ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​សែន​សុខ ចុះ​បិទ​អាជីវកម្ម​ផាប់​មួយ​កន្លែង បង្ក​សំឡេង​រំខាន​អ្នក​ជិតខាង

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ឃុ​ត សុខ​ខា និង​លោក…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ឃុ​ត សុខ​ខា និង​លោក ញាណ ច​ន្ថា​វេ​រ៉ា ជា​អភិបាលរង​ខណ្ឌ បាន​ចុះ​បិទ​ទីតាំង​អាជីវកម្ម​យីហោ ថប​ផាប់ (Top Pub) មួយ​កន្លែង​ស្ថិត​នៅ​ផ្ទៈ​លេខ​៣៦១ ផ្លូវ​លេខ​២៧១ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ក្រុមការងារ​បាន​ណែនាំ​ដល់​តំណាង​ម្ចាស់​ទីតាំង​អាជីវកម្ម ថប​ផាប់ អោយ​បិទ​ទ​តាំង​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ​តទៅ ដោយ​ត្រូវ​អនុវត្ត​តាម​លិខិត​ជូនដំណឹង​លេខ ០៣៥ ស​ជ​ណ ចុះ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខណ្ឌ ស្តី​ពី​ការ​ប្រកប​អាជីវកម្ម​គ្មាន​លិខិតអនុញ្ញាត និង​មាន​បណ្តឹង​ពី​អ្នក​រស់នៅ​ជិតខាង ដែល​បង្ក​អោយ​មាន​សំឡេង​រំខាន ។

ក្នុង​ករណី​ម្ចាស់​ទីតាំង​មិន​អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ រដ្ឋបាល​ណ្ឌ​សែន​សុខ នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ