ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

 ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុង​ប៉េកាំង ប្រទេសចិន មកដល់​ភ្នំពេញវិញហើយ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍​ ​ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម…

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍​ ​ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន​ មកដល់រាជធានីភ្នំពេញ វិញហើយ​។ ព្រះអង្គទាំងទ្វេ បានយាង​ទៅកាន់ប្រទេសចិន ដើម្បីបំពេញ​ព្រះរាជសកម្ម​ភាព និង​ដើម្បីពិ​និត្យព្រះរាជ​សុខ​ភាព​។

សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ហេង សំរិន សម្តេចសាយឈុំ សម្តេចសខេង រួមទាំងថ្នាក់ដឹកនាំកំពូលៗរបស់​កម្ពុជាជាច្រើនទៀត បានអញ្ជើញទទួលព្រះរាជដំណើររបស់​ព្រះករុណា ​ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ​នៅ​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ភ្នំពេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ