ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន២នាក់ឃើញក្មេងកំពុងលង់ទឹកស្ទុះទៅជួយសង្គ្រោះក្មេងរួចជីវិតហើយ បែរជាអកុសលលង់សា្ល.ប់ខ្លួនឯងទៅវិញ

1 ឆ្នាំ មុន

ឧត្តរមានជ័យ ៖ ជំនន់​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បង្ក​ឲ្យ​ទឹក​ជន់​លិច​ប្រឡាយ​បឹងបួរ និង​តាម​ដងផ្លូវ​លំ និង​ផ្លូវជាតិ​ក្នុង​ខណៈនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ប្រុស​ស្រី​នាំ​គ្នីគ្នា​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ស្រាប់តែ​មាន​ក្មេង​២​នាក់បាន​រអិលជើងធ្លាក់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល…

ឧត្តរមានជ័យ ៖ ជំនន់​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បង្ក​ឲ្យ​ទឹក​ជន់​លិច​ប្រឡាយ​បឹងបួរ និង​តាម​ដងផ្លូវ​លំ និង​ផ្លូវជាតិ​ក្នុង​ខណៈនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ប្រុស​ស្រី​នាំ​គ្នីគ្នា​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ស្រាប់តែ​មាន​ក្មេង​២​នាក់បាន​រអិលជើងធ្លាក់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ហើយក៏មានទាហាន២នាក់បានចុះទៅជួយសង្គ្រោះតែបែរជាទឹកគួចទាហាន២នាក់នោះលង់ស្លា.ប់ទៅវិញ។

ហេតុការណ៍​ក្មេង​២​នាក់​លង់ទឹក​ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​នាំ​គ្នារ​ត់ទៅ​ជួយ​ធ្វើការ​សង្គ្រោះ​ក្មេង​ទាំង​២​នាក់​នោះ​បែរជា​អ្នក​ជួយ​ស្លា​.​ប់​បាត់បង់​ជីវិត​២​នាក់ ខណៈចុះជួយនោះ ត្រូវបានទឹកគួចទៅកន្លែងជ្រៅទើប បណ្ដាលឱ្យលង់ ហើយទឹកហូរខ្លាំង។ក្នុង​ចំណោម​អ្នក​ជួយ​ជា​ច្រើន​នាក់​ផង​ដែរ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៥០​នាទី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ ចំណុច​អាង​អូរ​អង្គ្រង ស្ថិត​នៅ​ភូមិ កញ្ជ្រៀប ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​មាន​ជ័យ​។

អ្នកនាំពាក្យរដ្ឋបាល​ខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ បានបញ្ជាក់ថា ​៖«​កូន​ក្មេង​ហ្នឹង​ពីរ​នាក់​បងប្អូន​នៅ​លេង​បង្ហៀ​ទឹក ហើយ​អាប្អូន​ក៏​រអិល​ជើង​ធ្លាក់ ហើយ​អា​បង​ឃើញ​ក៏​ទៅ​តាម​ចាប់​។ អ៊ីចឹង កងពល ៤២ ដែល​គាត់​ទៅ​លេង​នោះ​ដែរ ក៏​គាត់​ទៅ​ជួយ ទៅ​ជួយ​គាត់​បាន​រុញ​ក្មេង​នឹង​ទៅ​ដល់​ច្រាំង​ហើយ ដោយសារ​ទឹក​ខ្លាំង​ក៏​បុក​គាត់​ចូល​ទៅ​ជ្រៅ​ទៅ ហើយ​ដោយសារ​សម្លៀក​បំពាក់​គាត់​ជា​យោធា អ៊ីចឹង​ធ្វើ​ឱ្យ​ទឹក​ដក់​ធ្ងន់ គាត់​ពិបាក​ហែល​បញ្ច្រាស់​មក​វិញ​។ អ៊ីចឹង​ធ្វើ​ឱ្យ​ទាហាន​ពីរ​រូប​លង់​»​។

លោក​វរៈសេនីយ៍ឯក​ឃុ​ល ភិន អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២២​នេះ​ថា នៅ​ចំណុច​កើតហេតុ​ខាងលើ​មាន​មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​ជា​ច្រើន​នាក់​នាំ​គ្នា​ទៅ លេង​ទឹកអូរ​ប្រឡាយ​បឹងបួរ និង​អាង​ទឹក​ហើយ​ក៏​មាន​ក្មេង​ប្រុស​២​នាក់​លង់ទឹក​មាន​ទាហាន​២​នាក់ ទៅ​ជួយ​បែរជា​ទាហាន​លង់​ខ្លួនឯង ក្មេង​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់​។

លោក​អធិការ​ស្រុក​បាន​បញ្ចា​ក់ថា ក្មេង​ប្រុស​ទាំង​២​នាក់ ដែល​រង​គ្រោះ​លង់ទឹក​ឈ្មោះ ឈុ​ន ប្រា​ជិ​ញ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស ឈ្មោះ ចាន់ ស៊ី​ថែ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ក្មេង​ប្រុស​ទាំង​ពីរ​រស់នៅ កងពលតូច​អន្តរាគមន៍​លេខ​៥ ស្ថិត​នៅ​ភូមិ ពោធិ​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល​។

ទាហាន​ដែល​ទៅ​ជួយ​ជន​រង​គ្រោះ​ស្លា​.​ប់​បាត់បង់​ជីវិត​មានឈ្មោះ​វ៉ា​ន់ ថុ​ល​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ទាហាន និង​ម្នាក់​ទៀត​ឈ្មោះ ឈ​ន ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ទាហាន​។ ទាហាន​ទាំង​២​នាក់ ធ្វើ​ទាហាន​នៅ​កងពលតូច​ថ្មើរជើង​លេខ​៤២ វរ​:​សេនា​តូច​លេខ​៤២២ រស់នៅ​ភូមិ តាម​ទាន់​សែន​ជ័យ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​។

ទាក់ទិន​ហេតុការណ៍​ព័ត៌មាន​ទាហាន​លង់ទឹក​ស្លា​.​ប់​បាត់បង់​ជីវិត​នេះ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែតុលា​ឆ្នាំ​២៩២២​នេះ​ឯក​ឧត្តមសេនីយ៍ត្រី​នាក់​វង្ស​មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងពលតូច​ថ្មើ​ជើង​លេខ​៤២​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក​រក​ឃើញ​ម្នាក់ និង​វេលា​ម៉ោង​៥​រក​ឃើញ​ម្នាក់​ទៀត​នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២២​ស​.​ព​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​បងប្អូន​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ