ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​សិល្បករ​ជើង​ចាស់​លោកតា ជា សំនៀង ៖ ទោះ​ត្រូវ​ស្លា​.​ប់​នៅ​លើ​ឆាក​សម្ដែង ក៏​លោក​សុខចិត្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្វី​ត្បិត​ខ្លួន​មាន​វ័យ​ជរា​ហើយ​ក្ដី តែ​ក្នុង​នាម​ជា​សិល្បករ តារា​សម្ដែង​ជើង​ចាស់​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា គឺ​លោកតា ជា សំនៀង បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ អង់អាច និង​មុខមាំ​របស់​លោក​ជូន​ទៅ​កាន់​មហាជន ដោយ​លោកតា​បាន​ពោល​បញ្ជាក់​ប្រាប់​អ្នកគាំទ្រ​របស់​លោក និង​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ថា

រាជធានី​ភ្នំពេញ ៖ ថ្វី​ត្បិត​ខ្លួន​មាន​វ័យ​ជរា​ហើយ​ក្ដី តែ​ក្នុង​នាម​ជា​សិល្បករ តារា​សម្ដែង​ជើង​ចាស់​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា គឺ​លោកតា ជា សំនៀង បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ អង់អាច និង​មុខមាំ​របស់​លោក​ជូន​ទៅ​កាន់​មហាជន ដោយ​លោកតា​បាន​ពោល​បញ្ជាក់​ប្រាប់​អ្នកគាំទ្រ​របស់​លោក និង​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ថា «​ទោះ​ត្រូវ​ស្លា​.​ប់​នៅ​លើ​ឆាក​សម្ដែង ក៏​លោក​សុខចិត្ត​»​។

បើ​តាម​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​ទាំងស្រុង​របស់​លោកតា ជា សំនៀង បាន​ពោល​ថា «​បើ​ទោះជា​ត្រូវ​ស្លា​.​ប់​នៅ​លើ​ឆាក​សម្ដែង ក៏​ខ្ញុំ​សុខចិត្ត​! ព្រោះ​វា​ជា​សេចក្ដី​ស្រឡាញ់​ដែល​ចេញពី​បេះដូង​»​។​។​ទស្សន​:​ដ៏​ថ្លៃថ្លា​របស់​លោកតា ដែល​ស្រលាញ់ និង​ពេញចិត្ត​ចំពោះ​វិ​ថី​សិល្បៈ​នេះ ទទួល​បានការ​សាទរ​ជា​ខ្លាំង​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់​មិន​ថា ក្ម​ង​ចាស់ ប្រុស​ស្រី​ឡើយ ពោល​គឺ​ពួក​គាត់​បាន​បង្ហាញ​ពី​មោទនៈ​ភាព​ចំពោះ​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​ជា​ខ្លាំង​។

ជា​ពិសេស​លោកតា​ទទួល​បានការ​កោតស្ញប់ស្ញែង​យ៉ាង​ក្រៃ​លែង​ពី​សំណាក់ សិល្បករ សិល្ប​ការិនី​គ្រប់​ជំនាន់ ដោយ​ពួក​គាត់​ក៏​បាន​បង្ហាញ​ក្ដី​រំភើប​ជា​ព់ន​ពេក ចំពោះ​ក្តី​ស្រឡាញ់​លើ​វិ​ថី​សិល្បៈ​របស់​លោកតា ដែល​ចាត់​ទុក​ថា ជា​គំរូ​ដ៏​ល្អ​ដល់​សិល្បករ សិល្ប​ការិនី​ជំនាន់​ក្រោយ​។

ទស្សនៈ​បងប្អូន​ខ្មែរ ដែល​និយម​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​ពោល​ទៅ​កាន់​លោកតា ជា សំនៀង ដោយ​មានការ​លើក​ឡើង​ថា «​លោកតា គឺជា​បុគ្គល​គំរូ សិល្បករ​គំរូ ជា​វីរៈបុរស​ក្នុង​វិ​ថី​សិល្បៈ និង​ជា​ធនធានមនុស្ស​ដ៏​កម្រ​រកបាន​សម្រាប់​វិស័យ​សិល្បៈ​ខ្មែរ​»​។ បងប្អូន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត ក៏​បាន​ជូនពរ​អោយ​លោកតា​មាន​សុខភាព​ល្អ ព្រះ​ជន្ម​យុ​យឺនយូរ នៅ​ជា​ម្លប់​ដ៏​ត្រជាក់ និង​ជា​គំរូ​ដ៏​ល្អ​ដល់​សិល្បករ​-​សិល្ប​ការិនី​ជំនាន់​ក្រោយ និង​នៅ​បន្ត​ការ​សម្ដែង​អោយ​បាន​យូរអង្វែង​ជូន​បងប្អូន​ខ្មែរ​គ្រប់​ស្រទាប់​ទស្សនា​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកតា ជា សំនៀង គឺជា​សិល្បករ​ជើង​ចាស់​របស់​កម្ពុជា ដែល​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់ ហើយ​លោកតា​ត្រូវ​បាន​ប្រជាជន​ខ្មែរ​គោរព​ស្រលាញ់​យ៉ាង​ខ្លាំង​។ មួយទៀត លោកតា ក៏​ជា​សិល្បៈ​គំរូ​មួយ​រូប ដែល​នៅ​អាច​ឈរជើង​លើ​វិ​ថី​សិល្បៈ​បាន​យូរអង្វែង ដូច​ទៅ​នឹង​តារា​សម្ដែង​ជើង​ចាស់​ផ្សេង​ៗ​ទៀត ពោល​គឺ​មិន​បាន​ចាក់ចេញ ឬ​ឈប់​ពី​សិល្បៈ​ដូច​សិល្បករ​-​សិល្ប​ការិនី​ជើង​ចាស់ និង​ជំនាន់​ក្រោយ​មួយ​ចំនួន​នោះ​ឡើយ​។

ការ​ឈរជើង​លើ​វិ​ថី​សិល្បៈ​បាន​យូរ​ដូច​ជា​លោកតា ជា សំនៀង គឺ​កើតឡើង​ដោយសារ​ការ​ស្រលាញ់​ចេញពី​បេះដូង ការ​តស៊ូ​អត់ធ្មត់ ជំនះ​រាល់​ឧបសគ្គ មិន​បោះបង់​ក្ដី​ស្រមៃ និង​គោលដៅ ការ​សម្ដែង ក៏​ដូច​គ្នា​មូលហេតុ​លោកតា​នៅ​តែ​ទទួល​បានការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព ក៏​ព្រោះតែ​លោកតា​បាន​រក្សា​នៅ​កេរ្តិ៍ឈ្មោះ​មិន​អោយ​អាប់អោន គុណ​តម្លៃ​នែ​ជីវិត យក​ភាព​ស្មោះត្រង់ និង​ការ​ស្រលាញ់​ដែល​ផុស​ចេញពី​បេះដូង​មក​ស្ដែង​លាយឡំ​ដោយ​ភាព​ប៉ិនប្រសព្វ រហូត​មានការ​គាំទ្រ និង​ចូល​ចិត្ត​នៅ​ការ​សម្ដែង​របស់​លោកតា រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​។

លោកតា ជា សំនៀង គឺជា​តារា​ជើង​ចាស់​នៅ​ក្នុង​វិស័យ​ខ្សែភាពយន្ត​ខ្មែរ ដែល​ភាគច្រើន​លោកតា​រមែង​ដើរ​ជា​តួអង្គ​លោកតា តួអង្គ​ឪពុក ដែល​សាក​សម​ទៅ​នឹង​វ័យ​របស់​លោក​។​លោកតា ជា សំនៀង បាន​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ភាគ និង​ភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​របស់​ខ្មែរ​ដូច​ជា​រឿង «​ហ្លួង​ព្រះស្តេច​កន​» ដែល​លោក​បាន​ដើរ​ជា​តួអង្គ​ឪពុក​របស់ ស្តេច​កន និង​រឿង​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ បច្ចុប្បន្ន ខ្សែភាពយន្ត​របស់​តារាភាពយន្ត​ជើង​ចាស់​រូប​នេះ កំពុង​ចាក់​ផ្សាយ​គឺ​រឿង «​ខោល​» ជាដើម​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​កន្លង​ទៅ លោកតា ជា សំនៀង ក៏​ធ្លាប់​បាន​បង្ហោះ​សារ​សម្តែង​ក្តី​អស់សង្ឃឹម​ពាក់ព័ន្ធ​នឹង​ការ​សម្តែង​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ផ្ទាល់ខ្លួន​ថា «​ឱ​! ជីវិត​សិល្បករ​វ័យ​ចំណាស់​អើយ​! ទោះបី​យើង​ខំ​ប្រាប់​គេ​ថា យើង​នូវ​មាន​កម្លាំង​អាច​សម្តែង​បាន ក៏​គេ​នូវ​តែ​គិត​ថា​… គាត់​ចាស់​ហើយ​… ភ្លេចភ្លាំង​ច្រើន ពិបាក​ធ្វើការ​ជាមួយ​ណាស់​! យក​ក្មេង​ៗ​ធ្វើការ​លឿន ចំណេញ​ពេលវេលា ចំណេញ​ថវិការ​!»​។

លោកតា​បាន​បញ្ជាក់​ថា «​អ​ញ្ចឹ​ង​សិល្បករ​ចាស់​ៗ មាន​តែ​ងើយ​មើល​មេឃ ហើយ​សម្រក់​ទឹកភ្នែក នឹក​ស្តាយ​ពេលវេលា​ស្ទើរ​ពេញ​មួយ​ជីវិត​ដែល​ខំ​ចំណាយ​លើ​វិ​ថី​សិល្បៈ ឯ​លទ្ធផល​ដែល​ទទួល​បាន​មក​វិញ គឺ​សេចក្តី​អត់ឃ្លាន​យ៉ាង​វេទនា​បំផុត​!»​។

ទោះជា​យ៉ាងណា ការ​លើក​ឡើង​របស់​លោក ជា សំនៀង ខាងលើ​នេះ គ្រាន់តែ​ជា​ហេតុផល និង​ជា​ការ​យល់​ឃើញ​តែ​មួយ​ជ្រុង​សម្រាប់​រូប​លោក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង​គេ​សង្កេត​ឃើញ​មាន​តារា​ចាស់​ៗ​មួយ​ចំនួន នៅ​តែ​បន្ត​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់​ដដែល ជា​រួម​ខ្លួន​លោកតា​ផ្ទាល់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ