ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​រឿង Ronaldo ស្ថិត​ក្នុង​ស្ថានភាព​បាក់ទឹកចិត្ត និង​ទទួល​ការ​ព្យាបាល

1 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jordan Peterson ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​និយាយ​ថា ខ្សែប្រយុទ្ធ​ឆ្នើម

អង់គ្លេស ៖ លោក Jordan Peterson ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​និយាយ​ថា ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បាក់ទឹកចិត្ត ដែល​គ្រប់​គ្នា​ពុំ​បានដឹង​ទាល់តែ​សោះ​។ គួររំលឹកថា សោកស្តាយ​! Ronaldo និង​មិត្ត​ស្រី​ប្រកាស​ដំណឹង​បាត់​បង់​កូនភ្លោះ​ម្នាក់ ក្រោយ​សម្រាល

ប្រហែលជា​២​ស​ប្តា​ហ៍​មុន គេ​បានឃើញ Ronaldo បាន​អញ្ជើញលោក Jordan Peterson ទៅ​ផ្ទះ​របស់​គេ​នៅ​ទីក្រុង Manchester អំឡុង​ពេល​អ្នកជំនាញ​ជនជាតិ​កា​ណា​ដា​វ័យ​៦០​ឆ្នាំ​រូប​នេះ មក​បំពេញភារកិច្ច​នៅ​ចក្រភព​អង់គ្លេស​។ គេ​បានឃើញ​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Manchester United បង្ហោះ​រូប​លើ​បណ្តាញ​សង្គម Instagram ជាមួយ​លោក Peterson ដោយ​ពុំ​បញ្ជាក់​បន្ថែម​អំពី​ជំនួប​រវាង​អ្នក​ទាំង​២ នៅ​ក្នុង​ការ​បង្ហោះ​នោះ​ឡើយ​។

ប៉ុន្តែ​កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក Jordan Peterson បាន​បញ្ជាក់​អំពី​ជំនួប​របស់​គាត់​ជាមួយ Ronaldo នៅ​ក្នុង​កិច្ច​សន្ទនា​ជាមួយ​លោក Piers Morgan ដែល​ជា​ពិធី​ទូរទស្សន៍​ដ៏​ល្បីល្បាញ​នៅ​ចក្រ​ភព​អង់គ្លេស​ថា Ronaldo កំពុង​រង​ទុក្ខ​ដោយ​ការ​បាក់ទឹកចិត្ត ចាប់តាំងពី​កូនប្រុស​គេ​បាន​ស្លា.ប់ ហើយ​រូបគេ​បាន​ស្វែងរក​ការ​ព្យាបាល​។ គ្រប់​គ្នា​គួរតែ​យល់​ពី​គេ គេ​ក៏​ជា​មនុស្ស​ដូច​ពួក​យើង​ដែរ គេ​មិនមែន​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​នោះ​ទេ​។ លោក Peterson សង្ឃឹមថា Ronaldo ឆាប់​ជា​សះស្បើយ នឹង​វិល​ត្រឡ​ប់​មក​សភាព​ដើម​វិញ ដូចដែល​រូបគេ​តែងតែបាន​ធ្វើ​។

គួរ​រំលឹក​ថា នៅ​វេលា​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៨ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២ កីឡាករ Cristiano Ronaldo រួម​និង​មិត្ត​ស្រី​របស់​គេ​គឺ​នាង Georgina Rodriguez បាន​ប្រកាស​ដំណឹង​ដ៏​សោកស្តាយ​បំផុត ក្រោយ​ពេល​កូនប្រុស​ក្នុង​ចំណោម​កូនភ្លោះ​ប្រុស​-​ស្រី​របស់​ពួក​គេ បាន​ស្លា.ប់​នៅ​ពេល​សម្រាល​។

ដោយ​គ្រានោះ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា «​វា​ជា​រឿង​ដ៏​សោកសៅ​បំផុត​របស់​យើង​ដែល​ត្រូវ​ប្រកាស​ថា ទារក​របស់​យើង (​កូនប្រុស​) បាន​ទទួលមរណភាព​។ វា​គឺជា​ការ​ឈឺ​ចា​.​ប់​បំផុត ដែល​ឪពុក​ម្តាយ​គ្រប់​រូប​អាច​ទទួល​អារម្មណ៍​នេះ​។ មាន​តែ​កំណើត​កូនស្រី​របស់​យើង​ប៉ុណ្ណោះ ដែល​ផ្តល់​កម្លាំងចិត្ត​ឱ្យ​យើង​អាច​រស់នៅ​ពេល​នេះ​ដោយ​ក្តី​សង្ឃឹម និង​សុភមង្គល​»៕ (​ដកស្រង់​ចេញពី Marca និង SPORTbible)

លោក Jordan Peterson

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ