ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ូលិស​ប៉ូ​ស្តិ៍​ចាប់​មនុស្ស​គ​-​ថ្លង់ ដាក់​ខ្នោះ​ធ្វើ​ទា​រុ​.​ណ​កម្ម​… មេ​ប៉ូលិស​ខេត្ត​សម្ងំ​ឈឹង​!

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

អ្នកស្រី យូ ស៊ី​ណាត អាយុ​៧០​ឆ្នាំ មុខរបរ​អាជីវករ​លក់ដូរ រស់នៅ​ក្នុងភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​កាលពី​ថ្ងៃ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២​នេះ​ថា បើ​ទោះបីជា​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​មក​ជួប

ខេត្តកំពង់ស្ពឺ ៖ អ្នកស្រី យូ ស៊ី​ណាត អាយុ​៧០​ឆ្នាំ មុខរបរ​អាជីវករ​លក់ដូរ រស់នៅ​ក្នុងភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២​នេះ​ថា បើ​ទោះបីជា​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​មក​ជួប​អ្នកស្រី សុំ​ធ្វើការ​សម្របសម្រួល​ជាមួយ​គាត់​នូវ​ពាក្យសុំ​ទោស និង​លុយកាក់​តិចតួច​យ៉ាងណា​ក៏​ដោយ ក៏​អ្នកស្រី​នៅ​តែ​មាន​ជំហរ​មិន​ដក​ពាក្យបណ្តឹង​ឡើយ។ អ្នកស្រីបានពោលបញ្ជាក់ច្បាស់ៗថា គឺអ្នកស្រី ​សូម​ឱ្យ​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ច្បាប់ ជួយ​រក​យុត្តិធម៌​ដល់​កូនប្រុស​របស់​គាត់​ជា​មនុស្ស​គ​-​ថ្លង់​ផង ហើយ​អ្នកស្រី​មាន​ជំនឿ​ចិត្ត​ថា សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ស្ពឺ​នឹង​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​របស់​អ្នកស្រី​បាន​។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ធ្វើការ​ដោះស្រាយ​នៅឡើយ​ទេ ប្រសិនបើ​ថ្នាក់​ខេត្ត មិន​ធ្វើការ​ដោះស្រាយ និង​ជួយ​រក​យុត្តិធម៌​ឱ្យ​កូនប្រុស​របស់​គាត់​ទេ គាត់​នឹង​ដាក់​ពាក្យបណ្តឹង​បន្ត​ទៅ​ថ្នាក់លើ​ៗ​បន្ថែម​ទៀត ដើម្បី​បាន​យុត្តិធម៌ ភាព​ស្អាតស្អំ និង​កិត្តិយស​មក​ដល់​កូនប្រុស​របស់​គាត់​ដែល​ជា​មនុស្ស​មិន​គ្រប់លក្ខណៈ (​គ​-​ថ្លង់​) ដោយសារ​តែ​លោកនាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រែង​ត្រ​យឹ​ង ចេះ​ច្បាប់​ហើយ បែរជា​បំពាន​លើ​ច្បាប់​ទៅ​វិញ​។ អ្នកស្រី​នឹង​ដាក់​ពាក្យបណ្តឹង​បន្ត​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ និង​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​អន្តរាគមន៍​ជួយ​រក​យុត្តិធម៌​ទៀត​ផង​។

តាម​ការ​បង្ហើប​របស់​នគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា លោក​វរសេនីយ៍ត្រី សែ​ម វុ​ឌី នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រែង​ត្រ​យឹ​ង មាន​លិខិត​មួយ​ច្បាប់​កោះហៅ​ឱ្យទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​បុគ្គលិក ពី​រឿង​ដែល​ប្រជាពលរដ្ឋ​ដាក់​ពាក្យបណ្តឹង​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ម្តាយ​បុរស​គ​-​ថ្លង់​ខាងលើ​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​លោក​ជាប់រវល់​ការងារ ដោយ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ឱ្យ​សួរ​ទៅ​លោក សម សាក់ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បន្ទាប់​មក​អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​តេ​ទៅ​លោក សម សាក់ គឺ​លោក​បាន​ប្រាប់​មក​វិញ​ថា សូម​សួរ​លោកស្នងការ​វិញ​។

សូម​រំលឹក​ផង​ដែរ​ថា នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រែង​ត្រ​យឹ​ង នៃ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក សែ​ម វុ​ឌី បាន​រង​បណ្តឹង​ថា បាន​វា​.​យ​ធ្វើ​ទា​រុ​.​ណ​កម្ម​លើ​ជនសង្ស័យ​គ​-​ថ្លង់ ក្រោយ​ចាប់​វា​.​យ​ខ្នោះ​នាំ​ខ្លួន​ទាំង​កណ្តាល​យប់​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រែង​ត្រ​យឹ​ង គ្រា​ដែល​បុរស​គ​-​ថ្លង់​យក​ដុំ​ថ្ម​គប់​ដំបូលផ្ទះ​អ្នក​បើក​ល្បែ​.​ង​ជល់​មាន់​អន​ឡាញ និង​ឡូ​តូ​។

អ្នកស្រី យូ ស៊ី​ណាត អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច បាន​និយាយ​ថា នៅ​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​ជាង​១០​និង​០០​នាទី​យប់ កូនប្រុស​របស់​គាត់​ឈ្មោះ គ្រុយ ធី​យ៉ា អាយុ​៤០​ឆ្នាំ បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើដំបូល​ផ្ទះ​គេ​ដែល​កំពុង​មានការ​ជួបជុំ​លេង​ល្បែ​.​ង​ជល់​មាន់​តាម​ទូរទស្សន៍​។ ហើយ​ការ​គប់​នោះ ដោយសារ​តែ​កន្លែង​ដែល​ជួបជុំ​លេង​ជល់​មាន់ មានការ​ហ៊ោកញ្ជ្រៀវ​បង្ក​សំឡេង​រំខាន​ដល់​ដំណេក​របស់​គ្រួសារ​គាត់​រាល់​យប់​។ ក្រោយ​ពី​កូនប្រុស​របស់​គាត់​គប់​ដុំ​ថ្ម​រួច ស្រាប់តែ​នៅ​ម៉ោង​១០​និង​៣០​នាទី​យប់ ក៏​មាន​ប៉ូលិស​ចំនួន​០៣​នាក់ បាន​ជិះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ក្រហម មួយ​គ្រឿង​មក​ដល់​ផ្ទះ ហើយ​ក៏​បាន​ចាប់​វា​.​យ​ខ្នោះ​កូនប្រុស​របស់​គាត់​រុញ​ចូល​ឡាន​នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ត្រែង​ត្រ​យឹ​ង​បាត់​។ លុះ​នាំ​ខ្លួន​ទៅ​ដល់​ប៉ុស្តិ៍ លោកនាយ​ប៉ុស្តិ៍​ខាងលើ ព្រមទាំង​កូនចៅ ក៏​បាន​ដាល់​ទៅ​លើ​ផ្ទៃមុខ​កូនប្រុស​គាត់​ទាំង​ដៃ​ចាប់​ខ្នោះ​ជា​ច្រើន​ដៃ បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ដី និង​ចាប់​លើក​ឡើង​មក​វិញ បង្ខំ​ឱ្យ​ផ្តិត​មេដៃ​បញ្ចប់រឿង ហើយ​ក៏​បាន​ដោះ​លែង​មក​ផ្ទះ​វិញ​នៅ​ម៉ោង​១២​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​។

អ្នកស្រី​ជា​ម្តាយ​បុរស​គ​-​ថ្លង់​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ពេល​ដើរមក​ដល់​ផ្ទះ គាត់​បានឃើញ​ផ្ទៃមុខ​កូន​របស់​គាត់​មាន​សភាព​ហើម​ជ៉ាំ និង​បែក​បបូរមាត់​។ គ្រានោះ កូនប្រុស​គាត់​បាន​ប្រាប់​ពី​សកម្មភាព​ដែល​មេ​ប៉ុស្តិ៍ និង​គូកន បាន​វា​.​យ​ធ្វើបាប និង​ធ្វើ​ទា​រុ​.​ណ​កម្ម​ទាំង​ដៃ​កំពុង​ជាប់​ខ្នោះ​ពេល​ចាប់​យក​ទៅ​។

គាត់​ថា កូនប្រុស​គាត់​ត្រឹមតែ​ទោស​គប់​ដុំ​ថ្ម​លើដំបូល​ផ្ទះ មិន​ដល់​ថ្នាក់​ចាប់​កៀក​វា​.​យ​ខ្នោះ​នោះ​ទេ ហើយ​ក៏​មិន​ដល់​វា​.​យ​ធ្វើ​ទា​រុ​.​ណ​នោះ​ដែរ ម្យ៉ាង​កូន​គាត់​ក៏​មាន​ពិការ​ភាព​ផង​ដែរ​។ គាត់​សុំ​ឱ្យ​ផ្តល់​ភាព​យុត្តិធម៌​ដល់​កូនប្រុស​ពិការ​ភាព​របស់​គាត់ ដោយ​ឱ្យ​មេ​ប៉ុស្តិ៍​នៃ​ឃុំ​ត្រែង​ត្រ​យឹ​ង ចេញ​មុខ​ទទួលខុសត្រូវ​លើ​រឿង​នេះ ហើយ​ក៏​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ ដែល​កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ស្រែក​ហ៊ោ​បង្ក​ការ​រំខាន​ដល់​ដំណេក​ពលរដ្ឋ​ក្នុង​ពេល​យប់​ផង​ដែរ​។

ពាក់​ព​ន្ធ័​នឹង​ការ​ប្តឹង​ចោទប្រកាន់​ខាងលើ​នេះ លោក សែ​ម វុ​ឌី នាយ​ប៉ុស្តិ៍​ត្រែង​ត្រ​យឹ​ង បាន​ប្រាប់​តាម​ទូរ​សព្ទ័​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា លោក​អត់​បាន​វា​.​យ​ធ្វើបាប និង​ធ្វើ​ទា​រុ​.​ណ​កម្ម​ទេ ព្រោះ​លោក​ក៏​ដឹង​ដែរ​ថា បុរស​ដែល​បាន​ឃាត់​មក​នោះ មាន​កាយសម្បទា​មិន​គ្រប់គ្រាន់ (​គ​) តែ​អ្វី​ដែល​លោក​ចាប់​យក​មក គឺ​ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឱ្យ​ប្រព្រឹត្ត​ដូច្នេះ​ទៀត ខណៈ​សកម្មភាព​បែប​នេះ កើតឡើង​ច្រើន​ដង​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ