ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បង្កើន​អត្រាជាប់ពន្ធ​លើប្រាក់ខែ ពី ១លាន ៣សែន ១​រៀល ទៅដល់ ១លាន ៥សែន ១រៀល

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពី…

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពី តារាង​ភាគនៃ​ប្រាក់ចំណូល​ជាប់ពន្ធប្រចាំឆ្នាំ និងតារាង​ភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ​។ នោះគឺ​រាជរដ្ឋាភិបាល បានសម្រេច​បង្កើន​អត្រាជាប់ពន្ធ​លើប្រាក់ខែ​ ពី ១លាន ៣សែន ១​រៀល ទៅដល់ ១លាន ៥សែន ១រៀល។ ពោលគឺ​តាមការសម្រេចថ្មីនេះ អ្នកមានប្រាក់ខែត្រឹម ១លាន ៥សែនរៀល ឬស្មើនឹង ៣៦៥​ដុល្លារ ចុះក្រោម គឺ​មិន​ជាប់ពន្ធ​លើប្រាក់ខែឡើយ​។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពី តារាងភាគនៃ​ប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃ​ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ បានកំណត់ពីអត្រាពន្ធ​ចំពោះប្រាក់បៀវត្ស ឬប្រាក់ខែ ដែលត្រូវកាត់ទុកដោយនិយោជក រួមមាន៖  

* អត្រាពន្ធ ០% ចំពោះប្រាក់បៀវត្ស​ប្រចាំខែ ពី ០រៀល ដល់ ១.៣០០.០០០ រៀល
* អត្រាពន្ធ ៥% ចំពោះប្រាក់បៀវត្ស​ប្រចាំខែ ពី ១.៣០០.០០១ រៀល ដល់ ២.០០០.០០០ រៀល
* អត្រាពន្ធ ១០% ចំពោះប្រាក់​បៀវត្ស​ប្រចាំខែ ពី ២.០០០.០០១ រៀល ដល់ ៨.៥០០.០០០ រៀល
* អត្រាពន្ធ ១៥% ចំពោះប្រាក់​បៀវត្ស​ប្រចាំខែ ពី ៨.៥០០.០០១ រៀល ដល់ ១២.៥០០.០០០ រៀល
* អត្រាពន្ធ ២០% ចំពោះប្រាក់​បៀវត្ស​ប្រចាំខែ លើសពី ១២.៥០០.០០០ រៀល។

ចំណែក​អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២​ ស្តីពី តារាងភាគនៃ​ប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃ​ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ បានកំណត់ពីអត្រាពន្ធ​ចំពោះប្រាក់បៀវត្ស ឬប្រាក់ខែ ដែលត្រូវកាត់ទុកដោយនិយោជក រួមមាន៖ 

* អត្រាពន្ធ ០% ចំពោះប្រាក់បៀវត្ស​ប្រចាំខែ ពី ០រៀល ដល់ ១.៥០០.០០០ រៀល
* អត្រាពន្ធ ៥% ចំពោះប្រាក់បៀវត្ស​ប្រចាំខែ ពី ១.៥០០.០០១ រៀល ដល់ ២.០០០.០០០ រៀល
* អត្រាពន្ធ ១០% ចំពោះប្រាក់​បៀវត្ស​ប្រចាំខែ ពី ២.០០០.០០១ រៀល ដល់ ៨.៥០០.០០០ រៀល
* អត្រាពន្ធ ១៥% ចំពោះប្រាក់​បៀវត្ស​ប្រចាំខែ ពី ៨.៥០០.០០១ រៀល ដល់ ១២.៥០០.០០០ រៀល
* អត្រាពន្ធ ២០% ចំពោះប្រាក់​បៀវត្ស​ប្រចាំខែ លើសពី ១២.៥០០.០០០ រៀល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ