ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​​ទាំង​កណ្តាល​អធ្រាត្រ កម្លាំង​​​​​​​​៦២​នាក់​និងឡាន​ពន្លត់១១គ្រឿង​​ចេញសង្គ្រោះ​​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ទាំង​យប់​ ។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​​ទី​៣០ ​កញ្ញា ​ស្ថិតនៅ​រោង​រោងចក្រ «លីវ​តាន» ​​ចំណុច​ភូមិ​ព្រៃ​កេះ ឃុំ​ព្រៃ​វិហារ…

ខេត្តកំពង់ស្ពឺ​៖ ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ទាំង​យប់​ ។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​​ទី​៣០ ​កញ្ញា ​ស្ថិតនៅ​រោង​រោងចក្រ «លីវ​តាន» ​​ចំណុច​ភូមិ​ព្រៃ​កេះ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​ថា​ មាន​អគ្គិភ័យ​ឆាបឆេះ​រួច​មក​ កម្លាំង​សមត្ថកិច្ចកម្លាំង​ការិយាល័យ​នគរ​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​ចំនួន​០៩​នាក់ រថ​យន្ត​ចំនួន​០២​គ្រឿង ​កម្លាំង​កងពលតូច​លេខ​៧០ចំនួន​១៧​នាក់ រថយន្ត​ចំនួន​០៥​គ្រឿង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី១៨​នាក់ ​រថយន្ត​ចំនួន​០១​គ្រឿង​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ០៦​នាក់ ​រថយន្ត​ចំនួន​០១​គ្រឿង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំ​ង​កក់ ខេត្តតា​កែវ ចំនួន​០៦​នាក់​ រថយន្ត​ចំនួន​០១​គ្រឿងក ម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្តតាកែវ ០៦​នាក់​រថយន្ត​ចំនួន​០១​គ្រឿង ។

ប្រភព​បន្ត​ថា​ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​ទេ​ ក្នុងនោះផង​ដែរ ​បណ្តាល​អោយ​ខូចខាត​ឆេះ​អគា​១​ខ្នង ទំហំ​៩៥​ម​x៥៤​ម ធ្វើ​អំពី​ដែក​ប្រក់ស​ង្គ័​សី ឆេះ​ម៉ាស៊ីនដេ​រចំនួន​៣០០​គ្រឿង​និង​ឆេះ​សម្ភា​រ​ជា​ច្រើន​ទៀត មិន​ទាន់​ដឹង​ចំនួន​ច្បាស់ កំពុង​សាកសួ​បន្ត ។

ប្រតិបត្តិការ​អន្តរាគមន៍​នេះ​ដែរ ​សម​រ្ថ​កិច្ច​ប្រើប្រាស់​កម្លាំង​រួម​៦២​នាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១​គ្រឿង​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ