ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រាប់ពលរដ្ឋរស់នៅតំបន់អង្គរកុំចង់តថ្លៃសំណងជាមួយជារដ្ឋាភិបាលប្រយ័ត្នអត់បានអីសោះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ ​ទៅ​កាន់​ពលរដ្ឋ​នៅ​តំបន់​អង្គរកុំ​ឃើញ​នាយក​រដ្ឋមន្ត្រី​ទៅ​និយាយ​គិត​ថា​ថ្ងៃក្រោយ​អាច​តថ្លៃ​បាន​ច្រើនដី​ធំ​ជាង​នោះ​ជា​ការ​គិត​ខុស​ព្រោះ​បើ​ដល់​ពេល​ចាំបាច់​អាជ្ញាធរ​នឹង​ឱ្យ​ពលរដ្ឋ​ចាកចេញ​ដោយ​មិ ន​ទទួល​បាន​អ្វី​ទាំងអស់​។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ ​ទៅ​កាន់​ពលរដ្ឋ​នៅ​តំបន់​អង្គរកុំ​ឃើញ​នាយក​រដ្ឋមន្ត្រី​ទៅ​និយាយ​គិត​ថា​ថ្ងៃក្រោយ​អាច​តថ្លៃ​បាន​ច្រើនដី​ធំ​ជាង​នោះ​ជា​ការ​គិត​ខុស​ព្រោះ​បើ​ដល់​ពេល​ចាំបាច់​អាជ្ញាធរ​នឹង​ឱ្យ​ពលរដ្ឋ​ចាកចេញ​ដោយ​មិ ន​ទទួល​បាន​អ្វី​ទាំងអស់​។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា ប្រមាណ​៣.៨៦៦​នាក់ នារី​៣.៣៨២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២២​នេះ​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ដាច់​ណាត់​ដល់​អ្នក​ដែល​មិន​ព្រម​រុះរើ​លំនៅ​ឋាន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ចេញ​ជា​បន្ទាន់​ទាន់​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ផ្ដល់​ជូន​។

រូបភាពកាលសម្តេចតេជោ ទៅជួបប្រជាពលរដ្ឋកាលអាទិត្យមុន

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា មាន​សាច់ញាតិ​ម្នាក់ នៅ​ក្នុង​តំបន់​អង្គរ​បាន​ប្រាប់​សម្ដេច​តាំងពី​មុន​សម្ដេច​ទៅ​សៀមរាប​ថា លើក​ទី​១.​កុំ​ប្រគល់​ក្រែង​គេ​ឃោសនា​ថា រដ្ឋបាល​នឹង​យក​ដី​ទៅ​លក់​ឲ្យ​ឯកជន លើក​ទី​២.​គេ​ថា សុំ​ទុក​ដី​នេះ​សិន​ដើម្បី​តថ្លៃ​ឲ្យ​បាន​ដី​ធំ​ជាង​នេះ និង​បាន​សំណង​ច្រើន​ជាង​ហ្នឹង​។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា «​ពេល​នេះ​ជា​ពេល​ដែល​រាជរដ្ឋាភិបាល​ធ្វើការ​ថ្នាក់ថ្នម​អង្វរក​ឲ្យ​បងប្អូន​ឲ្យ​ចាកចេញ​ខ្ញុំ​ទៅ​ជួប​ផ្ទាល់​ជិត​៤​ពាន់​គ្រួសារ បើ​បូក​ទាំង​អ្នក​ចេញពី​សៀមរាប​ផង​ជាង​៤​ពាន់​គ្រួសារ ប៉ុន្តែ​នៅ​ពេលវេលា​មក​ដល់​មួយ​សេន​ក៏​អត់​ឲ្យ​ដែរ ហើយ​បញ្ជូន​ចេញពី​តំបន់​នោះ​តែ​ម្ដង សូម​ផ្ដាំ​ទៅ​ឲ្យ​ហើយ​។ នេះ​ជា​ពេលវេលា​ដែល​រាជរដ្ឋាភិបាល​កំពុង​ថ្នាក់ថ្នម​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ជូន ប៉ុន្តែ​ដល់​ពេលវេលា​មួយ​ហើយ​មិនមែន​សុខចិត្ត​ឲ្យ​អង្គរវត្ត​ត្រូវ​គេ​ដក​ចេញពី​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ទេ ច្បាស់​ជា​ដក​គ្រួសារ​ហ្នឹង​ចេញ​ហើយ​»​។

សម្ដេច​តេ​ជោ​បន្ថែម​ថា កុំ​ឃើញ​នាយក​រដ្ឋមន្ត្រី​ទៅ​និយាយ​ហើយ​គិត​ថា ថ្ងៃក្រោយ​អាច​តថ្លៃ​បាន​តម្លៃ​ច្រើន​ជាង​ហ្នឹង​ដី​ធំ​ជាង​ហ្នឹង គឺ​អត់​ទេ ព្រោះ​ដី​អ្នក​ទាំងអស់​គ្នា​អត់​មានកម្ម​សិទ្ធិ​ទេ​។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ សង្កត់ធ្ងន់​ថា ឲ្យ​តែ​ដល់​ពេល​ដែល​មាន​សម្ពាធ​ពី​អង្គការ​យូ​ណេ​ស្កូ​ដែល​ទាក់ទង​ជាមួយនឹង​ការ​ការពារ ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​«​សូម​អញ្ជើញ​ចេញ​ដោយ​គ្មាន​សំណង​អ្វី​ឡើយ​ព្រោះ​អា​សង​មុន​អត់​ព្រមយក​»​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី លើក​ទៀត​ថា​៖« យើង​មិន​ចង់​ដើរ​ដល់​ចំណុច​នោះ​ទេ គឺ​យើង​ធ្វើ​តាម​ដំណាក់កាល​នីមួយ​ៗ​។​បងប្អូន​ប្រាកដជា​យល់ ហើយ​កុំ​ចាញ់បោក​ក្រុម​បក្សនយោបាយ​ណា​ថា​ធានា គឺ​អត់​ធានា​ទេ​»​។

សម្ដេច​ក៏​បាន​ចោទ​ជា​សំណួរ​ថា «​សួរ​ថា​អ្នកឯង​នៅ​មុន​ឆ្នាំ​៧៩​ទេ គឺ​នៅ​ក្រោយ​ទាំងអស់ ហើយ​អ្នក​ណា​មាន​សិទ្ធ​ទៅ​ឲ្យ​កម្មសិទ្ធិ​នៅ​ក្នុង​តំបន់​នោះ0x017d7​»​។

សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​នេះ គឺ​រដ្ឋាភិបាល​ប្រើ​វិធីសាស្ត្រ​ទន់ភ្លន់​ក្នុង​ការ​ស្នើ​ឲ្យ​ពលរដ្ឋ​ចាក​ចេញពី​តំបន់​អង្គរ​។​សម្ដេច​បន្ត​ថា ទៅ​ថ្ងៃ​មុខ​ទៀត​បើសិនជា​មាន​ពលរដ្ឋ​ណា​រឹងទទឹង មិន​ព្រម​ចាកចេញ រដ្ឋាភិបាល​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ហើយ​ពេល​នោះ​សូ​ម្បី​តែ​សំណង​ក៏​ពុំ​មាន​ជូន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ