ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​ទណ្ឌក.ម្ម​លើ​រុ​ស្ស៊ី ក្រោយ​ប​ញ្ជូ​ល​ទឹកដី​អ៊ុយ​ក្រែ​ន​ជា​របស់​ខ្លួន

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ ទី៣០ កញ្ញា បាន​ប្រកាស​ដាក់​ទណ្ឌក.ម្ម​លើ​រុ​ស្ស៊ី បន្ទាប់​ពី​មេដឹកនាំ​រុ​ស្ស៊ី Vladimir Putin ប្រកាស​ដាក់​ប​ញ្ជូ​ល​ទឹកដី​វា​.​យ​ដណ្តើម​បាន​ពី​អ៊ុយ​ក្រែ​ន​ជា​ទឹកដី​ផ្លូវការ​របស់​រុ​ស្ស៊ី​។ទណ្ឌកម្ម​អា​មេ​រិ​ក​ដាក់​លើ​មនុស្ស និង​ក្រុមហ៊ុន​រាប់រយ…

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ ទី៣០ កញ្ញា បាន​ប្រកាស​ដាក់​ទណ្ឌក.ម្ម​លើ​រុ​ស្ស៊ី បន្ទាប់​ពី​មេដឹកនាំ​រុ​ស្ស៊ី Vladimir Putin ប្រកាស​ដាក់​ប​ញ្ជូ​ល​ទឹកដី​វា​.​យ​ដណ្តើម​បាន​ពី​អ៊ុយ​ក្រែ​ន​ជា​ទឹកដី​ផ្លូវការ​របស់​រុ​ស្ស៊ី​។ទណ្ឌកម្ម​អា​មេ​រិ​ក​ដាក់​លើ​មនុស្ស និង​ក្រុមហ៊ុន​រាប់រយ រួម​ទាំង​សមាជិក​សភា​ផង​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «​យើង​នឹង​ប្រមូលផ្តុំ​សហគមន៍​អន្តរជាតិ​ឱ្យ​ថ្កោលទោស​ចំពោះ​ទ​ង្វើ​ទាំងនេះ និង​ឱ្យ​រុ​ស្ស៊ី​ទទួលខុសត្រូវ​។ យើង​នឹង​បន្ត​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​ឧបករណ៍​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ការពារ​ខ្លួន​”»​។

ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក និង​ក្រសួងពាណិជ្ជកម្ម​បាន​ព្រមាន​ថា នរណា​ម្នាក់​ដែល​នៅ​ក្រៅប្រទេស​រុ​ស្ស៊ី រួម​ទាំង​ក្រុមហ៊ុន​នានា​ដែល​ផ្តល់​ការ​គាំទ្រ​ផ្នែក​នយោបាយ សេដ្ឋកិច្ច ឬ​សម្ភារៈ​ដល់ទី​ក្រុង​ម៉ូ​ស្គូ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ដាក់​ទណ្ឌកម្ម​។ទណ្ឌកម្ម​របស់​រតនាគារ ជា​ទូទៅ​បង្កក​ទ្រព្យ​របស់​ពួក​គេ​នៅ​សហរដ្ឋអាមេរិក និង​ហាម​ជនជាតិ​អា​មេ​រិ​ក​មិន​ឱ្យ​ពាក់ព័ន្ធ​ជាមួយ​ពួក​គេ​។

ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ដាក់​បន្ថែម​អង្គភាព​ចំនួន ៥៧ នៅ​រុ​ស្ស៊ី និង​តំបន់​គ្រី​មៀ ចូល​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​នាំ​ចេញ​។

ក្រសួង​រតនាគារ​អា​មេ​រិ​ក​និយាយ​ថា ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស ១៤​នាក់​នៅ​ក្នុង​ឧស្សាហកម្ម​យោធា​រុ​ស្ស៊ី មេដឹកនាំ ២​រូប​នៃ​ធនាគារកណ្តាល​រុ​ស្ស៊ី សមាជិកគ្រួសារ​មន្ត្រីជាន់ខ្ពស់ និង​សមាជិក​សភា​រុ​ស្ស៊ី​ចំនួន ២៧៨​នាក់ ដែល​បើក​សិទ្ធិ​ប្រជាមតិ​ក្លែងក្លាយ​របស់​រុ​ស្ស៊ី និង​ការ​ប៉ុនប៉ង​ដាក់​ប​ញ្ជូ​ល​អធិបតេយ្យភាព​ទឹកដី​អ៊ុយ​ក្រែ​ន​។

ក្នុង​ចំណោម​អ្នក​រង​ទណ្ឌកម្ម​មាន​ឧបនាយករដ្ឋមន្ត្រី Alexander Novak សមាជិក​សភា Duma ចំនួន ១០៩​រូប ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​រុ​ស្ស៊ី និង​សមាជិក​របស់​ខ្លួន​ចំនួន ១៦៩​រូប និង​ទេសាភិបាល​នៃ​ធនាគារកណ្តាល​រុ​ស្ស៊ី​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ