ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ស្ថានភាព​ទឹកស្ទឹង​មង្គល​បូ​រី​ហក់​​ឡើង ដល់បង​ប្អូន ដើម្បី​​ប្រុង​ប្រយ័ត្ន​ខ្ពស់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ស្រុក​មង្គល​បូ​រី ​បាន​ចេញសេចក្តី​ជូនដំណឹង​ដល់​ប្រជាពល​​រដ្ឋ​ឱ្យ​ដឹង​ពីស្ថានភាព​​ទឹកស្ទឹង​មង្គល​បូ​រី ​បាន​ហក់​ឡើង​ខ្លាំង ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា និង​ទឹក​ហូរ​នៅ​ផ្នែក​ខាងលើ ក្នុងស្រុក​ប​វេ​ល និង​ស្រុក​ម៉ា​ឡៃ គិត​ត្រឹម​ថ្ងៃ​ទី​០២…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ស្រុក​មង្គល​បូ​រី ​បាន​ចេញសេចក្តី​ជូនដំណឹង​ដល់​ប្រជាពល​​រដ្ឋ​ឱ្យ​ដឹង​ពីស្ថានភាព​​ទឹកស្ទឹង​មង្គល​បូ​រី ​បាន​ហក់​ឡើង​ខ្លាំង ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា និង​ទឹក​ហូរ​នៅ​ផ្នែក​ខាងលើ ក្នុងស្រុក​ប​វេ​ល និង​ស្រុក​ម៉ា​ឡៃ គិត​ត្រឹម​ថ្ងៃ​ទី​០២ តុលា ឆ្នាំ​២០២២ ។

ដោយ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​មង្គល​បូ​រី ​បានជម្រាប​​បងប្អូន​ក្នុងស្រុក​មង្គល​បូ​រីថា ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​ភ្លៀង​នៅ​បន្ត​ធ្លាក់​ជាប​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ និង​ស្ថានភាព​ទឹក​ហូរ​ធ្លាក់​ពី​ផ្នែក​ខាងលើ តាម​បណ្តោយ​ដងស្ទឹង​នៃ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង​ហូរ​ធ្លាក់​ពី​ស្រុក​ម៉ា​ឡៃផង ធ្វើ​ឱ្យកម្រិត​ទឹកស្ទឹង​មង្គល​បូ​រី​ មានការ​ហក់​ឡើង​ខ្លាំង និង​អាច​បង្ក​ជា​ផល​ប៉ះពា​ល់​ដល់​អាយុជីវិត​មនុស្ស សត្វ ផ្ទះ សម្បែង និង​ផលដំណាំ​កសិកម្ម ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី ជា​ពិសេស​នៅ​ឃុំ​សឿ ចំណោម រហាត់ទឹក បត់​ត្រង់ និង​និង​បណ្តា​ឃុំ​មួយ​ចំនួន​ទៀត ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ និង​សម្ភារ នៅ​ពេល​ទឹកជំនន់​ហក់​ឡើង​ខ្លាំង សូម​ទំនាក់ទំនង​មក​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រុក ដែល​មាន​លេខ​ទូរស័ព្ទ​០១២ ៥០០ ០៨៣/​០៧៧ ២៣៤ ៨៤៨/០១៥ ៤៨១ ០៥៨ ដើម្បី​ជួយ​សង្គ្រោះ​និង​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ដែល​មាន​កម្លាំង​ត្រៀម​បម្រុង​ទុកជា​ស្រេច សម្រាប់​ជួយ​អន្តរាគមន៍ ។

លោក​បាន​បញ្ជាក់​ថា រហូត​ដល់​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២២ នៅ​ស្រុក​មង្គល​បូ​រី មាន​៨​ឃុំ ស្មើ​៤៨​ភូមិ ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ជន់​លិច មាន​ចំនួន​៨៩៣​គ្រួសារ ស្មើ​៣.៦៤៤​នាក់​ស្រី​១.៨៨០​នាក់ ស្លា​.​ប់​ដោយ​លង់ទឹក​៤​នាក់ ជម្លៀស​៨៦​គ្រួសារ ស្មើ​៣៣៥​នាក់ ស្រី​១៧២​នាក់ កុមារ​៣៣​នាក់ ទឹក​លិច​ស្រូវ​ដែល​ជិត​ប្រមូល​ផល​២.៩៨៧​ហិ​កតា លិច​ដំឡូង​មី​៤​ហិ​កតា លិច​ដំណាំ​រួម​ផ្សំ​៧​ហិ​កតា សត្វពាហនៈ​២៧​ក្បាល សាលា​រៀល​៧​កន្លែង វត្ត​១​កន្លែង ទឹក​ហូរ​កាត់​ផ្លូវ​៨៥​ខ្សែ​ប្រវែង​៥២.៩៩៤​ម៉ែត្រ ។

អត្ថបទសរសេរ ដោយ