ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​កថា មើល​មិនឃើញ​ពី​ការ​ឈ្លានពាន​របស់​ចិន​លើ​តៃវ៉ាន់​នោះ​ទេ

1 ឆ្នាំ មុន

ចិន ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក លោក Lloyd Austin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី ២ តុលា​ថា

ចិន ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក លោក Lloyd Austin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី ២ តុលា​ថា លោក​មើល​មិនឃើញ​ពី​ការ​ឈ្លានពាន​ជិត​កើតឡើង​លើ​កោះ​តៃវ៉ាន់​ពី​សំណាក់​ចិន​នោះ​ទេ ប៉ុន្តែ​ចិន​កំពុង​ព្យាយាម​បង្កើត​ភាព​ធម្មតា​ថ្មី តាម​រយៈ​សកម្មភាព​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ CNN លោក​ថ្លែង​ថា «​ខ្ញុំ​មិនឃើញ​ពី​ការ​ឈ្លានពាន​ដែល​នឹង​ជិត​មក​ដល់​នោះ​ទេ​។ អ្វី​ដែល​យើង​ឃើញ​គឺ​ចិន​កំពុង​ផ្លាស់​ប្តូរ​ដើម្បី​បង្កើត​អ្វី​ដែល​យើង​ហៅ​ថា​ភាព​ធម្មតា​ថ្មី​។ សកម្មភាព​កើនឡើង – យើង​ឃើញ​ពី​ការ​កើនឡើង​នៃ​ការ​ឆ្លង​បន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​យន្តហោះ​របស់​ពួក​គេ​។ យើង​មើលឃើញ​ពី​សកម្មភាព​កាន់តែ​ច្រើន​ជាមួយនឹង​នាវា និង​ក្នុង​ដែនទឹក និង​ជុំវិញ​កោះ​តៃវ៉ាន់​»​។

អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​បាន​ឆ្លើយ​តប​ទៅ​កាន់​សមយុទ្ធ​របស់​ចិន តាម​រយៈ​ការ​បន្ត​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​តំបន់​។ នាវាចម្បាំង​របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក និង​នាវាចម្បាំង​កា​ណា​ដា បាន​ធ្វើការ​ឆ្លងកាត់​ច្រក​ស​មុ​ទ្រ​តៃវ៉ាន់​ជា​ទម្លាប់​កាលពី​ថ្ងៃ​ទី ២០ កញ្ញា​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​និយាយ​ទៀត​ថា អា​មេ​រិ​ក​នឹង​បន្ត​ធ្វើការ​ជាមួយនឹង​សម្ព័ន្ធមិត្ត និង​ដៃគូ ដើម្បី​ធានា​ថា យើង​អាច​រក្សា​បាន​នូវ​ឥណ្ឌូ​ប៉ា​ស៊ី​ភិ​ច​ប្រកបដោយ​សេរីភាព និង​បើកចំហរ​។

សូម​រម្លឹក​ថា ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​តូច​ចង្អៀត​គឺជា​ប្រភព​នៃ​ភាព​តឹ​ន​តឹង​យោធា​ដ៏​ញឹកញាប់ ចាប់តាំងពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​បាន​ភៀសខ្លួន​មក​តៃវ៉ាន់​នៅ​ក្នុង​ឆ្នាំ ១៩៤៩ ក្រោយ​ពេល​ចាញ់​រដ្ឋាភិបាល​កុ​ម្មុ​យ​និ​ស្ត​ដែល​បាន​បង្កើត​សាធារណរដ្ឋ​ប្រជា​មា​និ​ចិន​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ