ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ? តារា TikTok ដ៏​ល្បីឈ្មោះ លី​អេ​ន ត្រៀម​ចូល​រោងការ​ជាមួយ​បុរស​សង្ហា​ម្នាក់​នេះ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ផ្ទុះ​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​ឃើញ​ផេ​ក​ផ្លូវការ​មួយ​ទម្លាយ​រូបថត Pre-Wedding ក្នុង​ឈុត​ប្រពៃណី​ខ្មែរ ដែល​ជា​ឈុត​កូនកំលោះ​កូនក្រមុំ របស់​តារា TikTok ដ៏​ល្បីល្បាញ លី​អេ​ន ជាមួយ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ផ្ទុះ​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​ឃើញ​ផេ​ក​ផ្លូវការ​មួយ​ទម្លាយ​រូបថត Pre-Wedding ក្នុង​ឈុត​ប្រពៃណី​ខ្មែរ ដែល​ជា​ឈុត​កូនកំលោះ​កូនក្រមុំ របស់​តារា TikTok ដ៏​ល្បីល្បាញ លី​អេ​ន ជាមួយ​បុរស​សង្ហា​ម្នាក់​នេះ រួច​ពោល​បញ្ជាក់​ប្រាប់​មហាជន​ថា អ្នក​ទាំង​ពីរ​ត្រៀម​ចូល​រោងការ​នា​ពេល​ខាង​មុខ ខណៈ​កន្លង​មក អ្នកគាំទ្រ​មិន​ដែល​លេចលឺ​ដំណឹង​ថា នាង​មាន​ស្នេហា​ឡើយ​។

នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​មួយ​ដែល​មានឈ្មោះ​ថា Image Hunter Photography បាន​ទម្លាយ​កម្រង​រូបភាព​ដ៏​ស្រស់​ស្អាត​របស់ លី​អេ​ន និង​បុរស​សង្ហា​មួយ​រូប​មានមុខមាត់​ស្រស់​ស្អាត មិន​ចាញ់​តារា ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ រួច​ភ្ជាប់​មក​ជាមួយ​សារ ដោយ​ពោល​យ៉ាង​ដូច្នេះ​ថា «Crush អ្នក​ណាខ្លះ Ly En ជិត​ចូល​រោងការ​ហើយ CONGRATULATIONS» ។

ការ​បង្ហោះ​បញ្ជាក់​របស់​ផេ​ក​ផ្លូវការ​ខាងលើ​នេះ ធ្វើ​ឲ្យ​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​សម្ដែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង រហូត​មានការ​ចែករំលែក​យ៉ាង​ផុសផុល​លើ​បណ្ដាញ​សង្គម រួច​នាំ​គ្នា​ចោទ​ជា​សំណួរ​សួរ​ថា «​ពិត​អត់​បង ព្រោះ​កន្លង​មក មិន​ដែល​លេចលឺ​ដំណឹង​ថា គាត់​មាន​ដៃគូ​ឡើយ​» ។ ខ្លះ​ទៀត​លើក​ឡើង​ថា «​គ្រាន់តែ​ជា​ការ​សម្ដែង​តើ​ហី​បង ឬ​ក៏​ជា​ការ​ពិត​» រីឯ​អ្នកគាំទ្រ​ផ្សេង​ទៀត​បាន​សម្ដែង​ការ​សាទរ និង​ត្រេកអរ​ជា​ខ្លាំង ចំពោះ​តារា​ស្រី​លើ​បណ្ដាញ​សង្គម លី​ន​អ៊ី និង​អ្នកគាំទ្រ​ផ្សេង​ទៀត​ជូនពរ​ឲ្យ​ពួក​គេ​ឆាប់​បាន​ចូល​រោងការ​ឆាប់​ៗ និង​ឲ្យ​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ផង​ដែរ​។

យ៉ាងណាមិញ ការ​បង្ហោះ​របស់​បណ្ដាញ​សង្គម​ខាងលើ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជា​ការ​ពិត​ឬ​យ៉ាងណា​នោះ​ទេ0x017d7 ព្រោះ​មិន​ទាន់​មានការ​បញ្ជាក់​ពី​សាមីខ្លួន​ទាំង​ពីរ​នាក់​ឡើយ មាន​តែ​រង់ចាំ​មើល​ការ​បកស្រាយ​នា​ពេល​ខាង​មុខ​ទាំងអស់​គ្នា​។

ដោយឡែក ក្រឡេក​មក​មើល​អំពី​រូប​សម្រស់​របស់​តារា​សម្ដែង​ស្រី​រូប​នេះ​វិញ គឺថា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ដោយ​នាង​មាន​រូបរាង​តូច​ច្រឡឹង ញញឹម​ស្រស់ មុខមាត់​ដូច​កូនកាត់ មិន​ថា​តុបតែង​ខ្លួន លេង​ស្ទីល​ស្តាយ​បែប​ណា​នោះ​ឡើយ ចេញ​មក​គឺថា​ស្អាត​គ្មាន​កន្លែង​ទាស់​តែ​ម្ដង ហើយ​កាន់តែ​ពិសេស​នោះ ចំណេះដឹង​វិញ​ក៏​មិនធម្មតា​នោះ​ដែរ ប្រសិនបើ​បុរស​ៗ​ណា​បានជា​គូរ​អនាគត​នោះ គឺ​មិនធម្មតា​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា លី​អេ​ន គឺជា​តារា​ស្រី​មួយ​ដែល​សាង​ភាព​ល្បីល្បាញ​តាម​រយៈ​បណ្ដាញ​សង្គម​នានា ដូច​ជា TIk TOK Facebook instargram ជាដើម ពោល​គឺ​នាង​មិនមែន​ជាតា​រា​អាជីព​ក្នុង​ផលិតកម្ម​ណាមួយ​ឡើយ​។ លី​អេ​ន ទទួល​បានការ​ចាប់អារម្មណ៍ និង​កើន​ប្រជាប្រិយភាព ក៏​ដូច​ជា​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​តាម​រយៈ​វី​ដេ​អូ​រឿង​អប់រំ សាច់​រឿង​បែប​ស្នេហា រឿង​ខ្លី​ៗ​បែប​កំប្លែង និង​រឿង​ផ្សេង​ៗ របស់​នាង​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង​ដែរ​។

ទោះបី​មិនមែន​ជា​តារា​សម្ដែង​ក្នុង​ផលិតកម្ម​ណាមួយ​ក្ដី តែ​តារា​ស្រី លី​អេ​ន ទទួល​បានការ​ងារ​ពី​សំណាក់​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន ដែល​បាន​ផ្តល់​ឱកាស​ការងារ​អោយ​នាង​ធ្វើ​ជាមួយ​យ៉ាងច្រើន មិន​ថា​ការ​ថត​ម៉ូ​ដ ស្បត​ពាណិជ្ជកម្ម អម​នឹង​កម្មវិធី​ធំ​ៗ​ជា​ច្រើន​នៅ​កម្ពុជា ពោល​គឺ​ស្ទើរតែ​គ្មាន​ពេល​សម្រាក​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ