ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​១​មេ​ធំ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​លិចលង់​ផ្ទះ​ពលរដ្ឋ ផ្លូវ និង​ផ្សារ​សាលា​ក្រៅ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​ចាប់តាំងពី​ថ្ងៃរសៀល​រហូត​ដល់​វេលា​ម៉ោង​៨​និង​០៣​នាទី​យប់ ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២២ មេឃ​នៅ​តែ​បន្ត​ភ្លៀង​ធ្លាក់​ខ្លាំង​ឡើង​ៗ​ជាប់​ជា​និច្ច បង្ក​ឱ្យទៅ​ជា​ជំនន់​ទឹកភ្លៀង​ហូរ​ចូល

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គេ​សង្កេត​ឃើញ​ចាប់តាំងពី​ថ្ងៃរសៀល​រហូត​ដល់​វេលា​ម៉ោង​៨​និង​០៣​នាទី​យប់ ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២២ មេឃ​នៅ​តែ​បន្ត​ភ្លៀង​ធ្លាក់​ខ្លាំង​ឡើង​ៗ​ជាប់​ជា​និច្ច បង្ក​ឱ្យទៅ​ជា​ជំនន់​ទឹកភ្លៀង​ហូរ​ចូល​ក្នុង​ផ្សារ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ និង​លិចលង់​ភូមិ​នានា​ជា​ច្រើន​នៅ​ក្បែរ​នោះ​ដែរ បណ្ដាល​ឱ្យ​ទឹក​ចូល​ទៅ​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​អណ្តែត​សម្ភារៈ​ផ្ទះបាយ​ដូច​ជា ចាន ឆ្នាំង ធុង​ជ័រ និង​ធ្វើ​ឱ្យ​សើម​សម្លៀក​បំពាក់​ជាដើម​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​នេះ​ដែរ ទឹកភ្លៀង​ដ៏​ធំ​១​មេនេះ បាន​ធ្វើ​ឱ្យ​លិច​ភូមិ​មួយ​ចំនួន ស្ថិត​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​ទៅ​រក​ទីទួល​សុវត្ថិភាព​ផង​ដែរ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ស្រប​ពេល​នោះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង និង​ចាត់ចែង​កម្លាំង​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ភ្លាម​ៗ ខណៈ​ពេល​ដែល​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ឥត​ឈប់ បណ្តាល​អោយ​ទឹក​ហូរ​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ចំណុច​ទីប្រជុំជន​ស្រុក​សាលា​ក្រៅ និង​កំណាត់​ផ្លូវ​ត​.​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៩ ឆ្ពោះទៅ​ទីប្រជុំជន​ឃុំ​ស្ទឹង​ត្រង់ ធ្វើ​ឱ្យ​ម្នាក់​ៗ​ស្ទើរតែ​ត្រៀមខ្លួន​មិន​ទាន់​ក្នុង​ការ​ប្រមូល​សម្ភារៈ​កុំឱ្យ​អណ្តែត​ទឹក​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា លើស​ពី​នេះ លោក​ជំទាវ​អភិបាលខេត្ត ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​ហូរ​ច្រោះ​ដី​ភ្នំ​បាក់​មក​លើ​លំនៅ​ដ្ឋា​ន ដើម្បី​នាំ​ទៅ​រក​ទី​ដែល​មាន​សុវត្ថិភាព​ឱ្យ​បាន​ទាន់​ពេលវេលា​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មាន​មនុស្ស​ណា​ម្នាក់ ឬ​សត្វ​ចិញ្ចឹម​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ