ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះ​ណាស់​! Bird គូស្នេហ៍ Tangmo បង្ហោះ​សារ​ទាំង​ឈឺចាប់ ក្រោយ​បាត់​របស់​មួយ

1 ឆ្នាំ មុន

បើ​គិត​មក​ទល់​ពេល​នេះ ឃើញ​ថា អស់​រយៈពេល​ជិត​១​ឆ្នាំទៅ​ហើយ ដែល​តារា​ស្រី​ថៃ​ដ៏​ល្បីឈ្មោះ Tangmo Nida បាន​លាចាក​លោក​ទៅ គ្មាន​ថ្ងៃ​ត្រឡប់​មក​វិញ​នោះ​ទេ ដោយ​បាន​ត្រឹមតែ​បន្សល់​ទុក​នូវ​រូបភាព​ដែល​បាន​ដិត​ជាប់​នៅ​ក្នុង​បេះដូង​អ្នក​គ្រប់​គ្នា ស្ទើរតែ

ប្រទេស​ថៃ ៖ បើ​គិត​មក​ទល់​ពេល​នេះ ឃើញ​ថា អស់​រយៈពេល​ជិត​១​ឆ្នាំទៅ​ហើយ ដែល​តារា​ស្រី​ថៃ​ដ៏​ល្បីឈ្មោះ Tangmo Nida បាន​លាចាក​លោក​ទៅ គ្មាន​ថ្ងៃ​ត្រឡប់​មក​វិញ​នោះ​ទេ ដោយ​បាន​ត្រឹមតែ​បន្សល់​ទុក​នូវ​រូបភាព​ដែល​បាន​ដិត​ជាប់​នៅ​ក្នុង​បេះដូង​អ្នក​គ្រប់​គ្នា ស្ទើរតែ​មិន​ចង់​ជឿ​នោះ​ទេ​ថា នាង​ទៅ​លឿន​បែប​នេះ​ឡើយ ហើយ​រឹតតែ​ខ្លោចចិត្ត​ទៅ​ទៀត​នោះ តារា​ស្រី​រូប​នេះ​បាន​បន្សល់​ទុក​នៅ​បុរស​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ជា​គូស្នេហ៍​ខំ​តាម​ស្រឡាញ់​នាង​មក​ជាង​១០​ឆ្នាំ ទម្រាំ​តែ​មាន​ភាព​ក្លាហាន​ហ៊ាន​សុំ​នាង​ធ្វើ​ជា​សង្សារ​មិន​ងា​.​យ​នោះ​ទេ​។

ដោយឡែក បើ​ក្រឡេក​មក​មើល​ចាប់​តាំង​តែ Tangmo ឃ្លាតឆ្ងាយ​មក មួយ​រយៈ​ក្រោយ​នេះ​គេ​នាំ​គ្នា​សង្កេត​ឃើញ​ថា Bird ដែល​ជា​គូស្នេហ៍​បណ្ដូលចិត្ត​របស់​តារា​ស្រី Tangmo បាន​ត្រឡប់​មក​ប្រើ​ជីវិត​ដូច​មុន​វិញ​ហើយ បើ​ទោះបីជា​មើលទៅ​លោក​ហាក់​នៅ​ក្រៀមក្រំ​សោកសៅ​មិន​ទាន់​កាត់ចិត្ត​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ស្មើរ​ជីវិត​បាន​នៅឡើយ​ក៏​ពិតមែន តែបើ​មើលទៅ​ទឹកមុខ​របស់​លោ ក​គឺ​ស្រស់បោះ​ប្រសើរ​ឡើង​ជាង​មុន​ច្រើន​ណាស់​។

យ៉ាងណាមិញ កាលពី​កន្លង​ទៅ គូស្នេហ៍​របស់ Tangmo បាន​លេច​ចេញ​នៅ​ព័ត៌មាន​ព្រោងព្រាត​ថា លោក​គ្រាន់តែ​សង្សារ​ស្លា​.​ប់​ទៅ​មិន​បាន​ប៉ុន្មាន​ផង បែរជា​មាន​សង្សារ​ថ្មី​បាត់ ហើយ​ក៏​បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​តិច​នាក់​នោះ​ទេ មានការ​អន់ចិត្ត និង​ខឹងសម្បារ​យ៉ាង​ខ្លាំង​។

បន្ទាប់​ពី​រឿង​នេះ​ស្ងាត់​បាន​មួយ​រយៈ បែរជា​មានរឿង​មួយទៀត​ចូល​មក​តែ​ម្ដង មក​កាន់ Bird ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទាល់តែ​សោះ ដោយ​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ មានការ​ព្រួយ​បានរ​ម្ភ​នៅ​ពេល​ដែល​ប្រទះ​ឃើញ​លោក​ចេញ​មក​បង្ហោះ​សារ​នៅ​ក្នុង​គណនី IG របស់​ខ្លួន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​អំពី​រឿង​ដ៏​សោកសៅ​មួយ ដើម្បី​សុំ​ជំនួយ​ជា​បន្ទាន់ បន្ទាប់​ពី​លោក​បាន​បាត់​ទូរស័ព្ទ​របស់​ខ្លួន​។

ក្នុង​នោះ​ផង​ដែរ រូប​លោក​បាន​បង្ហាញ​ពី​អារម្មណ៍​លាយ​ជាមួយនឹង​រូប​ស្ទីក​គ័​រយំ នៅ​ក្នុង​សារ​ដែល​ខ្លួន​បាន​សរសេរ​លើក​ឡើង​ទៅ​កាន់​មហាជន​បែប​នេះ​ថា «​សូម​អធិដ្ឋាន​សម្រាប់​ព្រះ ហើយនឹង​សុំ Mo បើ​ខ្ញុំ​រក​មិនឃើញ​ទេ ខ្ញុំ​ប្រហែលជា​គ្មាន​រូបភាព​ដើម្បី​បង្ហោះ​ទេ មាន​អារម្មណ៍​ថា បាត់បង់​របស់​ដែល​យើង​ស្រលាញ់​ហើយ ខ្ញុំ​បា​នរក​រយៈពេល​២​យប់​ហើយ សង្ឃឹមថា នឹង​រក​ឃើញ មនុស្ស​ល្អ​ដែល​មក​ប្រមូល​វា​ទុក​។ ខ្ញុំ​នឹង​ឲ្យ​តម្លៃតបស្នង សម្រាប់​ការ​ខ្ជះខ្ជាយ​ពេលវេលា @melonp.official ខ្ញុំ​បាន​ធ្វើ​បាត់​ទូរស័ព្ទ​ហើយ ខ្ញុំ​រក្សា​វា​មិន​បាន​ល្អ ខ្ញុំ​អន់​ខ្លាំង​ណាស់ ហើយ​អនុស្សាវរីយ៍​របស់​យើង​ទាំង​ពីរ​ប្រហែលជា​មិន​មាន​ទៀត​នោះ​ទេ ការ​ចង​ចាំតែ​មួយ​គត់​ដែល​បន្សល់​ទុក​នៅ​ក្នុង​ខួរក្បាល​របស់ Bird»​។

លើស​ពី​នេះ Bird ក៏​បាន​បង្ហោះ​រឿង​ដ៏​សោកសៅ​ជា​បន្តបន្ទាប់ ក៏​ដូច​ជា​ការ​សោកស្តាយ​មិន​ស្ទើរ​ចំពោះ​អនុស្សាវរីយ៍ ដែល​ចង់​យក​រូបថត​ពី​ក្នុង​ទូរស័ព្ទ​មក​វិញ ប៉ុន្តែ​លោក​មិន​ចាំ Apple ID រួម​ទាំង iCloud ដែល​មិន​អាច​ចូល​ទៅ​កាន់ Line ចាស់​របស់​ខ្លួន​បាន​នោះ​ទេ ដូច្នេះ​ហើយ​ទើប​លោក​ស​ម្រ​ច​ចិត្ត​សុំ​ជំនួយ​ពី​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​អ្នក​ស្គាល់​អោយ​ជួយ​។

គួរ​រំលឹក​ផង​ដែរ​ថា តារា​ស្រី​ដ៏​ល្បីល្បាញ Tangmo រូប​នេះ នាង​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន បែកបាក់​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បំផុត​ដល់​ថ្នាក់​ចង់​ស​ម្លា​.​ប់​ខ្លួន​ទៅ​ហើយ តែ​ក៏​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា បន្ទាប់​ពី​កន្លង​ទៅ​បាន​ប៉ុន្មាន​ឆ្នាំ នាង​ក៏​ត្រូវ​គេ​នាំ​គ្នា​រិះគន់​មួយ​តង់​ទៀត​រឿង​កែស​ម្ភ​ស្ស តែ​ក៏​រឹង​មាំ​មករ​ហូត​មិន​ដែល​គិត​ថា ចង់​តប​.​ត​ជាមួយ​មហាជន​នោះ​ឡើយ អាច​និយាយ​បាន​ថា តារា​ស្រី​រូប​នេះ​សាច់​កម្ម​ជាងគេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ