ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​លំដាប់ទី១​នៅ​អាស៊ី​ថា ប្រទេស​ចិន​នឹង​ឯកោ​កាន់តែ​ខ្លាំង​ដោយសារ​កត្តា​ទាំងនេះ

1 ឆ្នាំ មុន

ឥណ្ឌា ៖ លោក Gautam Adani មហាសេដ្ឋី​ជនជាតិ​ឥណ្ឌា​មាន​បំផុត​លំដាប់​ទី​១​របស់​អាស៊ី​បាន​និយាយ​

ឥណ្ឌា ៖ លោក Gautam Adani មហាសេដ្ឋី​ជនជាតិ​ឥណ្ឌា​មាន​បំផុត​លំដាប់​ទី​១​របស់​អាស៊ី​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​មាន​អារម្មណ៍​ឯកោ​កាន់តែ​ខ្លាំង​ឡើង នៅ​ពេល​បញ្ហា​ជាតិនិយម​កើនឡើង ការ​ផ្លាស់​ប្តូរ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ រួម​និង​ការ​ទប់ស្កាត់​លើ​ដំណើរ​បច្ចេកវិទ្យា ដែល​បាន​គំរា.មកំហែង​ដល់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​២​របស់​ពិភពលោក​មួយ​នេះ​។

គំនិត​ផ្តួចផ្តើម​បង្កើត​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន បាន​ឈាន​ទៅ​រក​ការ​តស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ដើម្បី​ប្រឆាំង​នឹង​មហិច្ឆតា​ជា​សកល​របស់​ទីក្រុង​ប៉េ​កាំ​ង​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Gautam Adani មហាសេដ្ឋី​លំដាប់​ទី​៤​ពិភពលោក បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Forbes Global CEO Conference នៅ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា​កន្លង​ទៅ​។

បុរស​វ័យ​៦០​ឆាំ្ន​រូប​នេះ បាន​បន្ថែម​ទៀត​ថា ការ​ដួល​រលំ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ទាក់ទាញ​ការ​ប្រៀបធៀប​ជាមួយនឹង​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ប្រទេស​ជប៉ុន នៅ​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​ទស​វត្ស​នៃ​ការ​បាត់បង់​»​។

ការ​អត្ថាធិប្បាយ​របស់​លោក Adani លើ​ប្រទេស​ចិន និង​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក​កើតឡើង​នៅ​ពេល​មហាសេដ្ឋី​កំពង់​ផែ​ដ៏​មាន​ឥទ្ធិពល​របស់​ឥណ្ឌា​រូប​នេះ កំពុង​ស្វែងរក​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​។ ខណៈ​ដែល​ទ្រព្យសម្បត្តិ​របស់​គាត់​បាន​កើនឡើង​ប្រមាណ ៥៨​ពាន់​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ​។

ជាមួយ​គ្នា​នោះ លោក Adani ក៏​បាន​វាយបក​ទៅ​កាន់​ក្រុម​អ្នក​រិះគន់​លើ​ផែនការ​របស់​ឥណ្ឌា ក្នុង​ការ​បង្កើន​បរិមាណ​ថាមពល​ដែល​បង្កើត​ចេញពី​ឥន្ធនៈ​ហ្វូ​ស៊ី​លក​ខ្វក់​។ គាត់​បាន​និយាយ​ថា «​អ្នក​រិះគន់​ចង់ឱ្យ​យើង​កម្ចាត់​ចោល​នូវ​ប្រភព​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ទាំងអស់​ភ្លាម​ៗ ដែល​ឥណ្ឌា​ត្រូវការ​ជា​ចាំបាច់​ដើម្បី​បម្រើប្រជាជន​យ៉ាងច្រើន​។ ដែល​រឿង​នេះ​នឹង​មិន​អាច​កើតឡើង​សម្រាប់​ប្រទេស​ឥណ្ឌា​នោះ​ទេ​»​។

សាជីវកម្ម​របស់​លោក Adani កំពុង​ប្រមូល​ធនធាន​របស់​ខ្លួន​ទៅ​ជា​ផលិតផល​ដែល​អាច​កកើត​ឡើង​វិញ​បាន ហើយ​មហាសេដ្ឋី​រូប​នេះ បាន​រំលឹក​ឡើង​វិញ​នូវ​ផែនការ​វិនិយោគ​ក្នុង​តម្លៃ​ប្រមាណ ៧០​ពាន់​លាន​ដុល្លារ សម្រាប់​ផែនការ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​។

គួរ​បញ្ជាក់​ថា លោក Gautam Adani គឺជា​ប្រធាន និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Adani Group ដែល​ជា​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​កំពង់​ផែ និង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Ahmedabad រដ្ឋ Gujarat​។

ផ្អែក​តាម​ប្រភព​ពី​ទស្សនាវដ្តី​ពាណិជ្ជកម្ម​អា​មេ​រិ​ក Forbes លោក Adani គឺជា​មហាសេដ្ឋី​លំដាប់​ទី​៤​ពិភពលោក​ជាមួយ​ទ្រព្យសម្បត្តិ​ចំនួន ១៣៩.៧​ពាន់​លាន​ដុល្លារ​។ ដោយនៅ​ពីក្រោយ​មហាសេដ្ឋី​អា​មេ​រិ​ក Elon Musk (១), មហាសេដ្ឋី​បារាំង Bernard Arnault (២) និង​មហាសេដ្ឋី​អា​មេ​រិ​ក Jeff Bezos (៣)៕ (​ដកស្រង់​ពី Bloomberg)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ