ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​មែន​! បន្លំ​រក​ទិញ​ទូរស័ព្ទ​មើលចុះ​មើល​ឡើង លុះ​ម្ចាស់​ភ្លេច​មួយ​ភ្លែត ធ្វើ​សកម្មភាព​ភ្លាម

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​បាន​បន្លំ​រក​ទិញ​ទូរស័ព្ទ​ស៊េរី​ទំនើប លុះ​នៅ​ពេល​ម្ចាស់​ទូរស័ព្ទ​ភ្លេចខ្លួន ជនសង្ស័យ​រូប​នេះ​ក៏​ឆ្លៀតឱកាស​យក​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ដាក់​ក្នុង​ហោ​ប៉ៅ រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ត្រូវ​បាន​ម្ចាស់​ទូរស័ព្ទ​ឃើញ​ទាន់​ស្រែ​កថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​បន្លំ​រក​ទិញ​ទូរស័ព្ទ​ស៊េរី​ទំនើប លុះ​នៅ​ពេល​ម្ចាស់​ទូរស័ព្ទ​ភ្លេចខ្លួន ជនសង្ស័យ​រូប​នេះ​ក៏​ឆ្លៀតឱកាស​យក​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ដាក់​ក្នុង​ហោប៉ៅ រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ត្រូវ​បាន​ម្ចាស់​ទូរស័ព្ទ​ឃើញ​ទាន់​ស្រែ​កថា «​ចោរ​ៗ» ផ្អើល​អស់​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​បាន​នាំ​គ្នា រួច​នាំ​គ្នា​វា​.​យ​ជនសង្ស័យ​ឡើង​ទ្រម​ខ្លួន​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ «​ឡេ​ង ម៉ី​លី​» នៅ​ចំណុច​ផ្សារ​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សឿង សុខ​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ជន​រង​គ្រោះ​វិញ​មានឈ្មោះ ឡេ​ង សុ​ភក្តិ ភេទ​ប្រុស ជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ (​ឡើង​ស៊េរី​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1E-2931 មក​ម្នាក់ឯង រួច​បាន​ចូល​មក​សួរ​រក​ទិញ​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វ​ន​១១​ប្រូ​មិច​។ ដំបូង​ជន​រង​គ្រោះ​បាន​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វ​ន​១១​ប្រូ​មិច អោយ​ឱ្យ​ជនសង្ស័យ​មើល​ចំនួន​១​គ្រឿង បន្ទាប់​មក​ជនសង្ស័យ​មើលចុះ​មើល​ឡើង ហើយ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បានអោយ​ជនសង្ស័យ​មើល​ទូរស័ព្ទ​ចំនួន​១​គ្រឿង​ទៀត ។

ជនសង្ស័យ​បន្ត​ថា ខណៈ​ពេល​ជនសង្ស័យ​កំពុង​តែ​មើល​ទូរស័ព្ទ​ដៃ​ចុះឡើង​ៗ​នោះ ស្រាប់តែ​ជន​រង​គ្រោះ​ភ្លេចខ្លួន​មួយ​ភ្លែត ជនសង្ស័យ​ក៏​បាន​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វ​ន​១១​ប្រូ​មិច​ចំនួន​២​គ្រឿង​ខាង​លើ ដាក់​ក្នុង​ហោប៉ៅ រួច​ជិះ​ម៉ូតូ​ចេញ​ភ្លាម​តែ​ម្តង តែ​ត្រូវ​បាន​ម្ចាស់​ទូរស័ព្ទ​ឃើញ​ទាន់​ក៏​ស្រែ​កថា «ចោរៗ» ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា នៅ​ពេល​នោះ ក៏​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ឃាត់​ចាប់​បាន​ជនសង្ស័យ​ភ្លាម​ៗ និង​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់ បណ្តាល​ឲ្យ​ជនសង្ស័យ​រង​របួស​បែក​មុខ និង​ខៀវ​ភ្នែក​រង​របួសធ្ងន់​។ បន្ទាប់​មក បងប្អូន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ ព្រមទាំង​ម៉ូតូ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​១​តែ​ម្តង​។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​នៅ​ហាង​ខាងលើ​នេះ ពិតប្រាកដ​មែន​។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ក៏​បាន​យក​ទូរ​ស័សព្ទ​ម៉ាក​អាយ​ហ្វ​ន​១១​ប្រូ​មិច​ចំនួន​២​គ្រឿង​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ