ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ដាក់​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​គ្រប់​ច្រក​ទាំងអស់ ​ខណៈ​មាន​ឧក្រិ.ដ្ឋជន​នាំ​អាវុ.ធ​ចូល​ហើយ ​ស​ម្លា​.ប់មនុស្ស​ក្នុង​ប្រទេស​ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ត្រូវ​តែ​ពិនិត្យ​ច្រក​ចេញចូល​ទាំងអស់​ដែល​ឧ​ក្រិ​.​ដ្ឋ​ជន​លួច​នាំ​ចូល​អា​វុ​.​ធ​មក​បា​.​ញ់​ស​ម្លា​.​ប់​មនុស្ស​នៅ​ក្នុង​ទឹកដី​កម្ពុជា​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ករណី​យក​កម្ពុជា​ធ្វើ​ជាទី​ជម្រក​នៃ​ក្រុម​ភេ​វ​កម្ម ដើម្បី​វា​.​យ​ប្រហារ​ប្រទេស​ណាមួយ​នោះ​ឡើយ​។ ក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លើក​ទី​៦ ក្រោម​ប្រធានបទ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ត្រូវ​តែ​ពិនិត្យ​ច្រក​ចេញចូល​ទាំងអស់​ដែល​ឧ​ក្រិ​.​ដ្ឋ​ជន​លួច​នាំ​ចូល​អា​វុ​.​ធ​មក​បា​.​ញ់​ស​ម្លា​.​ប់​មនុស្ស​នៅ​ក្នុង​ទឹកដី​កម្ពុជា​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ករណី​យក​កម្ពុជា​ធ្វើ​ជាទី​ជម្រក​នៃ​ក្រុម​ភេ​វ​កម្ម ដើម្បី​វា​.​យ​ប្រហារ​ប្រទេស​ណាមួយ​នោះ​ឡើយ​។

ក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លើក​ទី​៦ ក្រោម​ប្រធានបទ «​សូមកុំ​យក​កម្ពុជា​ធ្វើ​ជា​គោលដៅ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​» នា​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លើក​ឡើង​ថា កន្លង​មកនេះ​កម្ពុជា​បាន​ធ្វើការ​សហការ​គ្នា​បាន​ល្អជា​មួយ​បណ្តា​ប្រទេស​ដទៃ​ទៀត រហូត​ដល់​ចាប់​បាន​មេ​ក្លោ​ង​ភេ​វ​កម្ម​ដែល​បាន​មក​ដេក​នៅ​បឹង​កក់​ឈ្មោះ ហាប់​ម៉ា​លី ដែល​ចេញពី​កម្ពុជា​។

រូបតំណាង

សម្តេច​គូសបញ្ជាក់​ថា​៖«​កន្លង​មក​យើង​បាន​សហការ​ជាមួយ​អា​មេ​រិ​ក និង​ដៃគូរ​ដទៃ​ទៀត​ចាប់​មេ​ភេ​វ​កម្ម យើង​បាន​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​លើ​ទឹកដី​យើង​ទេ ហើយ​យើង​តែង​តែង​រំលឹក​ថា កុំ​ឲ្យ​កម្ពុជា​ក្លាយជា​ជម្រក​នៃ​ភេ​វ​កម្ម​បើ​ទោះបីជា​កម្ពុជា​មិនមែន​ជា​គោលដៅ​នៃ​ភេ​វ​កម្ម ប៉ុន្តែ​កុំ​ឲ្យ​កម្ពុជា​ក្លាយជា​ជម្រក​របស់​ពួក​ភេ​វ​កម្ម ដែល​ប្រើប្រាស់​ទឹកដី​កម្ពុជា​ហើយ​ទៅ​វៃ​ប្រទេស​ដទៃ​»​។

រូបតំណាង

សម្តេច​តេ​ជោ​ក៏​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ឥលូវ​នេះ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ខ្លះ​ត្រូវ​ឧ​ក្រិ​.​ដ្ឋ​ជន​បាន​ប្រើប្រាស់​អា​វុ​.​ធ​នៅ​លើ​ទឹកដី​កម្ពុជា​ដែល​ករណី​នេះ​ចាំបាច់​ត្រូវ​តែ​បំផ្លាញ​បណ្តាញ​ដ៏​គ្រោះថ្នាក់​នេះ​ហើយ​ស្វែងរក​ថា អា​វុ​.​ធ​នេះ​ចេញពី​ណា​ហើយ​យក​ចូល​ប្រទេស​តាម​របៀប​ណា​ដោយ​ត្រូវ​ពិនិត្យ​ឲ្យ​អស់​លទ្ធភាព​ដោយ​ពិនិត្យ​មើល​តាម​ច្រក​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ដើម្បី​ធានា​ថា អា​វុ​.​ធ​ត្រូវ​បាន​គ្រប់គ្រង​បាន​ហើយ​មិន​ត្រូវ​ឲ្យ​អាវុធ​ហូរ​ចូល​មក​ក្នុង​ប្រទេស​ដោយ​គ្មាន​ច្បាប់ ឬ​អា​វុ​.​ធ​នៅ​ក្នុង​ឃ្លាំង​របស់​យើង​ក្លាយជា​អា​វុ​.​ធ​របស់​ឧ​ក្រិ​.​ដ្ឋ​ជន​ដែល​បា​.​ញ់​ស​ម្លា​.​ប់​មនុស្ស​នៅ ក្នុង​ទឹកដី​កម្ពុជា​យើង​នោះ​ទេ​»​។

រូបតំណាង

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ព្រះសង្ឃ​គ្រប់​និយាយ​ទាំងអស់​មាន​តួនាទី​ធ្វើការ​អប់រំ​មនុស្ស ដើម្បី​ឲ្យ​គេ​យល់​ដឹង និង​ប្រព្រឹត្តិ​អំពើ​ល្អ​។​សម្តេច​ក៏​បាន​អំពាវនាវ​ដល់​យុវជន​ដែល​មានចំណេះ​វិជ្ជា​យកចិត្តទុកដាក់​លើ​ការ​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​។​ដោយសារ​ពួក​ភេ​វ​កម្ម ឬ​ពួក​ជួញដូរ​គ្រឿង​ញៀ​.​ន និង​ផលិត​គ្រឿង​ញៀ​.​ន មិនមែន​ជា​ពួក​អវិជ្ជា​មិន​ចេះ​អ្វី​នោះ​ទេ​។សម្តេច​ក៏​បាន​សង្កត់​យ៉ាង​ដូច្នេះ​ថា ៖«​សូម​ប្រយ័ត្ន​កុំ​ឲ្យ​យើង​ចេះ​បច្ចេកវិជ្ជា​ក្លាយជា​ភ្នាក់ងារ ឬ​ក្លាយជា​អ្នក​បច្ចេក​ក្នុង​ការ​ផលិត​នូវ​ឧបករណ៍​ខុសច្បាប់ ដែល​គេ​អាច​ផលិត​តាម​រយៈ​ការ​នាំ​ចូល​វត្ថុធាតុដើម ឬ​ច្នៃ​អ្វី​ៗ​ផ្សេង​ធ្វើ​»៕

រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ