ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស Boy Pakorn ទម្លាយ​ខ្ទេច​គ្មាន​សល់ រឿង​ខ្លួន​តាម​ញ៉ែ​តារា​ស្រី Fayefaye ដំបូង​ៗ

1 ឆ្នាំ មុន

ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន​ដែល​និយម​តាមដាន និង​បាន​ទស្សនា​នៅ​ខ្សែភាពយន្ដ​របស់​តារា​ថៃ​ជា​ច្រើន ទាំងប្រុស ទាំងស្រី ជឿជាក់​ថា ប្រាកដជា​ស្គាល់​ច្បាស់​មិន​ខាន​ឡើយ​នៅ​តារា​សម្ដែង​ប្រុស​មួយ​រូប មាន​រូប​សម្រស់​ស្រស់​ស្អាត មុខមាត់​មាន​មន្ត​ស្នេហ៍​ប្រចាំ​ប៉ុស្តិ៍​លេខ​៣ របស់​ថៃ លោក

ប្រទេស​ថៃ ៖ ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន​ដែល​និយម​តាមដាន និង​បាន​ទស្សនា​នៅ​ខ្សែភាពយន្ដ​របស់​តារា​ថៃ​ជា​ច្រើន ទាំងប្រុស ទាំងស្រី ជឿជាក់​ថា ប្រាកដជា​ស្គាល់​ច្បាស់​មិន​ខាន​ឡើយ​នៅ​តារា​សម្ដែង​ប្រុស​មួយ​រូប មាន​រូប​សម្រស់​ស្រស់​ស្អាត មុខមាត់​មាន​មន្ត​ស្នេហ៍​ប្រចាំ​ប៉ុស្តិ៍​លេខ​៣ របស់​ថៃ លោក Boy pakorn ដែល​ជាតា​រា​ប្រុស​មួយ​ដួង​កំពុង​តែ​ផ្ទុះ​នៅ​ការ​ចាប់អារម្មណ៍​ទទួល​បាន​នៅ​ការ​គាំទ្រ​ប្រជា​ប្រិយ​ភាព​មិនធម្មតា​តាម​រយៈ​ខ្សែភាពយន្ត​ជា​ច្រើន​ដែល​លោក​បាន​សម្ដែង​ចាប់ដៃ​គូរ​ជាមួយ​តារា​ស្រី​ល្បី​ជា​ច្រើន​ដួង មិន​ថា​សម្ដែង​ឈុត​ឆាក​អ្វី​នោះ​ទេ តារា​ប្រុស​រូប​នេះ​ធ្វើ​បាន​គ្រប់​ទម្រង់​ទាំងអស់ ហើយ​បច្ចុប្បន្ន​លោក​ក៏​មាន​មិត្ត​ស្រី​ផង​ដែរ​។

ដោយឡែក បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ដឹង​ឃើញ​ថា ចាប់​តាំង​តែ​បើក​បង្ហាញ​នៅ​គូស្នេហ៍​ស្រី​របស់​ខ្លួន​ដែល​អាច​ឆក់​យក​បេះដូង​លោក​បាន​មក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​នាំ​គ្នា​សង្កេត​ឃើញ​ថា តារា​ប្រុស​ដ៏​ល្បីល្បាញ Boy Pakorn រូប​នេះ តែងតែ​ធ្វើ​អោយ​ហ្វេ​ន​ៗ​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​លួច​ច្រណែន និង​លោក​គ្រប់​ៗ​គ្នា ដោយ​ជា​រើ​យ​ៗ​លោក​តែងតែ​បណ្ដើរ​មិត្ត​ស្រី​ដែល​ជា​គូស្នេហ៍​របស់​ខ្លួន ទៅ​ណា​មក​ណា​ជា​ញឹកញាប់ ដើរ​លេង ជូន​ទៅ​ញាំ​អី ជូន​ទៅ​ទិញ​អីវ៉ាន់ អោយ​តែ​នាង​ចង់ទៅ មិន​ថា​ជិត​ឬ​ឆ្ងាយ​នោះ​ឡើយ សំខាន់​អោយ​តែ​ទំនេរ​ពី​ការងារ​សិល្បៈ ជា​ពិសេស​មិន​ថា​មានកម្ម​វិធី​តូច​ធំ​។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​អ្នកគាំទ្រ​ញញឹម​បិទ​មាត់​មិន​ជិត​ទៅ​វិញ​នោះ ក្រោយ​ទាក់ទង​គ្នា​បាន​ជិត​១​ឆ្នាំ មិន​លាក់លៀម​តទៅ​ទៀត ស្រាប់តែ​ថ្មី​ៗ​នេះ តារា​ប្រុស Boy Pakorn បាន​ចេញ​មុខ​មក​ទម្លាយ​ខ្ទេច​គ្មាន​សល់ គ្រា​ដែល​ខ្លួន​តាម​សុំ​ស្រលាញ់​តារា​ស្រី Fayefaye ដំបូង​នៅ​ក្នុង​កម្មវិធី Kui Zaap Show បែប​នេះ​ថា «​កាលពី Faye ចេញ​មុខ​ទម្លាយ​រឿង​ខ្ញុំ​តាម​ញ៉ែ ខ្ញុំ​មើល​ហើយ​ក៏​លួច​ញញឹម ព្រោះ​រឿង​ខ្លះ​គាត់​មិន​ហ៊ាន​និយាយ​ទល់មុខ​ខ្ញុំ​ទេ តែ​ទៅ​និយាយ​ជាមួយ​មិត្តភក្តិ ឃើញ​បែប​នេះ​ក៏​បានដឹង​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​គាត់ មើលទៅ​ក៏​មាន​អារម្មណ៍ល្អ​។ និយាយ​ត្រង់ បើ Faye មិន​ផ្ដល់​ឱកាស​អោយ​ខ្ញុំ គិត​ថា​ខ្ញុំ​នៅ​តែ​ជា​មនុស្ស​ឯកា ទៅ​ណា​មក​ណា​ម្នាក់ឯង ទោះ​មាន​មិត្ត តែ​ពេល​ខ្លះ​ក៏​ឯកា ហើយ​ពេល​ខ្លះ​ខ្ញុំ​មើល​កុន​តែ​ម្នាក់ឯង តែ​ពេល​មាន​គាត់​ពិភពលោក​ខ្ញុំ​ផ្លាស់​ប្ដូរ ហើយ​ពួក​យើង​ចុះសម្រុង​គ្នា​ខ្លាំង​ទាំង​រឿង​រស់នៅ រឿង​ចំណង់​ចំណូលចិត្ត​ផ្សេង​ៗ»​។

តារា​ប្រុស Boy Pakorn បន្ត​ថា «​បើ​និយាយ​ពី​កាល​តាម​ញ៉ែ​ដំបូង គឺ​ផ្ដើម​ពី​ខ្ញុំ គឺ​ខ្ញុំ​ចាប់ផ្ដើម​ចង់​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ជាង​មុន ខ្ញុំ​ចាប់ផ្ដើម​លាង​ជម្រះ​រឿង​ដែល​ជំពាក់​ឱ្យ​ដាច់​ស្រឡះ​មុន​ពេល​ទៅ​ធ្វើការ​ស្គាល់​នាង​។ ដោយ​ចាំ​បាន​ថា មុន​ពេល​ទាក់ទង​គ្នា ម្ដាយ​ខ្ញុំ​មករ​អ៊ូ​ដាក់​ត្រចៀក​រាល់ថ្ងៃ​ថា ចង់ឱ្យ​ខ្ញុំ​មាន​សង្សារ ចង់​ឃើញ​កូន​មាន​ស្នេហា គាត់​ចង់បាន​ចៅ​ព តែ​មុន​នឹង​មាន​ចៅ​ឱ្យ​ខ្ញុំ​មាន​សង្សារ ហើយ​ដណ្ដឹង​គេ​រៀប​ការ​សិន​»​។

តារា​ប្រុស Boy Pakorn បន្ត​ទៀត​ថា «​ខ្ញុំ​ស្គាល់ Faye ពី​មុន តែ​មិន​ស្និទ្ធស្នាល មិន​មាន​លេខ​ទូរស័ព្ទ ឬ Line ទេ គ្រាន់តែ​ស្គាល់​ៗ​ហើយ​ខ្ញុំ​បាន​ទៅ Follow IG នាង​។ ហើយ​យូរ​ៗ​ទៅ​ក៏​មាន​អារម្មណ៍​ចូល​ចិត្តខ្លាំង​ឡើង​ៗ ក៏​ចាប់ផ្តើម DM ទៅ ដោយ​ប្រយោគ​ដំបូង​និយាយ​ប្រាប់​ត្រង់​ៗ​ថា «​ខ្ញុំ​ចង់​ស្គាល់​នាង​ឱ្យ​បាន​ច្រើន​ជាង​មុន ហើយ​កុំ​ភ្ញាក់ផ្អើល​អី បើ​ថា​នាង​មាន​អ្វី​ទើសចិត្ត​ប្រាប់​ខ្ញុំ​បាន​ណា មិនបាច់​លាក់​ទេ​» តែ​នាង​អត់​បាន​អាន ហើយ​ក៏​ទៅ​ផុស​នៅ Twitter មួយទៀត នាង​នៅ​តែ​មិន​អាន​។ ហើយ​ក្រោយមក ខ្ញុំ​ក៏​ចូល​ទៅ​លុប​សារ​ចេញពី IG ហើយ​ផ្ញើ​ទៅ​ម្ដងទៀត លើក​នេះ​នាង​អាន អាន​ហើយ​ក៏​ឆ្លើយ​តែ​មួយ​ម៉ាត់ OK ខ្ញុំ​ក៏​អូ​ខេ​ក៏​អូ​ខេ ក៏​ចាប់ផ្តើម​និយាយ​រឿយ​ៗ​ម្តង​បន្ដិច​ៗ»​។

តារា​ប្រុស Boy Pakorn បន្ត​ថា «​ស្គាល់គ្នា​បាន ២ ៣ ស​ប្តា​ហ៍​ខ្ញុំ​នៅ​តែ​មិន​ហ៊ាន​សុំ​លេខ ឬ Line នាង​។ អារម្មណ៍​ពេល​ចែចង់​គេ​ដំបូង​អៀន​តិច​ៗ ហើយ​ក៏​ខ្មាស់​លាយ​ភ័យ តែ​អារម្មណ៍​ស្រឡាញ់ និង​ចង់បាន​នាង គឺ​វា​ធំ​ចឹ​ង​ក៏​កាត់​កេរ្តិ៍​កាត់​ខ្មាស​។ លុះ​ពេល​បាន Line មក​ក៏​ចាប់ផ្ដើម​និយាយ​ទូរស័ព្ទ ហើយ​វី​ដេ​អូ​ខ​ល​ទៅ​រក​នាង​ច្រើន​ជាង DM ហើយ​ក៏​ចាប់ផ្តើម​ប្រាប់​ម៉ាក់​ខ្ញុំ​ថា ខ្ញុំ​មាន​អ្នក​និយាយ​ជាមួយ​ហើយ ម៉ែ​គាត់​ក៏​ញញឹម ហើយ​និយាយ​ថា​ល្អ មាន​អ្នក​និយាយ​ជាមួយ​ល្អ​ហើយ​។ ហើយ​យើង​ក៏​បាន​ណាត់ជួប​គ្នា​ចាប់ផ្ដើម Date ក៏​មាន​លេច​ព័ត៌មាន​ដូចដែល​ដឹង ហើយ​ក៏​លាក់​លែង​ជិត​ក៏​សម្រេច​ថា ប្រកាស​បើកចំហ ហើយ​ក៏​ណែនាំ​ឱ្យ​ស្គាល់​គ្រួសារ​ទាំង​សងខាង គឺថា​គ្រួសារ​ទាំង​ពីរ​ក៏​ចុះសម្រុង​គ្នា​ល្អ​។ ពេល​សុំ​នាង​ជា​សង្សារ​ដំបូង គឺ​នៅ​ហាង​អាហារ ពេល​ទៅ Date ញ៉ាំ​អី​ជាមួយ​គ្នា តែ​រឿង​ខ្ញុំ និង Faye មិត្តភក្តិ​ខ្ញុំ​មិន​មាន​អ្នកដឹង​ទេ សូ​ម្បី​តែ Great ក៏​ដឹង​ពេល​បែកធ្លាយ​ព័ត៌មាន​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ