ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចោទប្រកាន់​មហាសេដ្ឋី​រុ​ស្ស៊ី​ពី​បទ​រំ​លោ​.​ភលើ​ទណ្ឌកម្ម

1 ឆ្នាំ មុន

រុស្ស៊ី ៖ រដ្ឋ​អាជ្ញា​អា​មេ​រិ​ក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ កញ្ញា​ ម្សិលមិញ​នេះ បាន​ចោទប្រកាន់​ព្រហ្មទណ្ឌ​

រុស្ស៊ី ៖ រដ្ឋ​អាជ្ញា​អា​មេ​រិ​ក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ កញ្ញា​ ម្សិលមិញ​នេះ បាន​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​មហាសេដ្ឋី​រុ​ស្ស៊ី លោក Oleg Deripaska ពី​បទ​រំ​លោ​.​ភលើ​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ដាក់ បន្ទាប់​ពី​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

លោក Oleg Deripaska ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​អាលុយមីញ៉ូម​យក្ស Rusal ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី និង​មន្ត្រី​រដ្ឋាភិបាល​រុ​ស្ស៊ី​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ក្នុង​ឆ្នាំ ២០១៨ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ ដើម្បី​ជួយ​ឱ្យ​លោក Donald Trump ក្លាយជា​ប្រធានាធិបតី​។

ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​និយាយ​ថា Oleg Deripaska បាន​រំ​លោ​.​ភលើ​ទណ្ឌកម្ម​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ដើម្បី​រក្សាទ្រព្យ​សម្បត្តិ​ប្រណិត​ចំនួន ៣​របស់​លោក និង​បាន​ជួល​ស្ត្រី​ម្នាក់​ឱ្យ​ទិញ​ស្ទូ​ឌី​យោ​តន្ត្រី​កាលី​ហ្វ័​រ​ញ៉ា​ជំនួស​គាត់​។

រដ្ឋ​អាជ្ញា​បាន​និយាយ​ថា លោក Oleg Deripaska ក៏​បាន​រំ​លោ​.​ភ​ទណ្ឌកម្ម​ផង​ដែរ​តាម​រយៈ​កិច្ច​ប្រឹងប្រែង​ដើម្បី​ឱ្យ​មិត្ត​ស្រី​របស់​គាត់​ធ្វើ​ដំណើរ​ពី​រុ​ស្ស៊ី​ទៅ​អា​មេ​រិ​ក​ដើម្បី​ផ្តល់​កំណើត​ដល់​កូន​។

អគ្គមេធាវី​អា​មេ​រិ​ក Merrick Garland និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «បន្ទាប់​ពី​ការ​ឈ្លានពាន​ដោយ​អយុត្តិធម៌ និង​ការ​បង្កហេតុ​ឥត​សម​ហេតុផល​លើ​អ៊ុយ​ក្រែ​ន ខ្ញុំ​សូម​សន្យា​ជាមួយ​ប្រជាជន​អា​មេ​រិ​កថា ក្រសួងយុត្តិធម៌​នឹង​ធ្វើការ​ដើម្បី​ឱ្យ​អ្នក​ដែល​រំ​លោ​.​ភ​ច្បាប់ និង​គំ​រា​.​ម​សន្តិសុខ​ជាតិ​របស់​យើង​ទទួលខុសត្រូវ​»។

លោក​ថ្លែង​បន្ត​ទៀត​ថា «ការ​ចោទប្រកាន់​នៅ​ថ្ងៃនេះ​បង្ហាញ​ថា យើង​កំពុង​រក្សា​ការ​សន្យា​របស់​យើង​»៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ