ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សង្ឃ​៣​អង្គ​ក្លែងខ្លួន​ជា​ជន​ស៊ី​វិល​ចេញ​ប្ល.ន់​ព្រះសង្ឃ​ដូច​គ្នា ត្រូវ​​​បែកការណ៍​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ព្រះ​សង្ឃ​ចំនួន​៣​អង្គ​ក្លែងខ្លួន​ជា​ជន​ស៊ី​វិល ចេញ​ធ្វើ​សកម្មភាព​ប្ល.ន់​ទ្រព្យសម្បត្តិ​

ខេត្តកំពង់ស្ពឺ​ ៖ ព្រះ​សង្ឃ​ចំនួន​៣​អង្គ​ក្លែងខ្លួន​ជា​ជន​ស៊ី​វិល ចេញ​ធ្វើ​សកម្មភាព​ប្ល.ន់​ទ្រព្យសម្បត្តិ​របស់​ព្រះសង្ឃ​ដូច​គ្នា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​ប​សេដ្ឋ ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ នៅ​ក្នុង​វត្ត​ស្វាយ​ចា​រ្យ ឃុំ​ស្តុក ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ ក្រោយ​ពី​ចេញ​ប្ល.ន់​បាន​សម្រេច​រួច​គេចខ្លួន​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម វ៉ា​ត សុខ​វៀត ព្រះ​ជន្ម​២០​ព្រះ​វស្សា គង់នៅ​វត្ត​ធម្ម​មង្គល ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​បាន​មក​ដាក់​ពាក្យបណ្តឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ ​ព្រះ​អង្គ​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ស្ទាក់​ប្ល.ន់​យក​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក iphone​ និង​លុយ​​២​ម៉ឺន​រៀល ពេល​ដែល​ព្រះ​អង្គ​និមន្ត​ចេញពី​វត្ត​ទៅ​រក​ទិញ​បារី​។ ព្រះ​សង្ឃ​អង្គ​នេះ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ព្រះ​អង្គ​ត្រូវ​បាន​គេ​វា.យ​បណ្តាល​ឱ្យ​ប៉ោង​មុខ​និង​ជាំភ្នែក ។

នគរបាល​ស្រុក​ដដែល បានឱ្យ​ដឹង​បន្ថែម​ថា ក្រោយ​ទទួល​បាន​បណ្តឹង​ភ្លាម​ៗ កម្លាំង​ជំនាញ​ក៏​បាន​បើក​ការ​ស៊ី​ប​អង្កេត​ឈាន​ដល់កំណត់​មុខសញ្ញា​សង្ស័យ​ហើយ​ក៏​បាន​ឃាត់ខ្លួន​មក​សាកសួរ​។ ដោយ​ក្នុង​នោះ​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​៣​អង្គ ​រួមមាន​១-​ព្រះ​នាម ផុ​ន មក​រា ព្រះ​ជន្ម​អាយុ​១៦​ព្រះ​វស្សា ២-​ព្រះ​នាម ឌឿ​ន វណ្ណ​ដេ​ត ​ព្រះ​ជន្ម​១៦​ព្រះ​វស្សា និង៣-​ព្រះ​នាម រឿ​ន ធា​រ៉ា ព្រះ​ជន្ម​១៤​ព្រះ​វស្សា​ ដែល​គង់​បួស​រៀន​នៅ​វត្ត​ខាងលើ​មក​កាន់​អធិការដ្ឋាន​។

នគរបាល​ស្រុក​ដដែល​បាន​បញ្ជាក់​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា ក្រោម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជំនាញ ព្រះសង្ឃ​ទាំង​៣​អង្គ​នេះ​បាន​សារភាព​ថា ​ពិតជា​បាន​ក្លែងខ្លួន​ដោយ​ស្លៀកពាក់​ស៊ី​វិល​ធ្វើ​សកម្មភាព​ប្ល.ន់​ព្រះសង្ឃ​ព្រះ​នាម វ៉ា​ត សុខ​វៀត នោះ​មែន ហើយ​ពេល​ប្ល.ន់​រួច​ក៏​វិល​ចូល​វត្ត​វិញ​គ្រង​ស្បង់​ធម្មតា​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ការ​ចាប់​ផ្សឹក​នេះមាន​កិច្ចសហការ​ជាមួយ​ធម្មការ​ស្រុក​គងពិសី​ លោកគ្រូ​ព្រះ​អនុគណ​ស្រុក​គងពិសី​ និង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្វាយ​ចា​រ្យ​បាន​ផ្សឹក​ព្រះសង្ឃ​​ទាំង​3​អង្គ​នោះ​ប្រគល់​ជូន​សមត្ថកិច្ច​ស្រុក​ប​សេដ្ឋ​ចាត់ការ​តាម​ច្បាប់​នា​ព្រឹក​ថ្ងៃ​ទី​២ ​តុលា​ ​ឆ្នាំ​២០២២​ ។

​បច្ចុប្បន្ន​មុខសញ្ញា​ជនសង្ស័យ​ចំនួន​3​នាក់​ខាងលើ​នាំ​យក​មក​សាក់សួរ​នៅ​អធិការ​នគរបាល​ប​សេដ្ឋ​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ