​ជា​បន្តបន្ទាប់ ដើម្បី បញ្ចៀស​ការ​គ្រោះថ្នាក់​ជាយថាហេតុ​។ ជា​ការ​គត់​សម្គាល់​អ្នក​ដែល​នាំ​គ្នា​ទៅ​អង្គុយ​លំ​ហែល​កាយ និង​ផឹកស៊ី​បែប​នេះ ត្រូវ​គេ​ដឹង​ថា ភាគច្រើន​ជា​កម្មករ​ក​ម្មា​ការី​នី និង​អ្នក​រស់នៅ​ក្នុងភូមិ​ក្បែរ​ៗ​ផ្លូវ​រថភ្លើង ដែល​បាន​ឈប់​សម្រាក់​ពី​ការងារ​ក៏​បាន​ទៅ​អង្គុយ​លេង​យក​ខ្យល់អាកាស​។

គួរ​បញ្ជាក់​ថា កាលពី​ប្រមាណ​ជាង​១​ខែ​មុន នៅ​ក្នុង​បណ្តាញ​សង្គម​TikTok មានការ​បង្ហោះ​រូបភាព​អ្នក​ទៅ​អង្គុយ​លេង​នៅ​លើ​ផ្លូវ​រថភ្លើង​យ៉ាងច្រើន​កុះក ជា​ហេតុ​បង្ក​អោយ​មានការ​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ជាយថាហេតុ ។

ទន្ទឹម​នោះ អាជ្ញាធរ​ខណ្ឌ​សង្កាត់​បាន​ដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់​ចុះ​ទៅ​ណែនាំ អប់រំ​តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ