ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស Mike Pattaradet និយាយ​ទាំង​អួល​ដើម​.​ក ទម្លាយ​គ្មាន​សល់​រឿង​ធ្លាប់​ចង់​គិត​ខ្លី

1 ឆ្នាំ មុន

ទស្សនិកជន ជា​ពិសេស​ហ្វេ​ន​ៗ​ខ្មែរ​នៅ​កម្ពុជា​តែ​ម្ដង ដែល​និយម​តាមដាន​នៅ​រឿង​ភាគ​ថៃ ប្រាកដជា​ស្គាល់​មិន​ខាន នៅ​កំពូល​តារា​សម្ដែង​ប្រុស​ថៃ​ជួរ​មុខ​ដ៏​ល្បីឈ្មោះ​មួយ​រូប​មាន​ភាព​ល្បីល្បាញ​មិន​ណ​យ ប្រចាំ​ប៉ុស្តិ៍​លេខ​៧ ជា​តួឯក​នៅ​ក្នុង​រឿង​ដែល​មាន​ចំណងជើង​ថា

ប្រទេស​ថៃ ៖ ទស្សនិកជន ជា​ពិសេស​ហ្វេ​ន​ៗ​ខ្មែរ​នៅ​កម្ពុជា​តែ​ម្ដង ដែល​និយម​តាមដាន​នៅ​រឿង​ភាគ​ថៃ ប្រាកដជា​ស្គាល់​មិន​ខាន នៅ​កំពូល​តារា​សម្ដែង​ប្រុស​ថៃ​ជួរ​មុខ​ដ៏​ល្បីឈ្មោះ​មួយ​រូប​មាន​ភាព​ល្បីល្បាញ​មិន​ណ​យ ប្រចាំ​ប៉ុស្តិ៍​លេខ​៧ ជា​តួឯក​នៅ​ក្នុង​រឿង​ដែល​មាន​ចំណងជើង​ថា «​ស​ង្គ្រា​.​ម​ស្នេហ៍​មហាចោរ​» ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត រាង​ខ្ពស់ស្រឡះ មុខមាត់​ទាក់ទាញ មាន​មន្ត​ស្នេហ៍​មិនធម្មតា​នោះ គឺ​លោក Mike Pattaradet ជា​រើ​យ​ៗ​ត្រូវ​បាន​មហាជន​ក៏​ដូច​ជា អ្នកគាំទ្រ​ភាគច្រើន​ស្គាល់​លោក​យ៉ាង​ច្បាស់​នៅ​រាល់​ខ្សែភាពយន្ត​ដែល​លោក​បាន​សម្ដែង​ជា​បន្តបន្ទាប់ មើល​ហើយ​ចង់​មើល​ទៀត ទោះ​មើល​ប៉ុន្មាន​ដង​ក៏​មិន​ចេះ​ស៊ាំ​ដែរ​។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​ហ្វេ​ន​ៗ​នាំ​គ្នា​រំជួលចិត្ត​មិន​ស្ទើរ​ទៅ​វិញ​នោះ ថ្មី​ៗ​នេះ​ស្រាប់តែ​តារា​ប្រុស​ដែល​ជា​គ្រាប់ពេជ្រ​របស់​ប៉ុស្តិ៍​លេង​៧ របស់​ថៃ លោក Mike Pattaradet បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ទប់​អារម្មណ៍​មិន​ជាប់​គ្រប់​ៗ​គ្នា ក្រោយ​ឃើញ​លោក​ចេញ​មុខ​មក​ទម្លាយ​នៅ​រឿងរ៉ាវ​របស់​ខ្លួន​ខ្ទេច​គ្មាន​សល់ បន្ទាប់​ពី​លាក់​ទុក​ក្នុង​ចិត្ត​មក​ជា​យូរ ដោយ​តារា​ប្រុស​រូប​នេះ​បាន​បង្ហើប​បែប​នេះ​ថា «​ស្ទើរតែ​គ្មាន តារា​ប្រុស​ឈ្មោះ Mike Pattaradet បាត់​ទៅ​ហើយ ហើយ​ស្ទើរតែ​គ្មាន​នរណា​ដឹង​ទេ​ថា ជីវិត​ខ្ញុំ​នេះ ជួប​អ្វីខ្លះ (​យំ​) វា​មាន​សម្ពាធ​ខ្លាំង​ណាស់ តឹងទ្រូង​មិន​ចង់​នឹក ឬ​និយាយ​ដល់ អ្វី​ដែល​កន្លង​ផុត​ទៅ​ហើយ ខ្ញុំ​ក៏​ចង់ឱ្យ​វា​ផុត​ទៅ តែ​ជីវិត​យើង​គឺ​វា​វិល​ចុះឡើង​បែប​នេះ​»​។

តារា​ប្រុស​រូប​នេះ​បាន​បង្ហើប​ទៀត​ថា «​ហើយ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​តានតឹង មាន​សម្ពាធ​ក្នុង​ចិត្តខ្លាំង​បំផុត ខ្ញុំ​ស្ទើរតែ​បាត់​ខ្លួន​ពី​លោក​នេះ​ហើយ តែ​ព្រោះតែ​ស្រឡាញ់​ម៉ែ ទើប​បក​ក្រោយ​វិញ ខ្ញុំ​ធ្លាប់​គិត​ចង់​លោ​.​ត​ស​ម្លា​.​ប់​ខ្លួន​ពីលើ​ខុន​ដូ​ជាន់​ទី​២៦ ពេលវេលា​នោះ​គឺជា​ពេល​ដែល​លំបាក​ណាស់​បំផុត តានតឹង​ណាស់ រស់​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ ហើយ​ថត​រឿង​តែ​មួយ​ចំណាយពេល​រាប់​ខែ អត់​ទទួល​ការងារ​ផ្សេង ថត​តែ​រឿង​មួយ​មុខ រស់​ចឹ​ង​រាល់ថ្ងៃ​គិត​ច្រើន​ណាស់ ហើយ​ក៏​យក​ស្រា​ជា​មិត្ត តែ​លាក់​មិន​ដែល​ឱ្យ​ម៉ែ​ដឹង​សោះឡើយ​»​។

តារា​ប្រុស​រូប​នេះ​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​អង្គុយ​សម្លឹង​រានហាល​ខុន​ដូ​ជាន់​ទី​២៦ ខ្ញុំ​រាល់ថ្ងៃ ហើយ​ខាងក្រោម​មាន​អាង​ហែល​ទឹក បើ​លោ​.​ត​គឺ​អាច​មិន​ស្លា​.​ប់ តែ​ខ្ញុំ​ពិតជា​ចង់​ស្លា​.​ប់​មែន ពេល​នោះ គិត​ថា ខ្លួនឯង​ឆ្គួ​ត មិនដឹង​មានរឿង​មកពីណា​ទេ គិត​មិន​ចេះ​អស់ ហើយ​ស្មុគ​ដោះស្រាយ​អត់​ចេញ​សោះ កាន់តែ​តានតឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តែ​ថ្ងៃមួយ​ម្ដាយ​ខ្ញុំ​មក​លេង​រៀបចំ​ទឹក​ផ្លែ​ឈើ​ឱ្យ ម៉ែ​គាត់​មក​នៅ​មួយ​រយៈ តែ​រៀបចំ​ផ្លែ​ឈើ និង​វីតាមីន​ឱ្យ​ញ៉ាំ​ជា​ប្រចាំ ដល់​ពេល​ឃើញ​ស្នាមញញឹម​ម៉ែ ការ​គិត​របស់ខ្ញុំ​ក៏​ផ្លាស់​ប្តូរ​លែង​ចង់​ស្លា​.​ប់ ហើយ​ក៏​ប្តូរ​មក​ប្រើ​ជីវិត​ដែល​ប្រសើរ​ឡើង​ដើម្បី​គាត់​ជា​ធម្មតា​វិញ​»​។

បន្ទាប់​ពី​លឺ​ដូច្នេះ​ហើយ ក៏​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​ចូល​ទៅ​ខ​មិន​លើកទឹកចិត្ត​ថា «​កុំ​គិត​ច្រើន​អី​អាយ​ដល ស៊ូ​ៗ​ឡើង​» «​ត្រូវ​ចាំ​ថា បង​នៅ​មាន​ពួក​ខ្ញុំ​នៅ​ចាំ​គាំទ្រ​បង​ជា​និច្ច រឹង​មាំ​ឡើង​ណា​អាយ​ដល​» «​កុំ​យំ​អី​អាយ​ដល តិច​លែង​សង្ហា​ឥឡូវ​ហើយ​» «​អ្នក​ណា​ក៏​ធ្លាប់​មាន​ជំងឺ​មួយ​នេះ​ដែរ ទាំង​បាក់ទឹកចិត្ត ទាំង​ជំងឺផ្លូវចិត្ត មាន​តែ​អ្នក​មើល​ងា​.​យ​គ្រប់​សព្វបែបយ៉ាង ស៊ូ​ៗ​ណា​បង ដើរទៅ​មុខ​បន្ត​ទៀត កុំ​ចុះចាញ់​នឹង​វា​អោយ​សោះ​» «​មិច​ក៏​បង​គិត​បែប​នេះ​ទៅ​វិញ បង​នៅ​មាន​ប៉ា​ម៉ាក់​បងប្អូន​សាច់ញាតិ​ដែល​នៅ​ក្បែរ​បង នៅ​ចាំ​ជួយ​លើកទឹកចិត្ត​បង​គ្រប់ពេល ពេល​ខ្លះ​ការ​គិត​ខ្លីរ​បស់បង វា​គ្មាន​បាន​អ្វី​មក​វិញ​នោះ​ទេ មាន​តែ​គេ​សើចចំអក​តែ​ប៉ុណ្ណោះ​ឯង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ