ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​៤​នាក់​ទិញ​ទុ​រ៉េ​ន​ឱ្យ​លុយ​មិន​គ្រប់ រួច​យួរ​ថង់​ដើរ​ចេញ​ផ្ទុះ​ហិ​.​ង្សា​ផ្អើល​ខណ្ឌ​៧​មក​រា

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​មក​សួ​រត​.​ថ្លៃ​តម្លៃ​ទុ​រ៉េ​ន ដើម្បី​ទិញ​ចំនួន​៦​គីឡូ​ក្រាម ហើយ​ក៏​បាន​បង្ក​ហិ​.​ង្សា​ជាមួយ​អ្នកលក់​ទុ​រ៉េ​ន ផ្អើល​ដល់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​មក​សួ​រត​.​ថ្លៃ​តម្លៃ​ទុ​រ៉េ​ន ដើម្បី​ទិញ​ចំនួន​៦​គីឡូក្រាម ហើយ​ក៏​បាន​បង្ក​ហិ​.​ង្សា​ជាមួយ​អ្នកលក់​ទុ​រ៉េ​ន ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​មក​ធ្វើការ​អន្តរា​គម៍​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវ​មហាវិថី​ព្រះ​សីហ​នុ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា គេ​បានឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៤​នាក់ នាំ​គ្នា​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ហើយ​ជនជាតិ​ចិន​ទាំង​៤​នាក់​នោះ ក៏​បាន​ដើរ​ចូល​ទៅ​តូប​លក់​ទុ​រ៉េ​ន​មួយ​កន្លែង រួច​បាន​សួរនាំ​អ្នកលក់​ថា «​តើ​ទុ​រ៉េ​ន​មួយ​គីឡូ​ប៉ុន្មាន? ពួក​គេ​ចង់​ទិញ​៦​គីឡូក្រាម​»​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ អ្នកលក់​បាន​ប្រាប់​ទៅ​វិញ​ថា «​ទុ​រ៉េ​ន​ក្នុង​១​គីឡូ​តម្លៃ​២០០០០​រៀល​» បន្ទាប់​មក​ជនជាតិ​ចិន​ទាំងនោះ​បាន​សម្រេចចិត្ត​អោយ​អ្នកលក់​វេច​ខ្ចប់​ទុ​រ៉េ​ន​៦​គីឡូ ដែល​សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​១២០០០០​រៀល តែ​ជនជាតិ​ចិន​អោយ​លុយ​ថ្លៃ​ទុ​រ៉េ​ន​តែ​៧០០០០​រៀល​មិន​គ្រប់​ចំនួន អ្នកលក់​ក៏​បាន​ប្រាប់​ថា «​ខ្វះ​លុយ​៥០០០០​រៀល​ទៀត ទើប​គ្រប់​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ ជនជាតិ​ចិន​ក៏​បានអោយ​២០០០០​រៀល​បន្ថែម​ទៀត ហើយ​ក៏​ដើរ​កាន់​ថង់​ទុ​រ៉េ​ន​បម្រុង​នឹង​ដើរ​ចេញ​ទៅ ហើយ​ពេល​នោះ​ស្ត្រី​ជា​អ្នកលក់​ក៏​បានរ​ត់ទៅ​ចាប់​ទាញ​យក​ថង់​ទុ​រ៉េ​ន​ពី​ដៃ​មក​វិញ ដោយសារ​តែ​អោយ​លុយ​មិន​គ្រប់​ចំនួន ទើប​បង្ក​អោយ​កើត​ចេញ​ជា​ជម្លោះ​ហិ​.​ង្សា​ប្រវា​.​យ​ប្រតប់​គ្នា​យ៉ាង​ខ្លាំង ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ខណ្ឌ​៧​មក​រា ចុះ​មក​ធ្វើការ​អន្តរា​គម៍​ភ្លាម​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ គេ​បានឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​៤​នាក់​នាំ​គ្នា​ព្រួត​វា​.​យ​ស្ត្រី​ជា​អ្នកលក់​ទុ​រ៉េ​ន​តែ​ម្នាក់ឯង​ប៉ុណ្ណោះ កុំ​តែ​បាន​អ្នកលក់​ដូច​គ្នា​រត់​មក​ជួយ​ឃាត់​ទេ កុំ​អី​រង​របួសធ្ងន់​បាត់​ហើយ​។

បច្ចុប្បន្ន ក្រោយ​កើតហេតុ កម្លាំង​កង​រាជ​អា​វុ​ហត្ថ​បាន​និយាយ​អោយ​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​ជនជាតិ​ចិន​បាន​ធ្វើការ​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​១៥០​ដុល្លារ ទៅ​អោយ​ស្ត្រី​ជា​អ្នកលក់​ទុ​រ៉េ​ន ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង រួច​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ក៏​នាំ​គ្នា​ដើរទៅ​បាត់​អស់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ