ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​ព្រំដែន​សំខាន់​ៗ​ចំនួន​៣ក្នុងខេត្ត​មណ្ឌល​គិរី​ចាប់​​បើកដំណើរការឡើងវិញ​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាល​ខេត្តបាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ដំណើរការ​ច្រកព្រំដែន​ទាំង​៣ ដែល​ត្រូវ​បាន​បើក​​ដំណើរ​​ឡើង​វិញ​ ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២២​តទៅ ។ ច្រក​ទ្វារ​ព្រំដែន​សំខាន់​ៗ​​ចំនួន​៣​ក្នុង​ខេត្ត​នេះ រួម​មាន…

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាល​ខេត្តបាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ដំណើរការ​ច្រកព្រំដែន​ទាំង​៣ ដែល​ត្រូវ​បាន​បើក​​ដំណើរ​​ឡើង​វិញ​ ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២២​តទៅ ។ ច្រក​ទ្វារ​ព្រំដែន​សំខាន់​ៗ​​ចំនួន​៣​ក្នុង​ខេត្ត​នេះ រួម​មាន ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ឡា​ប៉ា​ខេ នៅ​ស្រុក​កែវ​សីមា ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ដាក់​ដាំ នៅស្រុក​អូរ​រាំង និង​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ណាំ​លៀ នៅ​ស្រុក​ពេ​ជ្រា​ដា ។

ការ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​នេះ គឺ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ខេត្ត​ដាក់​ឡាក់ ខេត្ត​ដាក់ណុ​ង និង​ខេត្ត​ប៊ិ​ញ​ភឿ​ក ប្រទេស​វៀតណាម ។

រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ការ​ធ្វើ​ដំណើរ​ចេញចូល និង​ការ​ធ្វើចរាចរណ៍​ទំនិញ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន ទាំង​៣​នេះ ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២២​តទៅ ។ បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ដំណើរការ​បើក​ច្រក​ទ្វារ ព្រំដែន​ឡើង​វិញ​នេះ ក៏​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ក្រសួង​សុខាភិបាល​​​​ដែរ ។

ចំពោះ​អ្នកដំណើរ​ចូល​មិន​តម្រូវ​ឱ្យធ្វើ​តេស្ត PCR ៧២​ម៉ោង មុន​ចូល​មក​កម្ពុជា និង​មិន​តម្រូវ​ឱ្យធ្វើ​តេស្ត​រហ័ស​នៅ​ព្រំដែន ពេល​មក​ដល់​កម្ពុជា​នោះ​ទេ ។ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​អ្នកដំណើរ​ចូល គួរ​គប្បី​ធ្វើតេស្ត​រហ័ស​ដោយ​ខ្លួនឯង និង​ភ្ជាប់​មក​ជាមួយ​កាត​ចាក់​វ៉ាក់សាំង ដើម្បី​បង្ហាញ​ជូន​អាជ្ញាធរ​ច្រក​ទ្វារ ។ ចំពោះ​អ្នកដំណើរ​ចេញ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ភាគី​វៀតណាម និង​ត្រូវ​ដាក់​ជាប់​ជាមួយនូវ​កាត​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ ។ ចំពោះ​អ្នកដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់​សាំង នៅ​ពេល​ចូល​មក​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​​ភិបាល ។

ដោយឡែក សម្រាប់​អ្នកដំណើរ​ចេញ ត្រូវអនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការ​ណែនាំ​និង​ការ​កំណត់​របស់​ភាគី​វៀតណាម ។ ដើម្បី​ឱ្យ​ដំណើរ​ការ​នៃ​ការ​បើក​ច្រក​ទ្វារ​ឡើង​វិញ​មាន​ភាព​រលូន និង​ជា​ការ​ជួយ​សម្រួល​ដល់​ការ ធ្វើ​ដំណើរ​ចេញ​ចូល​របស់​ប្រជាពលរដ្ឋ និង​ការ​ធ្វើ​ចរាចរណ៍​ទំនិញ​ឆ្លងកាត់​ព្រំដែន​ទៅ​វិញ​ទៅ​មក រដ្ឋបាល​ខេត្ត បាន​ស្នើ​ឱ្យ​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ទ្វេ​ភាគី​ទាំង​៣ ជួប​ប្រជុំ​ធ្វើការងារ​ជាមួយ​ខាង​ច្រក​ទ្វារ​ភាគី​វៀតណាម ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស បាន​ជ្រាប និង​សហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​គ្រប់គ្រង និង​សម្របសម្រួល​សកម្មភាព​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ទាំងអស់ ដើម្បី​ធានា​បាន​នូវ​ការ​ធ្វើ​ដំណើរ និង​ការ​ដោះ​ដូរទំនិញ​ឆ្លងកាត់​ព្រំដែន​មាន​ភាពល្អ​ប្រសើរ ៕​ ​ ​

អត្ថបទសរសេរ ដោយ