ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ បើ​កម្ពុជា​មិន​ប្រញាប់​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ទេ គឺ​ក្លាយជា​ទីកន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បើសិនជា​កម្ពុជា​មិន​ប្រញាប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ទេ គឺ​កម្ពុជា​នឹង​ក្លាយជា​ទីកន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​និង​ក្រៅប្រទេស ។ ក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បើសិនជា​កម្ពុជា​មិន​ប្រញាប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ទេ គឺ​កម្ពុជា​នឹង​ក្លាយជា​ទីកន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​និង​ក្រៅប្រទេស ។

ក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស លើក​ទី​៦ ក្រោម​ប្រធានបទ «​សូមកុំ​យក​កម្ពុជា ធ្វើ​ជា​គោលដៅ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​» នា​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​តេ​ជោ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ «​សម្រាប់​ប្រទេស​កម្ពុជា ប្រសិនបើ​មិន​ប្រញាប់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​នោះ​ទេ គឺ​កម្ពុជា​នឹង​ក្លាយជា​ទីកន្លែង​សុវត្ថិភាព សម្រាប់​ឧក្រិដ្ឋជន ដែល​មក​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស ហើយ​យក​ប្រទេស​ជា​ឈ្នាន់ សម្រាប់​ផលិត​គ្រឿង ដែល​យក​ពី​ខាងក្រៅ​ប្រទេស សម្រាប់​ចែកចាយ​យក​ប្រទេស​ផ្សេង​ទៀត​ក៏​អាច​ថា​បាន​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២០ សីហា ជា​រៀង​រាល់​ឆ្នាំ ធ្វើ​ជា​ទិវា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ។ អ៊ីចឹង​គ្រប់​និកាយ​សាសនា ត្រូវ​ជម្រាប​ដល់​សាវ​របស់​ខ្លួន​ថា រៀងរាល់ថ្ងៃ​២០​សីហា គឺ​មានការ​ជួបជុំ​រំលឹក និង​ពិនិត្យ​អំពី​លទ្ធផល​ពី​ការ​ធ្វើ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង នៃ​កា​ជួញដូរ​មនុស្ស ដោយ​អាច​មាន​ជួបជុំ​នៅ​តាម​បណ្តា​ខេត្ត ស្រុក​ដែល​មាន​សាសនា ហើយ​បើ​អាច​ធ្វើ​បាន គឺ​មាន​សាសនា​នៅ​តាម​មូលដ្ឋាន ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ចង់​ដឹង​ពី​គុណភាព ភូមិ​ឃុំ​មាន​សុវត្ថិភាព ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សកម្មភាព នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួយ​ដូរ​មនុស្ស​នេះ មិនមែន​ធ្វើ​ត្រឹមតែ​ថ្ងៃ​ទី​២០ សីហា​នោះ​ទេ គឺ​យើង​ទាំង​៣៦៥​ថ្ងៃ តែ​ម្តង គឺ​ធ្វើ​រាល់ថ្ងៃ ។ ការ​ធ្វើ​បែប​នេះ ត្រូវ​តែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី ដើម្បី​ប្រទេស​ជាតិ​យើង ជាង​នេះ​ក៏​ត្រូវ​មានការ​ការ​ចួ​ល​រួម​ពី ដៃ​គួរ​នានា និង​បណ្តា​ប្រទេស​នានា​ផង​ដែរ ។

ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ចំពោះ​បន​ល្បែង ដែល​បាន​កំពុងធ្វើការ​បង្ក្រាប ត្រូវ​តែ​ធ្វើ​បន្ត ហើយ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ញៀន​នឹង​ល្បែង គ​ម្បី​ទុក​ប្រាក់​កាក់ ពីព្រោះ​ថា បើ​និយាយ​ពី​ការ​បង្កា​ប គឺ​បង្ក្រាប​តែ​មេ​កន្ទុយលេខ​តែ​ម្នាក់​នោះ​ទេ ។ អ្នក​ដែល​ទៅ​ទិញ​កន្ទុយលេខ​មិនមែន​ត្រូវ​បង្ក្រាប​ទេ គឺ​អប់រំ ចំណែក​អ្នកលក់​កន្ទុយលេខ​ជា​អ្នក​ដែល​ជា​គោលដៅ​យក​មក​អនុវត្ត​ផ្លូវច្បាប់​បើសិន​មិន​រាងចាល ។

សម្តេច​ថា​នៅ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​ជូន​សម្តេច​ថា បាន​បិទ​ហើយ ប៉ុន្តែ​សម្តេច សូម​ឲ្យ​បិទ​ជា​ស្ថាពរ ដោយ​អាជ្ញាធរ​កុំ​ភ្លេចត្រចៀក​ហើយ​ធ្វើការ​បើក​វិញ ។ គ្រាន់តែ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​មាន​ជាង ២​ពាន់​ទីតាំង​បង្កើត​ល្បែងស៊ីសង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ