ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​អាយុ​កើន​ដល់​៤១​ឆ្នាំ​ភ្លាម សូ​ដា នី​តា ពោល​​ពាក្យ​ប៉ុន្មាន​ម៉ាត់​ទៅ​កាន់​កូនប្រុស​វ័យ​១​ឆ្នាំ​ភ្លែត

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​ស្រី​ខ្មែរ​ដ៏​ល្បីឈ្មោះ​អ្នក​នាង សូ​ដា នី​តា ជាតា​រា​ជើង​ចាស់​មួយ​ដួង​ដែល​បាន​ប្រឡូក​នៅ​ក្នុង​វិ​ថី​សម្តែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជា​ពិសេស​នឹង​មាន​វត្តមាន​ក្នុង​រឿង​ភាគ​ខ្មែរ​ជា​ច្រើន​រាប់​មិន​អស់នោះ​ឡើយ មិន​ថា​សម្ដែង រាំ ឬ​ច្រៀង​ឡើយ អ្នក​នាង​ធ្វើ​បាន​គ្រប់​ទម្រង់​ទាំងអស់ រហូត

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ខ្មែរ​ដ៏​ល្បីឈ្មោះ​អ្នក​នាង សូ​ដា នី​តា ជាតា​រា​ជើង​ចាស់​មួយ​ដួង​ដែល​បាន​ប្រឡូក​នៅ​ក្នុង​វិ​ថី​សម្តែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជា​ពិសេស​នឹង​មាន​វត្តមាន​ក្នុង​រឿង​ភាគ​ខ្មែរ​ជា​ច្រើន​រាប់​មិន​អស់នោះ​ឡើយ មិន​ថា​សម្ដែង រាំ ឬ​ច្រៀង​ឡើយ អ្នក​នាង​ធ្វើ​បាន​គ្រប់​ទម្រង់​ទាំងអស់ រហូត​ធ្វើ​អោយ​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សំ​ណាស់​មហាជន​គ្រប់​ៗ​គ្នា​តែ​ម្ដង តែ​ដោយសារ​ការ​មមាញឹក​កាន់តែ​ខ្លាំង​ពេក ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​នោះ ទើប​ធ្វើ​អោយ​តារា​ស្រី​រូប​នេះ នាង​ក៏​ហាក់​ដកឃ្លា​ពី​ការងារ​សិល្បៈ​សម្តែង​។

ដោយឡែក បើ​យើង​ក្រឡេក​មក​ដឹង​ឃើញ​ថា បច្ចុប្បន្ន​នេះ​ផង​ដែរ អ្នក​នាង សូ​ដា នី​តា ក៏​មាន​ស្វាមី និង​មានកូន​ប្រុស​ម្នាក់ ដែល​មានមុខមាត់​ខ្យូ​ត​គួរ​អោយ​ស្រលាញ់​ជា​កាដូ​ចំណងដៃ​នៅ​ក្នុង​គ្រួសារ​ផង​ដែរ ដែល​ពេល​នេះ​កូនប្រុស​របស់​អ្នក​នាង​កាន់តែ​រីក​លូតលាស់​ធំធាត់ និង​ស្រស់​ស្អាត​ដូច​ប៉ា​ម៉ាក់​ខ្លាំង​ណាស់ កំពុង​តែ​មាន​សេចក្ដីសុខ​ពេញលេញ​សុភមង្គល​យ៉ាង​ខ្លាំង​មិន​ណ​យ​នោះ​ឡើយ ដល់​ថ្នាក់​ធ្វើ​អោយ​ហ្វេ​ន​ៗ​ជា​ច្រើន​នាំ​គ្នា​លួច​ច្រណែន និង​តារា​ស្រី​នេះ​យ៉ាង​ខ្លាំង​។

ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង សូ​ដា នី​តា ធ្វើ​អោយ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​មានការ​ភ្ញាក់ផ្អើល មិន​នឹក​ស្មាន និង​ស្ទើរ​មិន​ចង់​ជឿ ក្រោយ​បានឃើញ​តារា​ស្រី​រូប​នេះ បាន​ចេញ​មុខ​មក​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយនឹង​កូនប្រុស​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​Caption ប៉ុន្មាន​ម៉ាត់​យ៉ាង​ចាក់​ដោត​ដូច្នេះ​ថា «​ម៉ាក់​អាយុ​៤១ អូន​ឃុន អាយុ​១​ខួប​កន្លះ ចុះ​ទម្រាំ​កូន​អាយុ​២០​ឆ្នាំ ម៉ាក់​ប្រាកដជា​បាក់​ធ្មេញ​អស់ហើយ កូន​នៅ​តូច​មិនសូវ​បាន​នៅ​ក្បែរ​ដល់​កូន​ធំ ម៉ាក់​អត់​កម្លាំង​មើលថែ​ទៀត​»​។

ក្រោយ​ឃើញ​បែប​នេះ​ភ្លាម ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ព្រោងព្រាត​ថា «​សំខាន់​លើ សុខភាព និង​សម្រស់​​ទេ​បង មិន​សំខាន់​លើ​អាយុ​ទេ អ្នកខ្លះ ២០​ជាង ៣០​ជាង តែ​មើលទៅ​ចាស់​ជាង​បង​ទៀត​» «បងស្រី​អាយុ​៤១ នៅ​ខ្ចី​ញេញ​ម៉​ង ខ្ញុំ​និយាយ​មែន​» «​អ្នក​ម្ដាយ​៤១​មែន​ហី កុហក​គេ​ទេ​ដឹង នៅ​ក្មេង​ដដែល បងស្រី​កាន់តែ​ចាស់ កាន់តែ​ក្មេង​ជាង​វ័យ​តែ​ម្ដង​» «​បងស្រី​របស់​ប្អូន ស្រស់​ស្អាត​ណាស់​» «​បងស្រី​៤១ តែ​ក្មេង​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់ ស្មាន​បង​ទើប​៣០»​។

អ្នកខ្លះ​ទៀត​លើក​ឡើង​ថា «​កុំ​សូវ​ខ្វល់​អនាគត​ច្រើន​ពេក បើ​អនាគត​ធ្វើ​អោយ​មាន​សំពាធ ត្រូវ​គិតថ្លៃ​នេះ​អោយ​ច្រើន​បំផុត ថែ​សុខភាព ស្រលាញ់​ខ្លួនឯង ប្រឹងរក​លុយ​បន្ថែម​ណា​បងស្រី​» «​បើ​អ្នក​គេ​មិនដឹង គេ​ស្មាន​តែ​បង​អាយុ​៣០​ហើយ បើ​នៅ​តែ​ស្រស់​ស្អាត​មិន​ចេះ​ចាស់​បែប​នេះនោះ​» និង​នៅ​មាន​ពាក្យ​សរសើរ​ជា​ច្រើន​ទៀត​ដែល​មិន​អាច​រៀបរាប់​អស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ