ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Yoon Suk-yeol ព្រមាន​ថា​នឹង​ឆ្លើយ​តប​វិញ​យ៉ាង​ខ្លាំងប្រ​សិន​កូរ៉េ​ខាងជើង​ប្រើ​នុយក្លេអ៊ែរ

1 ឆ្នាំ មុន

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol នៅ​ថ្ងៃ​សៅរ៍ ទី ១ តុលា​នេះ​បាន​ព្រមាន​កូរ៉េ​ខាងជើង​ថា កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​នឹង​ឆ្លើយ​តប​ដ៏​ខ្លាំងក្លា​វិញ ប្រ​សិន​កូរ៉េ​ខាងជើង​ប៉ុនប៉ង​ប្រើ​អា​វុ​.​ធ​នុយក្លេអ៊ែរ​។…

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol នៅ​ថ្ងៃ​សៅរ៍ ទី ១ តុលា​នេះ​បាន​ព្រមាន​កូរ៉េ​ខាងជើង​ថា កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​នឹង​ឆ្លើយ​តប​ដ៏​ខ្លាំងក្លា​វិញ ប្រ​សិន​កូរ៉េ​ខាងជើង​ប៉ុនប៉ង​ប្រើ​អា​វុ​.​ធ​នុយក្លេអ៊ែរ​។

ថ្លែង​នៅ​ក្នុង​ខួប​លើក​ទី ៧៤​នៃ​ទិវា​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ លោក Yoon Suk-yeol បាន​ហៅ​ការ​ប្រកាស​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាងជើង​ថា​ជា​រដ្ឋ​នុយក្លេអ៊ែរ គឺជា​ការ​គំ​រា​.​ម​កំហែង​ដល់​ការ​រស់រាន​មានជីវិត និង​វិបុលភាព​របស់​កូរ៉េ​ខាងត្បូង និង​បាន​អំពាវនាវ​ថា​ថ្មី​ឱ្យ Kim Jong-un លុប​បំបាត់​អា​វុ​.​ធ​នុយក្លេអ៊ែរ​។

លោក Yoon Suk-yeol ថ្លែង​ដូច្នេះ​ថា«​ការ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នឹង​ធ្វើ​ឱ្យ​ជីវិត​ប្រជាជន​កូរ៉េ​ខាងជើង​កាន់តែ​លំបាក​។ របប​នេះ​ត្រូវ​តែ​ធ្វើការ​សម្រេចចិត្ត​ដើម្បី​រំសាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ​ចោល​ដើម្បី​សន្តិភាព​ពិតប្រាកដ និង​វិបុលភាព​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឧ​ប​ទ្វី​កូរ៉េ​»​។

លោក​ក៏​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​សម្ព័ន្ធភាព​រវាង​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក ដោយ​បាន​សន្យា​ថា​យោធា​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​បង្កហេតុ និង​ការ​គំ​រា​.​ម​កំហែង​របស់​កូរ៉េ​ខាងជើង​ប្រសិនបើ​ចាំបាច់​។

លោក​បន្ថែម​ថា «(​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​) នឹង​ពង្រឹងសមត្ថភាព​ឈ្លបយកការណ៍ និង​ការ​ឃ្លាំមើល​របស់​ខ្លួន និង​សមត្ថភាព​វា​.​យ​ប្រហារ​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង»៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ