ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ម្នាក់​រង​ការ​រិះគន់ ក្រោយ​និយាយ​ចំអក​លើ​សំណើ​ដ៏​សំខាន់​របស់​សិស្ស​ស្រី​ម្នាក់

1 ឆ្នាំ មុន

ឥណ្ឌា ៖ ការ​ឆ្លើយ​តប​បែប​ចំអក​របស់​មន្ត្រីជាន់ខ្ពស់​ជា​ស្ត្រី​ម្នាក់ ចំពោះ​ការ​ស្នើ​សុំ​របស់​សិស្ស​ស្រី​ម្នាក់​ទៅ​

ឥណ្ឌា ៖ ការ​ឆ្លើយ​តប​បែប​ចំអក​របស់​មន្ត្រីជាន់ខ្ពស់​ជា​ស្ត្រី​ម្នាក់ ចំពោះ​ការ​ស្នើ​សុំ​របស់​សិស្ស​ស្រី​ម្នាក់​ទៅ​កាន់​រដ្ឋាភិបាល សម្រាប់​ការ​ផ្តល់​ជូន​សំឡី​អនាម័យ​ដោយ​ឥត​គិតថ្លៃ​ដល់​សិស្ស​ស្រី​គ្រប់​រូប​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។

យោង​តាម​ប្រភព​ពីសារ​ព័ត​មាន BBC បាន​រាយការណ៍​ថា ក្មេង​ស្រី​ជំទង់​ដែល​មានឈ្មោះ​ថា Riya Kumari បាន​ស្នើ​សុំ​សំណើ​ដ៏​សំខាន់​មួយ​នេះ នៅ​ឯ​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ UNICEF នៅ​ក្នុង​រដ្ឋ Bihar ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។

ស្ថិត​នៅ​ក្នុង​កម្មវិធី Sashakt Beti, Samriddh Bihar (Empowered Daughters, Prosperous Bihar) សិស្ស​ស្រី​រូប​នោះ បាន​សួរ​ទៅ​មន្ត្រីជាន់ខ្ពស់​ដែល​ចូលរួម​កម្មវិធី​ថា តើ​រដ្ឋាភិបាល​អាច​ផ្តល់​ឱ្យ​ក្មេង​ស្រី​នូវ​សំឡី​អនាម័យ​ដោយ​ឥត​គិតថ្លៃ​ដែល​មាន​តម្លៃ​ចន្លោះ ២០-៣០​រូពី ដែល​ស្មើនឹង ០.២៥-០.៣៧​ដុល្លារ បាន​ដែរ​ឬទេ? ហើយ​នាង​ក៏​បាន​និយាយ​អំពី​បញ្ហា​បង្គន់​ខូច​នៅ​សាលា​របស់​នាង និង​ផ្តល់​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ផង​ដែរ​។

ភ្លាម​ៗ​នោះ លោកស្រី Bhamra ដែល​ជា​មន្ត្រី​ការិយាល័យ​ជាន់ខ្ពស់​នៃ​ក្រសួង​សុខុមាលភាព​ស្ត្រី និង​កុមារ និង​ជា​ប្រធាន​សាជីវកម្ម​អភិវឌ្ឍន៍​ស្ត្រី និង​កុមារ​នៅ​ក្នុង​រដ្ឋ Bihar ហាក់​មិន​ពេញចិត្ត​ចំពោះ​សំណួរ​នេះ ដោយ​គាត់​បាន​និយាយ​ថា «​ហេតុ​អ្វី​ចាំបាច់​យក​អ្វី​ៗ​ទាំង​អស់ពី​រដ្ឋាភិបាល? វិធី​នៃ​ការ​គិត​នេះ​ត្រូវ​តែ​ផ្លាស់​ប្តូរ​។ ធ្វើ​វា​ដោយ​ខ្លួនឯង​ទៅ​»​។ ហើយ​នៅ​ពេល​ដែល Kumari នៅ​តែ​បន្ត​ទាមទារ​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​ដែល​ទទួល​បានការ​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ​។ ភ្លាម​ៗ​នោះ អ្នកស្រី Bhamra បាន​ឆ្លើយ​តប​ដោយ​កំហឹង​ថា «​នេះ​គឺជា​កម្ពស់​នៃ​ភាព​ល្ងង់ខ្លៅ​។ អ​ញ្ចឹ​ង​កុំ​បោះ​ឆ្នោត​។ ក្លាយជា​ប្រទេស​ប៉ា​គី​ស្ថាន​ទៅ​។ តើ​អ្នកបោះឆ្នោត​ដើម្បី​ប្រាក់​និង​សេវាកម្ម​ឬ?​»​។

អ្នកស្រី​ថែម​ទាំង​បាន​និយាយ​ថា ក្មេង​ស្រី​រូប​នេះ នឹង​រំពឹង​ថា រដ្ឋាភិបាល​នឹង​ផ្តល់​សម្លៀក​បំពាក់ ស្បែកជើង និង​ស្រោមអនាម័យ​ដោយ​ឥត​គិតថ្លៃ​។

បន្ទាប់​ពី​វី​ដេ​អូ​នៃ​ការ​ដោះ​ដូរ​ពាក្យ​សម្តី​រវាង​អ្នក​ទាំង​២ ត្រូវ​បាន​ចែករំលែក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មនុស្ស​ជា​ច្រើន​បាន​ហៅ​ការ​អត្ថាធិប្បាយ​របស់​អ្នកស្រី Bhamra ថា «​គួរ​ឱ្យ​ខ្មាស់​អៀន ហើយ​មន្ត្រី​រូប​នេះ មិន​សម​ក្នុង​ការ​ធ្វើ​ជា​មន្ត្រី​សាធារណៈ​នោះ​ទេ​»​។

ឆ្លើយ​តប​ជុំវិញ​ការ​រិះគន់​នេះ លោកស្រី Bhamra បាន​អះអាង​ថា ការ​រាយការណ៍​អំពី​ព្រឹត្តិការណ៍​នោះ​គឺជា​រឿង​មិន​ពិត ការ​ព្យាបាទ និង​ខុសឆ្គង​ទាំងស្រុង​តែ​ម្តង​។ ហើយ​បាន​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​កាសែត​ហិណ្ឌូ​ដែល​បាន​រាយការណ៍​ពី​មតិ​របស់​នាង​ជា​លើក​ដំបូង​ផង​ដែរ​។

សូម​ជម្រាប​ជូន​ថា ការ​មក​រដូវ​គឺជា​ប្រធានបទ​ហាមឃាត់​មួយ​នៅ​ឥណ្ឌា ដោយ​ស្ត្រី​ដែល​មក​រដូវ​ជា​រឿយ​ៗ​ត្រូវ​បង្ខំ​ឱ្យ​រស់នៅ​ក្រោម​ការ​រឹត​បន្តឹង​ធ្ងន់ធ្ងរ​។ ហើយ​ក្មេង​ស្រី​ជិត​២៣​លាន​នាក់ បាន​បោះបង់​ការ​សិក្សា​ជា​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​ពួក​គេ​ចាប់ផ្តើម​មក​រដូវ ដោយសារ​កង្វះ​លទ្ធភាព​ទទួល​បាន​ឧបករណ៍​អនាម័យ​។

នៅ​ក្នុង​រដ្ឋ Bihar ដែល​ជា​រដ្ឋ​ក្រីក្រ​បំផុត​មួយ​របស់​ឥណ្ឌា មាន​តែ​ស្ត្រី ៥៩% ប៉ុណ្ណោះ​ដែល​ប្រើ​វិធីសាស្ត្រ​រក្សា​អនាម័យ​ការពារ​នៅ​ពេល​មក​រដូវ​។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​សុខភាព​គ្រួសារ​ជាតិ​ចុង​ក្រោយ​បំផុត (NFHS-5) ហើយ​ជា​ការ​ស្ទង់​មតិ​ដ៏​ទូលំទូលាយ​បំផុត​អំពី​សុខភាព និង​សង្គម​ដោយ​រដ្ឋាភិបាល​៕ (​ដកស្រង់​ចេញពី BBC និង Times Now News)

លោកស្រី Bhamra
នាង​ Riya Kumari

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ