ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​នាំ​ឱ្យ​កើត​បុណ្យ​មាន​តែ​បី​ចំណុច​ប៉ុណ្ណោះ

1 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ទក្ខិណានុប្បទាន​បាន​ពន្យល់​ថា ហេតុ​ដែល​នាំ​ឱ្យ​កើត​បុណ្យ​មាន​តែ​បី​ចំណុច​ប៉ុណ្ណោះ​គឺ​ចេតនា​ទាំង​បី​ហ្នឹងឯង​ជា​ប្រភព​នាំ​ឱ្យ​កើត​បុណ្យ ដែល​ពាក្យ​ថា​ចេតនា​នេះ​ប្រែ​ថា ការ​ជ្រះថ្លា សប្បាយ​រីករាយ ពេញចិត្ត​ក្នុង​ទ​ង្វើ​ល្អ​ផ្សេង​ៗ មាន​ចំណាយ​ទ្រព្យ​ធ្វើបុណ្យ​ជាដើម ។ ១-​ចេតនា​មុន​ដំបូង បាន​ដល់​ការ​តាំងចិត្ត​ត្រៀម…

នៅ​ក្នុង​សៀវភៅ​ទក្ខិណានុប្បទាន​បាន​ពន្យល់​ថា ហេតុ​ដែល​នាំ​ឱ្យ​កើត​បុណ្យ​មាន​តែ​បី​ចំណុច​ប៉ុណ្ណោះ​គឺ​ចេតនា​ទាំង​បី​ហ្នឹងឯង​ជា​ប្រភព​នាំ​ឱ្យ​កើត​បុណ្យ ដែល​ពាក្យ​ថា​ចេតនា​នេះ​ប្រែ​ថា ការ​ជ្រះថ្លា សប្បាយ​រីករាយ ពេញចិត្ត​ក្នុង​ទ​ង្វើ​ល្អ​ផ្សេង​ៗ មាន​ចំណាយ​ទ្រព្យ​ធ្វើបុណ្យ​ជាដើម ។

១-​ចេតនា​មុន​ដំបូង បាន​ដល់​ការ​តាំងចិត្ត​ត្រៀម រៀបចំ​ទុកជា​មុន ដោយ​ចិត្ត​ជ្រះថ្លា ។

២-​ចេតនា​កំពុង​ធ្វើ បាន​ដល់​រាល់​សកម្មភាព ដែល​កំពុង​ខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែង​គឺ​តាំងចិត្ត​ជ្រះថ្លា​ជា​និច្ច ។

៣-​ចេតនា​ក្រោយ​ពេល​ធ្វើ​ហើយ បាន​ដល់​ពេល​ធ្វើ​រួច​ហើយ ក៏​រឹងរឹតតែ​ជ្រះថ្លា រីករាយ ពេញចិត្ត ថែម​ទៀត បើ​ទោះបី​ចំណាយ​អស់​ប៉ុន្មាន​ក៏​មិន​ស្តាយក្រោយ ។

ចេតនា​ទាំង​បី​នេះ​ជា​ប្រភព​នាំ​ឱ្យ​កើត​បុណ្យ​កុសល តែបើ​ធ្វើបុណ្យ​ហើយ​ខ្វះ​ចេតនា​ណាមួយ​ក្នុង​ចំណោម​ចេតនា​ទាំង​បី​នេះ មិន​ឈ្មោះ​ថា​បាន​បុណ្យ​ពេញ​លក្ខណៈ​ឡើយ។

ដោយឡែក ការចែកចំណែកផលបុណ្យនេះមាន២ ប្រភេទគឺ៖ បើយើងចែកចំណែកផលបុណ្យនេះ ដល់អ្នកដែលកំពុងរស់នៅដូចគ្នា ហៅថា ប្រគេន ថ្វាយ ឬជូនបុណ្យ។ នេះជាពាក្យសម្រាប់ជូនបុណ្យដល់គ្នានិងគ្នា។ បើចែកចំណែកផលបុណ្យដល់អ្នកដែលស្លា.ប់ ចែកឋានទៅហើយ ហៅថាឧទ្ទិស។ នេះជាពាក្យសម្រាប់ឧទ្ទិសផលបុណ្យដល់អ្នកស្លា.ប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ