ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឹកហាត់​ត្រឹម ៦​ស​ប្តា​ហ៍ អត្ត​ព​លិ​ក​ស្តុក​ឡេ​ន​អាច​បំបែក​កំណត់​ត្រា​ពិភពលោក​មួយ​នេះ​បាន​ដោយ​ជោគជ័យ

1 ឆ្នាំ មុន

អត្ត​ព​លិ​ក​ជនជាតិ​ស្កុ​ត​ឡេ​ន​ម្នាក់​បាន​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Record សម្រាប់​ការ​លើក​ដុំ​ដែក​ទម្ងន់ ១៥០​ផោន ឬ ៦៨​គីឡូក្រាម​ពីលើ​ក្បាល ខណៈ​កំពុង​ជិះ​កង់​ដែល​មាន​រង្វង់​កង់​តែ​មួយ (unicycle)​។…

អត្ត​ព​លិ​ក​ជនជាតិ​ស្កុ​ត​ឡេ​ន​ម្នាក់​បាន​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Record សម្រាប់​ការ​លើក​ដុំ​ដែក​ទម្ងន់ ១៥០​ផោន ឬ ៦៨​គីឡូក្រាម​ពីលើ​ក្បាល ខណៈ​កំពុង​ជិះ​កង់​ដែល​មាន​រង្វង់​កង់​តែ​មួយ (unicycle)​។

លោក Josh Auld វ័យ ៣៤​ឆ្នាំ មក​ពី​ទីក្រុង Edinburgh បាន​និយាយ​ថា លោក​ទទួល​បានការ​ទាក់ទង​ពី​ខាង​ស្ថាប័ន Guinness World Record ថា​ឥឡូវនេះ​លោក​បាន​ក្លាយជា​ម្ចាស់​កំណត់​ត្រា​ពិភពលោក​ក្នុង​លើក​ទម្ងន់​ធ្ងន់​បំផុត​ពីលើ​ក្បាល ខណៈ​កំពុង​ជិះ​កង់​។

លោក Josh Auld ដែល​ជា​អ្នក​ជិះ​កង់​អាជីព និង​គ្រូបង្វឹក​សម្រាប់​រឿង​ភាគ​ទូរទស្សន៍ Ninja Warrior បាន​និយាយ​ថា លោក​បាន​ប្រើ​ពេលទំនេរ​របស់​គាត់​អំឡុង​ការ​រាតត្បាត​កូ​វី​ដ ១៩ រៀន​ពី​របៀប​ប​ញ្ជូ​ល​ជំនាញ​របស់​គាត់​ដោយ​ការ​ជិះ​កង់ និង​លើក​ទម្ងន់​។

អត្ត​ព​លិ​ក​រូប​នេះ​និយាយ​ថា លោក​រៀន​ប្រហែល ៦​ស​ប្តា​ហ៍ មុន​ពេល​លោក​អាច​បង្កើត​កំណត់​ត្រា​បាន​ដោយ​ជោគជ័យ​៕ (​យោង​តាម​ប្រភព​៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ