ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​មាន​សន្តិភាព ទើប​ធ្វើ​ឲ្យ​មាន​ករណី​ជួញដូរ​មនុស្ស ប៉ុន្តែ​ត្រូវ​រូ​ម​គ្នា​ទប់ស្កាត់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កម្ពុជា​មាន​សន្តិភាព​ទើប​ធ្វើ​ឲ្យ​មាន​ករណី​លួច​ធ្វើការ​ជួញដូរ​មនុស្ស​ខុសច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​តែ​រួម​គ្នា​ទប់ស្កាត់​ករណី​នេះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កម្ពុជា​មាន​សន្តិភាព​ទើប​ធ្វើ​ឲ្យ​មាន​ករណី​លួច​ធ្វើការ​ជួញដូរ​មនុស្ស​ខុសច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​តែ​រួម​គ្នា​ទប់ស្កាត់​ករណី​នេះ ។

ក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លើក​ទី​៦ ក្រោម​ប្រធានបទ “​សូមកុំ​យក​កម្ពុជា ធ្វើ​ជា​គោលដៅ ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​” នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័រណ៍​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃ ទី​២៩ កញ្ញា ២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ៖ «​ខ្ញុំ​សូម​រំលឹក​បន្តិច​ថា ពី​មុន​កម្ពុជា ជាទី​កន្លែង​ដែល​ប្រជាជន​រត់​ចេញ​ទៅ​ប្រទេស​ក្រៅ ។ ចំណុច​នេះ ដោយសារ​សង្គ្រាម​ផ្ទុះ​ឡើយ​នៅ​ឆ្នាំ​១៩៧០ ក៏​បាន​ប្រជាពលរដ្ឋ​ភៀសខ្លួន​នៅ​ក្រៅប្រទេស ហើយ​នៅ​ក្នុង​រយៈពេល​របប ប៉ុ​ល ពត ក៏​មាន​បងប្អូន​ប្រជាជន​មួយ​ចំនួន រត់​ចេញ​ទៅ​ក្រៅប្រទេស​ដែរ ។ ក្រោយ​របប​មក​នៅ​ក្នុង​ដំណាក់​កម្ពុជា​មាន​សន្តិភាព​ផង និង​សង្គ្រាម​ផង ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ក៏​បាន​រត់​ចេញ​ទៅ​ក្រៅប្រទេស រហូត​ដល់​ដឹង​ច្បាស់​ពី​ការ​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ប្រទេស​អូស្ត្រាលី តាម​រយៈ​ដូច​គេ​ហៅ​រត់ពន្ធ​មនុស្ស​អី​ញ្ចឹ​ង​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​រត់​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​នេះ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ស្លាប់​ដោយសារ​លិច​ទូក នៅ​ក្នុង​សមុទ្រ ។ រយៈពេល​ក្រោយមក​ទៀត​ប្រជាជន​កម្ពុជា យើង​ក៏​ត្រូវ​គេ​បោកប្រាស់ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ។ ពិត​ហើយ​ភាព​ធ្វើការ​នៅ​ក្រៅប្រទេស ក្រោម​រូបភាព​ស្របច្បាប់ ប៉ុន្តែ​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង ធ្វើការ​ជាមួយ​ដៃគូរ​ដូច​ជា​ប្រទេស​កូរ៉េ​ខាងត្បូង ជប៉ុន ថៃ ម៉ា​ឡេ​ស៊ី ជាដើម តាម​ភ្នាក់ងារ​ដោះស្រាយ​ការងារ តែ​ក៏​មាន​មួយ​ចំនួន ទៅ​ដោយសារ​តែ ជា​ប្រភេទ​ការ​ជួញដូរ​មនុស្ស ។

សម្តេច​បញ្ជាក់​ថា ៖ «​បងប្អូន​យើង​មួយ​ចំនួន ក៏​ចាញ់បោក​មេខ្លោង​ជួញដូរ​មនុស្ស ដោយ​គេ​បោក​ថា ទៅ​ធ្វើ​ការងារ​ទទួល​បាន​ប្រាប់​ខែ​ប៉ុណ្ណេះ ដោយ​អ្នក​ខ្លះទៅ​ខ្ចី​លុយ​គេ ដើម្បី​យក​ទៅ​សូក​គេ​សម្រាប់​បាន​ទៅ​ធ្វើ​ដំណើរ ក៏​មាន ។ អ្នកខ្លះ​ធ្វើ​ដំណើរ​ទៅ​ខ្លះ​បាន​បាត់​ដំណឹង​ឈឹង​ក៏​មាន ដោយ​មិនដឹង​ទៅ​កន្លែង​ណា​» ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ពេល​ខ្លះ​រក​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​រក​ឃើញ​ដោយ​ពលរដ្ឋ​យើង ត្រូវ​បាន​គេ​ប្រើប្រាស់ ក្នុង​កម្លាំង​ពលកម្ម​នេសាទ ដែល​មិន​ដែល​បាន​ឡើងគោក​សោះ ហើយ​ផ្តាច់​ដំណឹង​ទាំងស្រុង​ពី​គ្រួសារ ។ បងប្អូន​មួយ​ចំនួន​ទៀត ទៅ​ធ្វើការ​ដូច​ជា​កូរ៉េ​ខាងត្បូង​ជាដើម បាន​ផុត​ការ​កំណត់ នៃ​កិច្ចសន្យាការងារ តែ​បន្ត​ការ​ស្នាក់​នៅ​ទីនោះ ដែល​ជា​គឺជា​បន្ទុក​សម្រាប់​ប្រទេស​គេ​ថែម​ទៀត ។

សម្តេច​បន្ត​ថា កន្លង​មក​ក៏​មានការ​រត់ពន្ធ​មនុស្ស រហូត​ដល់​មជ្ឈិមបូព៌ា​ក៏​មាន ។ ខ្ញុំ​ក៏​គួរ​ថា លោក អា​ម៉ាត់ យ៉ា​ស់​យ៉ា ដែល​ជា​ជនជាតិ​ខ្មែរឥស្លាម ហើយ​ជា​អតីត​រដ្ឋលេខាធិការ​ជា​សមាជិក​សភា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ផង ហើយ​ចុង​ក្រោយ​នៅ​ក្រសួង​សង្គមកិច្ច ក៏​ត្រូវ​បាន​ចាប់ខ្លួន ដើម្បី​ផ្តន្ទាទោស ដោយសារ​បាន​នាំ​ស្ត្រី​ជនជាតិ ឥ​ស្លា​ម​ដល់​មជ្ឈិមបូព៌ា ។

សម្តេច​បញ្ជាក់​ថា ៖ «​អី​ញ្ចឹ​ង​ចំណុច​នេះ បង្ហាញ​ថា យើង​ត្រូវការ​ធ្វើការ​រួម​គ្នា ទោះបីជា​ជាតិ​សាសន៍​ឬ​សាសនា​ណា​ក៏​ដោយ ត្រូវ​រួម​គ្នា​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ។ តែ​ខ្ញុំ​កត់សម្គាល់​ចុង​ក្រោយ ត្រង់​ថា ហេតុ​អ្វី​កម្ពុជា​ពី​ការ​ពលរដ្ឋ​ខ្លួនរ​ត់ទៅ​ក្រៅប្រទេស និង​ពី​ការ​ពលរដ្ឋ ត្រូវ​គេ​បោក ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស រហូត​ទៅ​ដល់​រឿង​គួរ​ឲ្យ​អកុសល​ស្ត្រី​រៀប​ការ​ទៅ​ក្រៅប្រទេស ក៏​មិន​តិច​ដែល​ទេ អ្នកខ្លះ​រៀប​ការ ខ្លះទៅ​កាក់កប ហើយ​អ្នកខ្លះ ត្រូវ​គេ​លក់​ដួ​រ​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ថា សភាពការណ៍​មានការ​ប្រែប្រួល គឺ​ចាប់ពី​កម្ពុជា​ធ្វើការ​នៅ​ក្រៅប្រទេស តែ​បែរជា​មាន​ជនបរទេស ត្រូវ​គេ​ជួញដូរ​មក​ស្រុក​ខ្មែរ​វិញ​ម្តង ។ ចំណុច​នេះ ត្រូវ​តែ​មើលឃើញ គឺ​ពី​មុន​មាន​ជនជាតិ​ខ្មែរ ត្រូវ​គេ​ជួញដូរ​ទៅ​បរទេស តែ​ឥឡូវ មាន​ជនបរទេស ត្រូវ​គេ​ជួញដូរ​មក​ស្រុក​ខ្មែរ​វិញ​ម្តង តើ​ចំណុច​នេះ​ផ្តើម​ចេញពី​អ្វី ? ចំណុច​នេះ គឺ​ទាក់ទិន​នឹង​កម្ពុជា​មាន​សន្តិភាព បើ​មិន​ដូច្នេះ​ទេ គេ​មិន​អាច​មក​កម្ពុជា នោះ​ទេ ។ ប៉ុន្តែ​ក៏​ផ្តើម​ចេញ​អំពី​ចំណុចខ្សោយ​ណាមួយ ដែល​បង្កើត​ឲ្យ​មាន​បញ្ហា ដែល​គេ​ច្រៀតចូល​មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ដូច្នេះ​វត្តមាន​ដែល​ជនបរទេស ដែល​គេ​ជួញដូរ​នៅ​កម្ពុជា គឺ​ផ្ទុយ​ស្រឡះ នូវ​អ្វី​ដែល​បាន​កើត​ពី​មុន ដែល​មាន​តែ​គេ​ជូ​ញ​ដូរ តែ​ខ្មែរ​ទៅ​បរទេស ហើយ​ការ​ជួញដូរ​នេះ ខ្លះ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ