ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្ដី​មិន​ឲ្យ​ដាក់​រូប​ខ្លួន​ក្នុង​ប្រូ​ហ្វា​ល់​ហ្វេ​ស​ប៊ុ​ក ខឹង​ផឹកថ្នាំ​បា.ញ់​ស្មៅ​ផ្អើល​ក្រុម​គ្រួសារ

1 ឆ្នាំ មុន
  • បាត់ដំបង

ក្រោយ​ពី​គ្រូពេទ្យ​ជំនាញ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​អស់​រយៈពេល​ជិត​០២​ស​ប្ដា​ហ៍ ស្ត្រី​ម្នាក់​ដែល​ខឹង​នឹង​ស្វាមី​រឿង «​លេង​ហ្វេ​ស​ប៊ុ​ក​» ហើយ​ផឹកថ្នាំ​បា.ញ់​ស្មៅ​នោះ ពេល​នេះ​នាង​បាន​

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​គ្រូពេទ្យ​ជំនាញ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​អស់​រយៈពេល​ជិត​០២​ស​ប្ដា​ហ៍ ស្ត្រី​ម្នាក់​ដែល​ខឹង​នឹង​ស្វាមី​រឿង «​លេង​ហ្វេ​ស​ប៊ុ​ក​» ហើយ​ផឹកថ្នាំ​បាញ់​ស្មៅ​នោះ ពេល​នេះ​នាង​បាន​ស្លា​.​ប់​ហើយ​នៅ​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២២ នៅ​មន្ទីរ​បង្អែក ស្រុក​សំពៅ​លូន​។

បើ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ភិ​ច ចិន អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក រីឯ​ស្វាមី​មានឈ្មោះ ហេង ជីវៈ អាយុ​២៣​ឆ្នាំ​។

សេចក្តីរាយការណ៍​បន្ត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកថ្នាំ​សម្រាប់​បាញ់​ស​ម្លា​.​ប់​ស្មៅ ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​ស្វាមី​រឿង «​លេង​ហ្វេ​ស​ប៊ុ​ក​» បណ្ដាល​ឲ្យ​ពុល​ប្រកា​.​ច់​ប្រ​កិ​.​ន ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ស្រុក​សំពៅ​លូន​ភ្លាម​ៗ​ផង​ដែរ តែ​ជិត​០២​ស​ប្ដា​ហ៍​ក្រោយមក នាង​ក៏​បាន​ស្លា​.​ប់ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​សង្គ្រោះ ដោយសារ​អាកា​រៈ​របស់​នាង​ធ្ងន់ធ្ងរ​ពេក​។

នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំព្រឹក លោក អ៊ា​ម ម៉ៅ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ស្ត្រី​រង​គ្រោះ បាន​ផឹកទឹក​ថ្នាំ​បាញ់​ស​ម្លា​.​ប់​ស្មៅ​តាំងពី​ថ្ងៃ​ទី​២០ ខែកញ្ញា ពេល​ផ្ទុះ​ជម្លោះ​ជាមួយ​ប្ដី​។ ពេល​នោះ ក្រុម​គ្រួ​សារបាន​ដឹក​នាង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​សំពៅ​លូន តែ​ដោយសារ​ជំងឺ​របស់​នាង​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លា​.​ប់​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា នេះ​តែ​ម្ដង​។

ចំណែក​ដើមចម​ដែល​នាំ​ឲ្យ​ផ្ទុះ​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ​មួយគូរ​នេះ រហូត​ប្រពន្ធ​សម្រេចចិត្ត​ផឹកថ្នាំ​បាញ់​ស្មៅ បើ​តាម​លោក អ៊ា​ម ម៉ៅ បាន​បំភ្លឺ​ថា ពេល​ប្ដី​ទៅ​ធ្វើការ ប្រពន្ធ​បាន​យក​ទូរស័ព្ទ​ប្ដី​មក​លេង​ហ្វេ​ស​ប៊ុ​ក រួច​បាន​ប្ដូរ​រូប​ក្នុង​ប្រូ​ហ្វា​ល់​ហ្វេ​ស​ប៊ុ​ក​របស់​ប្ដី​។ លោក​បាន​បញ្ជាក់​ថា ការ​ប្ដូរ​រូប​ក្នុង​ប្រូ​ហ្វា​ល់ គឺ​នាង​បាន​ដក​រូប​ប្ដី​ចេញ ហើយ​ដាក់​រូប​ខ្លួនឯង (​រូប​ប្រពន្ធ​)​។ លុះ​ពេល​ប្ដី​ត្រឡប់​មក​ពី​ធ្វើការ​វិញ បើក​ឃើញ​សួរនាំ​ប្រពន្ធ​។ ហើយ​ប្ដី​មិន​ចង់​ឲ្យ​ប្ដូរ​ដាក់​រូប​ប្រពន្ធ​ក្នុង​ប្រូ​ហ្វា​ល់​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ចឹ​ង​ទេ ដែល​នាំ​ឲ្យ​គេ​មិន​ស្គាល់ គេ​មិន​ហ៊ាន (​ឆាត​) ហៅ​ទៅ​ធ្វើ​ការងារ​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ហេតុផល​របស់​ប្ដី​នេះ មិន​ត្រូវ​បាន​ប្រពន្ធ​យល់ព្រម​ទេ ក៏​មានការ​ឈ្លោះប្រកែក​ទាស់ទែង​គ្នា​បែកផ្សែង ដោយ​ប្រពន្ធ​បាន​លើក​ហេតុផល​ចោទប្រកាន់​ប្ដី​វិញ បែប​ប្រច័ណ្ឌ រហូត​ប្រពន្ធ​ខឹង​ក៏​ទៅ​យក​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក​ភ្លាម​ៗ បណ្ដាល​ឲ្យ​ពុល​ប្រកាច់ប្រកិន​តែ​ម្តង​។

ក្រោយ​កើតហេតុ ក្រុម​គ្រួសារ​ផ្អើល​ឆោឡោ​ក៏​នាំ​គ្នា​ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ជិត​០២​ស​ប្ដា​ហ៍​មក​ក្រោយ នាង​ក៏​បាន​ស្លា​.​ប់​ដោយសារ​របួសធ្ងន់​ពេក ដែល​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ