ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ឆ្លៀត​ធ្វើ​រឿង​មួយ​ដាក់​អតីត​តារា​សម្តែង អម្ពរ ទេវី ពេល​ស្កាត់​ជួប​គ្នា​នៅ​អា​មេ​រិ​ក​(វីដេអូ)

1 ឆ្នាំ មុន

អ្នក​នាង ខាត់ សុ​ឃី​ម បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បាន​ជួប​អតីត​តារា​សម្តែង​ដ៏​ល្បី​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ គឺ​អ្នក​នាង អម្ពរ ទេវី ដែល​បាន​ស្កាត់​ជួប​គ្នា​លើ​ឆាក​តន្ត្រី​មួយ​នា​ទឹកដី​

សហរដ្ឋអាមេរិក ៖ អ្នក​នាង ខាត់ សុ​ឃី​ម បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បាន​ជួប​អតីត​តារា​សម្តែង​ដ៏​ល្បី​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ គឺ​អ្នក​នាង អម្ពរ ទេវី ដែល​បាន​ស្កាត់​ជួប​គ្នា​លើ​ឆាក​តន្ត្រី​មួយ​នា​ទឹកដី​អា​មេ​រិ​ក​។

ក្នុង​ពេល​ដែល​បាន​ជួប​គ្នា​ដោយ​ចៃដន្យ និង​មិន​នឹក​ស្មាន​ដល់​នោះ អ្នក​នាង ខាត់ សុ​ឃី​ម ក៏​បាន​ឆ្លៀត​ធ្វើ​រឿង​មួយ​ដាក់​អ្នក​នាង អម្ពរ ទេវី គឺ​ការ​និយាយ​រីករាយ​ថ្ងៃកំណើត​ជូន​ចំពោះ​គ្រួសារ​អតីត​តារា​សម្តែង​រូប​នេះ និង​ដើម្បី​សម្តែង​ការ​អបអរសាទរ ការ​រក្សា​ចំណងមិត្តភាព​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា អ្នក​នាង ពិតជា​រំភើប និង​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​នាង អម្ពរ ទេវី និង​គ្រួសារ​ដែល​បាន​ចូលរួម​មើល និង​គាំទ្រ ការ​សម្តែង ច្រៀង​រាំ​របស់​នាង​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​។

អ្នក​នាង​បញ្ជាក់​ថា ក្នុង​ពេល​បាន​ជួប​គ្នា​នោះ អ្នក​នាង​ក៏​បាន​និយាយ​ពាក្យ​សួស្តី​ថ្ងៃកំណើត និង​ច្រៀង​ចម្រៀង​ជូន​ចំពោះ​គ្រួសារ​គាត់ ខណៈ​ពេល​ដែល​នាង​ត្រឹម​បាន​ទាក់ទង​អ្នក​នាង អម្ពរ ទេវី តាម​រយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក​តែ​ប៉ុណ្ណោះ​នា​ពេល​កន្លង​មក​។

នាង​ថា អំឡុង​ពេល​ជួប​គ្នា​នោះ នាង​មិន​បាន​និយាយ​អ្វី​ច្រើន​ជាមួយ​អ្នក​នាង អម្ពរ ទេវី ឡើយ ដោយ​ត្រឹមតែ​សួរសុខទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​យើង​ទាំង​ពីរ​រវល់​រៀង​ៗ​ខ្លួន ប៉ុន្តែ​នាង​ពិតជា​រំភើប និង​អរគុណ​ខ្លាំង​ដល់​អ្នក​នាង អម្ពរ ទេវី និង​គ្រួសារ ដែល​បាន​អញ្ជើញ​មក​ចូលរួម​គាំទ្រ​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅ​កាន់​ទឹកដី​អា​មេ​រិ​ក​ក្នុង​ដំណើរ​ទៅ​លេង​កំសាន្ត និង​សួរសុខទុក្ខ​ម្តាយ និង​ប្អូនស្រី​ដែល​កំពុង​តែ​រស់នៅ​ទីនោះ​ក្នុង​រយៈពេល​ប្រមាណ​ជាង​២​ខែ​។ ក្នុង​ការ​ស្នាក់​នៅ​ដើរ​លេង​កំសាន្ត​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​រយៈ​នា​ពេល​នោះ ក្រៅពី​ជួបជុំ​គ្រួសារ អ្នក​នាង​ក៏​បាន​ឆ្លៀតពេល​ចូលរួម​ច្រៀង​រាំ​កំសាន្ត​អោយ​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ បាន​សប្បាយ​រីករាយ​នៅ​ក្នុង​បណ្តា​រដ្ឋ​មួយ​ចំនួន​ផង​ដែរ​។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​វិល​មក​ដល់​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ ដោយនៅ​ក្នុង​នោះ​នាង និង​ម្តាយ​ក៏​បាន​ប្រញាប់ប្រញាល់​ទៅ​សួរសុខទុក្ខ​ប្អូនប្រុស​លោក ខាត់ ចំរើន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយសារ​ជំងឺ​រលា​.​ក​ថ្លើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ