ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនជីដូនមួយ​កំពូល​តារាចម្រៀង​ខេ​ប៉ុប Lisa ត្រៀម​ឡើង​ការពារ​ខ្សែក្រវាត់​នៅ​ចុងឆ្នាំ​នេះ

1 ឆ្នាំ មុន

ថៃ ៖ ប្អូនស្រី​ជីដូនមួយ​របស់​កំពូល​តារាចម្រៀង Lisa សមាជិក​ក្រុម​ចម្រៀង K-Pop BLACKPINK ដ៏​

ថៃ ៖ ប្អូនស្រី​ជីដូនមួយ​របស់​កំពូល​តារាចម្រៀង Lisa សមាជិក​ក្រុម​ចម្រៀង K-Pop BLACKPINK ដ៏​ពេញ​និយម​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង នឹង​ត្រៀម​ឡើង​សង្វៀន​ប្រកួត​ដើម្បី​ការពារ​ខ្សែក្រវាត់​ប្រដាល់ Kickboxing (K-1) របស់​នាង​នៅ​ចុងឆ្នាំ​នេះ​។

នាង Janthakan Manoban ឬ Phaya Hong បាន​ក្លាយជា​អ្នក​ប្រដាល់​នារី​ថៃ​ដំបូង​គេ​ដែល​ឈ្នះ​ខ្សែក្រវាត់ K-1 ក្នុង​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម កាលពី​ខែមិថុនា ឆ្នាំ​២០២២ ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ ហើយ​បី​ខែ​ក្រោយមក នាង​នឹង​ត្រៀម​ការពារ​ខ្សែក្រវាត់​របស់​នាង នៅ​ចុងឆ្នាំ​នេះ សម្រាប់​ការ​ប្រកួត​តទល់​ជាមួយនឹង​អ្នក​ប្រដាល់​ជប៉ុន Miyuu Sugawara ដែល​នាង​បាន​យកឈ្នះ​កាលពី​ខែមិថុនា​កន្លង​ទៅ​។

Phaya Hong បាន​និយាយ​ថា «​ឥឡូវនេះ ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ការ​ប្រកួត​។ ខ្ញុំ​នឹង​ការពារ​ជើងឯក K-1 របស់ខ្ញុំ នៅ​ប្រទេស​ជប៉ុន​ចុងឆ្នាំ​នេះ​។ ខ្ញុំ​ចង់​និយាយ​ថា រាង​កាយ​របស់ខ្ញុំ​ចាប់ផ្តើម​ស៊ាំ​ជាមួយនឹង​ការ​ប្រកួត​។ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ហ្វឹកហាត់​ខ្លាំង​នៅឡើយ​ទេ​។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​យក​ទម្រង់​ប្រកួត​ដូច​គ្នា​នឹង​ការ​ប្រកួត​ទល់​នឹង Miyuu Sugawara សម្រាប់​ការ​ប្រកួត​ឡើង​វិញ​របស់​ពួក​យើង​។ ខ្ញុំ​គិត​ថា​វា​នឹង​ពិបាក ប៉ុន្តែ​ខ្ញុំ​ចង់​ឡើង​មក​ឈរ​លើ​កម្រិត​កំពូល និង​ការពារ​ខ្សែក្រវាត់​របស់ខ្ញុំ​»​។

កីឡាការិនី​ប្រដាល់​មក​ពី​ខេត្ត Buriram វ័យ​១៩​ឆ្នាំ​រូប​នេះ មិន​ត្រឹមតែ​បាន​បង្ហាញ​ភាព​លេចធ្លោ​សម្រាប់​ស្ទីល​នៃ​ការ​ប្រយុទ្ធ​ដ៏​សាហាវ​របស់​នាង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​នាង​ថែម​ទាំង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ក្នុង​នាម​ជា​បងប្អូន​ជីដូនមួយ​សាច់​ឆ្ងាយ​ជាមួយនឹង​កំពូល​តារាចម្រៀង K-Pop ដ៏​ល្បីល្បាញ​នាង Lisa របស់​ក្រុម BLACKPINK ផង​ដែរ​។

គួរ​បញ្ជាក់​ថា K-1 គឺជា​ការ​ផ្សព្វផ្សាយ​កីឡាប្រដាល់ Kickboxing អាជីព​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៣ និង​ត្រូវ​បាន​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ជា​ចម្បង​សម្រាប់​ការ​ប្រយុទ្ធ​ផ្នែក​ទម្ងន់​ធ្ងន់ និង​ការ​ប្រកួត Grand Prix​។ នៅ​ក្នុង​ខែមករា ឆ្នាំ​២០១២ ក្រុមហ៊ុន K-1 Global Holdings Limited ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ហុងកុង បាន​ទទួល​សិទ្ធិ​ពី K-1 និង​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍ K-1 ទូ​ទាំង​ពិភពលោក​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​៕ (​ប្រភព​ពី Main Stand – International)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ