ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​អនុម័ត​ឱ្យ​ប្រើ​វ៉ាក់សាំង IndoVac ផលិត​ក្នុងស្រុក​លើក​ដំបូង

1 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​អនុម័ត​វ៉ាក់សាំង​កូ​វី​ដ ១៩​ផលិត​ក្នុងស្រុក​ជា​លើក​ដំបូង​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​ដែល​

ឥណ្ឌូ​នេ​ស៊ី​អនុម័ត​វ៉ាក់សាំង​កូ​វី​ដ ១៩​ផលិត​ក្នុងស្រុក​ជា​លើក​ដំបូង​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​ដែល​ជា​ជំហាន​ឆ្ពោះទៅ​រក​ឯករាជ្យ​ភាព​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ភ្នាក់ងារ​សុខាភិបាល​សាធារណៈ​ឥណ្ឌូ​នេ​ស៊ី​នៅ​ថ្ងៃ​សុក្រ ទី ៣០ កញ្ញា​នេះ​។

រដ្ឋធានី Jakarta បាន​សង្កត់ធ្ងន់​ពីសារ​សំខាន់​នៃ​ការ​អភិវឌ្ឍន៍​វ៉ាក់សាំង​ជាតិ ចាប់តាំងពី​មានការ​ផ្ទុះ​រាតត្បាត​កុ​វី​ដ ១៩ ប៉ុន្តែ​បច្ចុប្បន្ន ឥណ្ឌូ​នេ​ស៊ី​ពឹ​ក​ផ្អែក​ទៅ​ល​វ៉ាក់សាំង​ចិន Sonovac និង​វ៉ាក់សាំង Moderna និង Pfizer-BioNTec របស់​ប្រទេស​លោក​ខាងលិច​។

វ៉ាក់សាំង​ឥណ្ឌូ​នេ​ស៊ី​ឈ្មោះ IndoVac ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​រដ្ឋ Bio Farma និង​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Baylor ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក​។ វា​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ដូ​ស​បឋម​សម្រាប់​មនុស្ស​ពេញវ័យ​ដែល​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង ឬ​អ្នក​ចាក់​វ៉ាក់សាំង​រួច​។

ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​លោក Penny Lukito បាន​និយាយ​ថា វ៉ាក់សាំង IndoVac បង្ហាញ​ពី​ប្រសិទ្ធភាព ៩២​ភាគរយ ខណៈ​ដែល​គ្មាន​របាយការណ៍​នៃ​ការ​ស្លា​.​ប់​ឡើយ​ទាក់ទង​នឹង​ការ​សាកល្បង​វា ហើយ​ផល​ប៉ះពាល់​របស់​វា​គឺ​ស្រាល​។

លោក​បន្ថែម​ថា ការ​សិក្សា​ដើម្បី​ប្រើប្រាស់​វា​ជា​ដូ​ស​ជំរុញ​កំពុង​ដំណើរការ​។

សូម​រម្លឹក​ថា ឥណ្ឌូ​នេ​ស៊ី​បាន​ក្លាយជា​ចំណុចកណ្តាល​នៃ​ការ​ឆ្លង​រាតត្បាត​កូ​វី​ដ ១៩ នៅ​ក្នុង​ខែកក្កដា ឆ្នាំ​មុន ខណៈ​ដែល​វីរុស​បំ​លែង​ថ្មី Delta ឆ្លង​រាតត្បាត​ទូ​ទាំង​ប្រទេស​ដែល​មាន​ប្រជាជន​ជិត ២៨០​លាន​នាក់​។

ករណី​ឆ្លង​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នៅ​បំណាច់​ឆ្នាំ ប៉ុន្តែ​ការ​រាតត្បាត Omicron បាន​ធ្វើ​ឱ្យ​មាន​រលក​ថ្មី ដែល​បង្ក​ការ​ឆ្លង​ប្រមាណ ៣០.០០០​ករណី​ក្នុង​មួយ​ថ្ងៃ​។

សរុប​មក ឥណ្ឌូ​នេ​ស៊ី​មាន​ករណី​ឆ្លង​ជាង ៦,៤​លាន​ករណី និង​អ្នក​ស្លា​.​ប់​ជិត ១៦០.០០០​នាក់​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ