ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​មក​ពី​យក​អន្សម​ឱ្យ​មិត្ត​ភ័ក្តិ ក៏​ត្រូវ​មនុស្ស​ជិត​១០​នាក់​មក​ធ្វើ​សកម្មភាព​ផ្អើល​ផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​៥​នាក់​បាន​ជូន​មិត្ត​ភ័ក្តិ​ទៅ​យក​អន្សម​ដែល​សល់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ទៅ​អោយ​មិត្ត​ភ័ក្តិ​ម្នាក់​ទៀត លុះ​ពេល​ត្រឡប់​មក​វិញ​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​៥​នាក់​បាន​ជូន​មិត្ត​ភ័ក្តិ​ទៅ​យក​អន្សម​ដែល​សល់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ទៅ​អោយ​មិត្ត​ភ័ក្តិ​ម្នាក់​ទៀត លុះ​ពេល​ត្រឡប់​មក​វិញ​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​វា​.​យ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​២០២០ ជិះ​ចេញ​ដោយ​សុវត្ថិភាព បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ព្រៃ​ដើមឈើ​ទាល ជាប់​វត្ត​ជន្លង់ម្លូ ស្ថិត​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។

សេចក្តីរាយការណ៍​ង​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ គួ​យ ធី​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​​នៅ​ភូមិ​ស្វាយ ព្រៃ​ឃុំ​សណ្តែក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​វា​.​យ​ប្លន់​បាន​សម្រេច​នោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1Z- 2545 ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ ត្រូវ​បាន​មិត្ត​ភ័ក្ដិ​ម្នាក់​ពឹង​អោយ​ជូន​ដោយ​យកនំ​អន្សម​ដែល​សល់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​យក​ទៅ​អោយ​មិត្ត​ភ័ក្តិ​ម្នាក់​ទៀត នៅ​ចំណុច​បុរី​ពិភព​ថ្មី ផ្លូវជាតិ​លេខ​៣ ដោយ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​។ លុះ​ពួក​គាត់​ទៅ​ដល់​ផ្ទះ​មិត្ត​ភ័ក្ដិ​ក៏​បាន​នាំ​គ្នា​ផឹកស៊ី​បន្តិចបន្តួច ហើយ​ក៏​ត្រឡប់​មក​វិញ ដោយ​បាន​ដូរ​ផ្លូវ​ថ្មី នៅ​ផ្លូវ​បេតុង​ព្រៃ​ដើមឈើ​ទាល ជាប់​វត្ត​ជន្លង់ម្លូ​។ ខណៈ​កំពុង​តែ​ជិះ​នោះ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ជិត​១០​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ប្រដាប់​ដោយ​កាំបិត និង​ខ្សែក្រវាត់ បាន​វា​.​យ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​ទាំង​២​ម៉ូតូ​គ្រឿង គ្រានោះ​ជន​រង​គ្រោះភ័យ​នឹង​ក្រុម​ជនសង្ស័យ​ដេញ​កា​.​ប់​វា​.​យ ក៏​បាន​នាំ​គ្នា​រត់​ចូល​ព្រៃ​ទៅ ចំណែក​ក្រុម​ជនសង្ស័យ​វិញ​ក៏​បាន​លើក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញ​ភ្លាម​ៗ ជន​រង​គ្រោះ​ក៏​លើក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​សល់​នោះ ជិះ​ដេញ​តាម និង​ស្រែក​អោយ​ប្រជាពលរដ្ឋ​ជួយ​ស្ទាក់​។ នៅ​ពេល​នោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ បាន​នាំ​គ្នា​ដេញ​ស្ទាក់ ព្រមទាំង​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជួយ​អន្តរាគមន៍​ភ្លាម​ៗ បន្ទាប់​មក​ក៏​បាន​ឃាត់​ម៉ូតូ​ចំនួន​៥​គ្រឿង មាន​គ្នា​ជិត​១០​នាក់ ដើម្បី​អោយ​ជន​រង​គ្រោះ​មើល តែ​មិនមែន​ជា​ក្រុម​ជនសង្ស័យ​នោះ​ឡើយ ហើយ​សមត្ថកិច្ច​ក៏​បានអោយ​យុវជន​ចំនួន​៥​ម៉ូតូ​នោះ​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ជូន​ជន​រង​គ្រោះ និង​មិត្ត​ភ័ក្ដិ ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ភ្លើង​ឆេះ​រទេះ ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ខាងលើ យក​មក​ផ្តល់​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ