ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​ខុស​ប័ណ្ណបើកបរ​ត្រូវ​សមត្ថកិច្ច​ឃាត់ លុះ​អៀ​ប​កៀរ​ត្រូវ​ផុង​លូ​ជាប់​រថយន្ត​ទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

នគរបាល​ចរាចរណ៍​ផ្លូវគោក​ប្រចាំការ​គោលដៅ បាន​ធ្វើការ​ឃាត់​រថយន្ត​ដឹក​ចំណី​សត្វ​មួយ​គ្រឿង ហើយ​ក៏​រក​ឃើញ​ថា តៃកុង​បាន​បើកបរ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នគរបាល​ចរាចរណ៍​ផ្លូវគោក​ប្រចាំការ​គោលដៅ បាន​ធ្វើការ​ឃាត់​រថយន្ត​ដឹក​ចំណី​សត្វ​មួយ​គ្រឿង ហើយ​ក៏​រក​ឃើញ​ថា តៃកុង​បាន​បើកបរ​ខុស​ប័ណ្ណបើកបរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ត្រង់​ស្តុ​ប​ទំនប់​ស្រូវ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​សមត្ថកិច្ច​ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​គោលដៅ​កើតហេតុ​បានអោយ​ដឹង​ថា ខណៈ​ពេល​ពួក​គាត់​កំពុង​តែ​សម្រួល​ចរាចរណ៍ ដោយ​ឃើញ​រថយន្ត​ដឹក​ចំណី​សត្វ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3B-6128 មានការ​សង្ស័យ​ក៏​ហៅ​អោយ​ឈប់​សួរនាំ និង​ឆែកឆេរ​មើល​ឯកសារ​បើកបរ ស្រាប់តែ​រក​ឃើញ​ថា អ្នកបើកបរ​កាន់​ប័ណ្ណបើកបរ​ក្បាល​ពីរ ចំណែក​រថយន្ត​ដែល​កំពុង​បើកបរ​ជា​ប្រភេទ​ក្បាល​បី គឺ​បើកបរ​ដោយ​ខុស​ប័ណ្ណបើកបរ ទើប​សមត្ថកិច្ច​ឃាត់​រថយន្ត​អោយ​បើក​ត្រឡប់​ក្រោយ​ទៅ​ដាក់​អែប​ខាង​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​អ្នកបើកបរ​រ៉ី​យែ​ថយក្រោយ ស្រាប់តែ​រថយន្ត​បាន​ផុង​បាក់​លូ​ស្រុត​ជាប់​ថយ​លែង​រួច បន្ទាប់​មក​ខាង​ម្ចាស់​រថយន្ត​បាន​រើ​ចំណី​សត្វ​ចេញ​ពីលើ​រថយន្ត​ទៅ​ដាក់​អែប​ខាង រួច​ទាក់ទង​ហៅ​រថយន្ត​ស្ទូច ដើម្បី​មក​ស្ទួ​ច​យក​ចេញពី​កន្លែង​ផុង និង​សាង​ចំណី​ឡើង​ដាក់​វិញ ដើម្បី​ដឹក​បន្ត​យក​ទៅ​អោយ​ម៉ូយ​តាម​ការ​កំណត់​។ ចំណែក​ការ​ខូចខាត​លូ​ត្រូវ​បាន​ខាង​ម្ចាស់​រថយន្ត​ធ្វើការ​ដោះស្រាយ​ជាមួយ​ខាង​ម្ចាស់​លូ ដោយ​សង​ថ្លៃ​ខូចខាត ដើម្បី​បញ្ចប់រឿង​ភ្លាម​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើការ​ផាកពិន័យ​ពី​ម្ចាស់​រថយន្ត​ជា​ទឹកប្រាក់​ចំនួន​១៥​ម៉ឺន​រៀល រួច​ក៏​អោយ​បើក​ចេញ​ទៅ​ធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ