ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស Bright ទម្លាយ​ច្បាស់​ៗ ក្រោយ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ឆ​បោ​.​ក​លុយ​ជាមួយ Pinky

1 ឆ្នាំ មុន

កាលពី​កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម នៅ​រឿងរ៉ាវ​ដ៏​កក្រើក​មួយ​អំពី​ការ​ឆ​បោ​.​កតាម​រយៈ​ការ​បណ្តាក់ទុន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឃើញ​ថា​ហាក់​នៅ​មិន​ទាន់​បាត់​នៅ​ឡើយ​នោះ​ទេ នៅ​ក្នុង​ពិភព​សិល្បៈ​របស់​ថៃ ព្រោះ​ចាប់តាំងពី​ដឹង​ដំណឹង​ថា

ប្រទេស​ថៃ ៖ កាលពី​កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម នៅ​រឿងរ៉ាវ​ដ៏​កក្រើក​មួយ​អំពី​ការ​ឆ​បោ​.​កតាម​រយៈ​ការ​បណ្តាក់ទុន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឃើញ​ថា​ហាក់​នៅ​មិន​ទាន់​បាត់​នៅឡើយ​នោះ​ទេ នៅ​ក្នុង​ពិភព​សិល្បៈ​របស់​ថៃ ព្រោះ​ចាប់តាំងពី​ដឹង​ដំណឹង​ថា តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ​មុខ​ដូច​ឥណ្ឌា​ដែល​មានមុខមាត់​ស្រស់​ស្អាត​នោះ​គឺ Pinky Savikah ត្រូវ​បាន​គេ​ចាប់ខ្លួន និង​ម្ដាយ រួម​ទាំង​បងប្រុស​របស់​នាង ពី​បទ​ឆ​បោ​.​ក​សាធារណជន និង​បាន​រំ​លោ​.​ភ​ច្បាប់​ស្ដី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ តាម​រយៈ​ការ​ឃោសនា​ឲ្យ​វិនិយោគ​លើ​រូបិយប័ណ្ណ​បរទេស ឬ​ទីផ្សារ ដើម្បី​បាន​ប្រាក់​ចំណេញ ឆ​បោ​.​ក​លុយ​ប្រជាជន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អស់​រាប់​ពាន់​លាន​បាត​នោះ មន្ត្រី និង​ភ្នាក់​ងារ​ពិសេស DSI ហាក់​មមាញឹក​និង​សកម្ម​ជា​ខ្លាំង ដើម្បី​តាម​រក​ជន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ឆ​បោ​.​កមួយ​នេះ​ជា​បន្តបន្ទាប់ មិនតែប៉ុណ្ណោះ​មក​ទល់​ពេល​នេះ នៅ​តែ​មាន​តារា​ៗ​ល្បី​ៗ​នៅ​ក្នុង​សិល្បៈ​ថៃ​ជា​ច្រើន​ដែល​លេច​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​មួយ​នេះ​។

យ៉ាងណាមិញ ឃើញ​ថា អស់​រយៈពេល​មួយ​ខែ​ជាង​ទៅ​ហើយ ដែល​តារា​សម្ដែង​ស្រី Pinky Savika និង​ម្តាយ រួម​ជាមួយ​បងប្រុស​របស់​នាង មក​ទល់​ពេល​នេះ​អ្នក​ទាំង​៣​កំពុង​តែ​នៅ​ជាប់​ពន្ធនាគារ​នៅ​ឡើយ​នោះ​ទេ ដោយនៅ​ពុំ​ទាន់​ទទួល​បាន​នៅ​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ឡើយ ។ ដែល​ក្នុង​ករណី​នេះ មាន​ជនសង្ស័យ​សរុប​១៩​នាក់ ហើយ​ក្នុង​នោះ​មាន​ម្ដាយបង្កើត និង​បងប្រុស​បង្កើត​នាង តារា​ស្រី Biteoy និង​ស្វាមី​លោក DJ Man តារា​ប្រុស Krating និង​មិត្ត​ស្រី​លោក Ball Kummun លោក Toh Saksit តារា​ប្រុស​លោក Film ព្រមទាំង​មាន​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​។

ជាក់ស្ដែង អ្វី​ដែល​ស្ទើរ​មិន​ចង់​ជឿ​ទៅ​វិញ​នោះ នៅ​ក្នុង​រឿង​នេះ​ផង​ដែរ ក៏​មាន​តារា​ប្រុស​វ័យក្មេង​លោក Bright ម្នាក់​ដែរ ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​សង្ស័យ ដែល​ធ្វើ​ឱ្យ​មហាជន​ចាប់​ក្រសែភ្នែក​ទៅ​លើ​រូប​តារា​ប្រុស​រូប​នេះ​មិន​តិច​ឡើយ ខណៈ​បែកធ្លាយ​រូបភាព​បរប​ស់លោក​ថត​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​មេខ្លោង​ធំ​ឆ​បោ​.​ក​ក្នុង​រឿង Forex 3D នោះ​។

បន្ទាប់​ពី​រឿង​ដ៏​ក្តៅ​គគុក​នេះ​បាន​ផ្ទុះ​ឡើង នេះ​បើ​យោង​តាម​រយៈ​សារព័ត៌​មាននៅ​ក្នុងស្រុក​របស់​ថៃ​បាន​ប្រាប់​ឱ្យ​ដឹង​ថា «​តារា​ប្រុស​វ័យក្មេង Bright បាន​ចេញ​មុខ​មក​ទម្លាយ​យ៉ាង​ច្បាស់​ៗ ជុំវិញ​រឿងរ៉ាវ​ទាក់ទង​ទៅ​នឹង​រូបភាព​របស់​ខ្លួន​ដែល​លេចឡើង​ជាមួយ​មេខ្លោង Forex 3D នោះ​។

ដោយ​តារា​ប្រុស​រូប​នេះ​បាន​និយាយ​ថា «​កាលពី​លោក​មាន​អាយុ​១៥​ឆ្នាំ លោក​បាន​រួមការ​ងារ​ជាមួយ Nikko ពិតមែន ថ្ងៃ​ខ្លះ​លោក​ត្រឡប់​ទៅ​ផ្ទះ​យប់​ជ្រៅ ទើប​នៅ​ដេក​ផ្ទះ​របស់ Nikko ដែល​រស់នៅ​ជាមួយ Apirak ដែល​ជា​មេខ្លោង Forex 3D រហូត​ធ្វើខ្លួន​ស្គាល់គ្នា​មក​ទល់​ពេល​នេះ ហើយ​ចំណែក​រូបភាព​ដែល​លោក​បាន​ថត​ជាមួយ​មេខ្លោង ខណៈ​កំពុង​តែ​លេង​ហ្គី​តា​នោះ គឺជា​ពេល​ដែល​លោក​បាន​ទៅ​ដេក​លេង​ផ្ទះ​របស់ Nikko លើក​ដំបូង ក៏​បបួល​គ្នា​ច្រៀង​លេង​នា​ពេល​នោះ​។ ហើយ​លោក​ក៏​ជា​បុគ្គល​ដែល​ចាញ់​បោ​.​ក​គេ​ដូច​គ្នា ដោយសារ​តែ​លោ​.​ភ​បាំង​ភ្នែក​មួយ​ភ្លែត ធ្វើ​ឱ្យ​លោក​ជ្រុល​ចាញ់​បោ​.​ក​លុយ​ជា​ច្រើន​បែប​នេះ ព្រោះ​ប្រសិនបើ​លោក​គិត​វែង​ជាង​នេះ​បន្តិច ទើប​ដឹង​ថា វា​មិន​គួរ​ឱ្យ​ទុកចិត្ត​ឡើយ ខណៈ​បណ្តាក់ទុន​ភ្លាម​ទទួល​បាន​ផល​លឿន​ដូច្នេះ​នោះ​។

តារា​ប្រុស​វ័យក្មេង​រូប​នេះ​បាន​បន្ត​ទៀត​ថា «​ចំណុច​ចាប់ផ្តើម​ដែល​បណ្តាល​ឱ្យ​លោក​លង់ខ្លួន​ទៅ​បណ្តាក់​ទុក​នោះ គឺ​ដោយសារ​តែ​លោក​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​ភាគច្រើន​បាន​បណ្តាក់ Forex 3D នេះ ក៏​ធ្វើ​ឱ្យ​លោក​ចាប់អារម្មណ៍ ទើប​សម្រេចចិត្ត​បណ្តាក់ទុន​ដំបូង​ចំនួន​៥​ម៉ឺន​បាត ដោយ​ដំបូង​ៗ​ទទួល​បាន​លុយ​ចំណេញ​ពិតមែន ហើយដោយ​សារ​ការ​ទុកចិត្ត​លោក​ក៏​បាន​ចំណាយ​បន្ត​ៗ រហូត​ដាក់​លុយ​អស់ ៧៧៥ ០០០​បាត ស្មើ​ប្រមាណ​ជាង ២ ម៉ឺន​ដុល្លារ​ឯណោះ ប៉ុន្តែ​មិន​បាន​អ្វី​មក​វិញ​នោះ​ឡើយ រហូត​មក​ទល់​ពេល​នេះ​លោក​មិន​កុហក​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ