ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ពោលពាក្យអាណិតអ្នកបម្រើការងារនៅតាមផ្ទះដោយពេលខ្លះត្រូវហូបបាយម៉ោងជាង១២យប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ពោល​ពាក្យ​អាណិតអាសូរ​ដល់​អ្នក​កំពុង​បម្រើ​ការងារ​នៅ​តាម​ផ្ទះ ដោយសារ​ពេល​ខ្លះ​គ្មាន​ឈប់​សម្រាក​រវល់​រហូត ពេល​ខ្លះ​ហូប​បាយ​រហូត​ដល់​ម៉ោង​១២​យប់​ជាង​ក៏​មាន​ដោយសារ​រង​ចាំ​ម្ចាស់ផ្ទះ​នៅ​ហូប​បាយ​រួច​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ជាប់​ការ​សិក្សា​នៅ​វិទ្យាស្ថានវ៉ាន់ដា នា​ព្រឹក​ថ្ងៃ​ទី​០៣ តុលា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ពោល​ពាក្យ​អាណិតអាសូរ​ដល់​អ្នក​កំពុង​បម្រើ​ការងារ​នៅ​តាម​ផ្ទះ ដោយសារ​ពេល​ខ្លះ​គ្មាន​ឈប់​សម្រាក​រវល់​រហូត ពេល​ខ្លះ​ហូប​បាយ​រហូត​ដល់​ម៉ោង​១២​យប់​ជាង​ក៏​មាន​ដោយសារ​រង​ចាំ​ម្ចាស់ផ្ទះ​នៅ​ហូប​បាយ​រួច​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ជាប់​ការ​សិក្សា​នៅ​វិទ្យាស្ថានវ៉ាន់ដា នា​ព្រឹក​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០២២​នេះ បាន​សម្តែង​ការ​អាណិត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​ផ្ទះ ដោយសារ​គួ​ក​គេ​រវល់​ណាស់​ពេល​ខ្លះ​បាន​ហូប​បាយ​ដល់​ម៉ោងជាង​១២​យប់​ក៏​មាន​ទម្រាំ​រួច​ដៃ​។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​នេះ បន្ទាប់​ពី​មាន​អ្នកមួយ​ចំនួន​អះអាង​ថា ខ្លួន​រវល់​ណាស់​ក្នុង​មួយ​ថ្ងៃ​ៗ​។​ប៉ុន្តែ​សម្តេច​បាន​គូសបញ្ជាក់​ថា​៖«​កុំ​និយាយ​ថា រវល់​ស្រុក​ខ្មែរ​គ្មាន​អ្នក​ណា​រវល់​ជាង​ហ៊ុន សែន​ទេ ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់​អ្នក​រវល់​ជាងគេ គឺ​មេផ្ទះ​។​អី​ញ្ចឹ​ង​បាន​ខ្ញុំ​ចេះ​តែ​និយាយ​ថា អ្នក​ដែល​ធ្វើការ​នៅ​តាម​ផ្ទះ គួរ​ត្រូវ​យោគយល់​ផង​! ខ្ញុំ​អា​សូវ​ណាស់​ទាំង​មេដោះ​ក្តី អ្នក​ធ្វើ​ម្ហូប​ក្តី នៅផ្ទះ​ខ្ញុំ ខ្ញុំ​តែង​ផ្តល់​ឱកាស​និង​ផ្តល់​ការ​ឧបត្ថម្ភ​»​។

សម្តេច​បាន​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​កុំ​ឲ្យ​ពេល​លើកបាយ​ទទួលទាន​នឹកឃើញ​ដល់​ក្រុម​គ្រួសារ​ដែល​កំពុង​ពិបាក ដូច្នេះ​យើង​ត្រូវ​ការពារ​អ្នក​ទាំងនេះ ហើយ​កុំ​កំ​ម្អ​កដោយ​អ្នកខ្លះ​ហូប​បាយ​ដល់​ម៉ោង​១០​យប់​មិន​ទាន់​ចប់​ទេ​។​អត់​គិត​ថា អ្នក​ដែល​ត្រូវ​លាងចាន តើ​គ្នា​ហត់នឿយ​យ៉ាងណា​។

រូបតំណាង

សម្តេច​គូសបញ្ជាក់​ថា​៖«​អាហ្នឹង​ខ្ញុំ​និយាយ​អី​ញ្ចឹ​ង​ចុះ ដូច​ជា​បទ​ពិសោធន​នៃ​ការ​រស់នៅ​ក្នុង​គ្រួសារ​មួយ​។​បើ​ថ្ងៃ​ណា​ចំ​ថ្ងៃ​បុណ្យ​ខ្ញុំ​ជាមួយ​គ្រួសារ​ខ្ញុំ​ឆាប់​ហូប​បាយ​ដើម្បី​ឲ្យ​ក្មេង​ៗ​បាន​ដើរ​លេង ឬ​ក៏​គេ​ចែកវេន​គ្នា​ដើរ​លេង ប៉ុន្តែ​វា​មិន​សប្បាយ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ស្នើ​ដល់​អ្នក​ដែល​មាន​អ្នកបម្រើ​ការងារ​ក្នុងផ្ទះ ឬ​មេដោះ​កុំ​ធ្វើការ​ហូប​បាយ​យូរ​(​អង្គៀ​ម​ទំពាអៀង​)​រហូត​ដល់​ម៉ោង​១០​យប់​មិន​ទាន់​ឈប់​ទៀត​ដោយ​មិន​បាន​គិត​ថា អ្នកបម្រើ​នៅ​ក្នុងផ្ទះ​គ្នា​រង់ចាំ​លើក​ចានឆ្នាំង​ទៅ​លាង រហូត​ដល់​ទម្រាំ​បាន​ដេក​ជិត​១២​ហើយ​។ ហើយ​ព្រលឹម​ម៉ោង​មិន​ទាន់​៥​ផង​ឡើង​ដាំ​ឲ្យ​យើង​ហូប​ទៀត​។

រូបតំណាង

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​មិន​ទម្លាប់​ឲ្យ​អ្នក​រស់នៅ​ជាមួយ​សម្តេច​ទៅ​ដេក​ផ្ទះ​ផ្សេង​ទៀត គឺ​នៅផ្ទះ​ជាមួយ​គ្នា​រហូត​អ្នកខ្លះ​មាន​ប្តី​ប្រពន្ធ​ក៏​បាន​រក​ផ្ទះ​ឲ្យ​ដេក​ផ្សេង​ហើយ​មក​ធ្វើការ​បន្ត​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​រស់នៅ​ជាមួយ​សម្តេច​ដែល​បាន​រៀន​គួរសម សម្តេច​ក៏​បាន​បញ្ជូន​ឲ្យ​ទៅ​រៀន​បណ្តុះបណ្តាល​រហូត​ដល់​សាកលវិទ្យាល័យ​ឲ្យ​មានចំណេះ​ដឹងផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ