ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ចែកសញ្ញាបត្រ ដល់និស្សិត​វិទ្យាស្ថានវ៉ាន់ដា ជិត ៤ពាន់នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣…

ភ្នំពេញ៖ នៅព្រឹក ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​វិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិត ដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

និស្សិតជ័យលាភីខាងលើ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង 7:30 នាទី ព្រឹកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណជ្រោយចង្វារ(OCIC)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ