ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ៊ី​រ៉​ង​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ក្រោយ​ពេល​ទទួលទាន​អាហារ​ដោយ​គ្មាន​ពាក់​កន្សែង​គ្រប​ក្បាល

1 ឆ្នាំ មុន

កងកម្លាំង​សន្តិសុខ​អ៊ី​រ៉​ង​បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ បន្ទាប់​ពី​រូបថត​របស់​នាង និង​ស្ត្រី​ម្នាក់​ទៀត​ដែល​ទទួលទាន​អាហារ​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​មួយ​ដោយ​គ្មាន​កន្សែង​គ្រប​ក្បាល ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អន​ឡាញ​យ៉ាង​ទូលំទូលាយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​សៅរ៍ ទី ១ តុលា​នេះ​។…

កងកម្លាំង​សន្តិសុខ​អ៊ី​រ៉​ង​បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ បន្ទាប់​ពី​រូបថត​របស់​នាង និង​ស្ត្រី​ម្នាក់​ទៀត​ដែល​ទទួលទាន​អាហារ​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​មួយ​ដោយ​គ្មាន​កន្សែង​គ្រប​ក្បាល ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អន​ឡាញ​យ៉ាង​ទូលំទូលាយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​សៅរ៍ ទី ១ តុលា​នេះ​។

រូបថត​ដែល​លេចឡើង​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ បាន​បង្ហាញ​ពី​ស្ត្រី​ពីរ​នាក់​កំពុង​ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ទីក្រុង Tehran ដែល​ជា​កន្លែង​ទទួល​បានការ​គាំទ្រ​ដោយ​បុរស​ៗ​។

ស្ត្រី​ម្នាក់​នៅ​ក្នុង​រូបថត​ឈ្មោះ Donya Rad ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​រូបថត​របស់​នាង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​។ សារព័ត៌មាន CNN បាន​និយាយ​ជាមួយនឹង​បងស្រី​របស់​នាង ដោយ​បងស្រី​នាង​និយាយ​ថា ភ្នាក់ងារ​សន្តិសុខ​បាន​ទាក់ទង​នាង Donya Rad និង​បាន​កោះហៅ​នាង​ឱ្យមក​ពន្យល់​ពី​ទ​ង្វើ​របស់​នាង​។

បងស្រី​របស់ Donya Rad ថ្លែងប្រាប់ CNN ដូច្នេះ​ថា “​កន្លែង​ពេល​ទៅ​ដល់​កន្លែង នាង​ត្រូវ​បាន​ចាប់ខ្លួន​។ បន្ទាប់​ពី​គ្មាន​ទទួល​បាន​ដំណឹង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង Donya បាន​តេ​ប្រាប់​ខ្ញុំ​មួយ​ភ្លេ​ត​ថា នាង​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ពន្ធនាគារ Ward 209 of Evin”​។

គុ​គ Evin Prison ជា​កន្លែង​ដ៏​ឃោរឃៅរ​ដ៏​ល្បី​មួយ ដែល​របប​នេះ​ចាប់​ឃុំឃាំង​អ្នកនយោបាយ និង​ត្រូវ​បាន​កំណត់​ផ្តាច់មុខ​សម្រាប់​អ្នកទោស​គ្រប់គ្រង​ដោយ​ក្រសួង​ចារកម្ម​អ៊ី​រ៉​ង​។

សូម​រម្លឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ កងកម្លាំង​សន្តិសុខ​ត្រូវ​បាន​រាយការណ៍​ថា​បាន​ឃាត់ខ្លួន​ជនជាតិ​អ៊ី​រ៉​ង​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន​នាក់ រួម​មាន​អ្នកនិពន្ធ និង​កីឡាករ​បាល់ទាត់​ជាដើម រួម​ទាំង​កូនស្រី​របស់​អតីត​ប្រធានាធិបតី Ali Akbar Hashemi Rafsaniani៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ