ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ មួយថ្ងៃក្រោយបញ្ជាបង្ក្រាបល្បែងស៊ីសងគ្រាន់តែខេត្តកណ្តាលបានជាង៧០០កន្លែង និងភ្នំពេញជាង១ពាន់កន្លែង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ក្រោយ​ពីសារ​សម្លេង​បញ្ជា​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ រយៈពេល​មួយ​ថ្ងៃ​គ្រាន់តែ​ខេត្តកណ្តាល​បាន​បង្ក្រាប​បាន​ចំនួន​ជាង​៧០០​កន្លែង និង​ភ្នំពេញ​ជាង​១​ពាន់​កន្លែង​ដែល​មាន​ចំនួន​ច្រើន​។ សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ក្រោយ​ពីសារ​សម្លេង​បញ្ជា​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ រយៈពេល​មួយ​ថ្ងៃ​គ្រាន់តែ​ខេត្តកណ្តាល​បាន​បង្ក្រាប​បាន​ចំនួន​ជាង​៧០០​កន្លែង និង​ភ្នំពេញ​ជាង​១​ពាន់​កន្លែង​ដែល​មាន​ចំនួន​ច្រើន​។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស លើក​ទី​៦ ក្រោម​ប្រធានបទ «​សូមកុំ​យក​កម្ពុជា​ធ្វើ​ជា​គោលដៅ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​» នា​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ ពេល​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ ឃើញ​មាន​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស ជួញដូរ​គ្រឿង​ញៀ​.​ន និង​អំពើ​ខុសច្បាប់​ដទៃ​ផ្សេង​ទៀត​មានការ​កើនឡើង​ដែល​ជា​គួរ​ឲ្យ​ចាប់អារម្មណ៍​។

សម្តេច​បញ្ជាក់​ថា​៖«​ល្បែងស៊ីសង​មានការ​កើនឡើង​ច្រើន​ណាស់ ហើយ​សម្តេច​ក្រឡា ហោម ស​ខេ​ង បាន​ដឹកនាំ​ការងារ​បង្ក្រាប​ករណី​នេះ​ហើយ​ខ្ញុំ​ត្រូវ​បង្កើត​គណៈ​កម្ម​អន្តរក្រសួង​ដើម្បី​បង្ក្រាប​។​បន្ទាប់​ពី​ចេញ​សារ​សំឡេង​មួយ​ថ្ងៃ​គ្រាន់តែ​ខេត្តកណ្តាល​រក​ឃើញ​ករណី​ល្បែងស៊ីសង​ជាង​៧០០​កន្លែង នៅ​ភ្នំពេញ​ជាង​១​ពាន់​កន្លែង​»​។

សម្តេច​បញ្ជាក់​ថា​៖«​បើ​ស្បែង​ស៊ីសង​សំបើម​ម្លឹ​ង​ៗ«..»​ចំណុច​ហ្នឹង​វា​ទាក់ទង និង​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​យើង​បាន​ដាក់​អនុវត្ត​ច្រើន​ឆ្នាំ​ហើយ​។ កន្លែង​ល្បែងស៊ីសង​គឺ មិន​ដែល​កើត​លើ​មេឃ​ទេ គឺ​កើត​លើ​ដី​សំខាន់​អ្នក​ធ្វើ​មិន​ធ្វើ​»​។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​លើក​ឡើង​ការ​កើនឡើង​ល្បែង​អន​ឡាញ​នេះ​ក៏​បង្ហាញ​ពី​ការ​ជឿនលឿន​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល ប៉ុន្តែ​បើសិន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ខុស​នឹង​ពិបាក​ដែល​ចំណុច​នេះ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​គ្រប់​តួអង្គរ​ទាំងអស់​។

សម្តេច​បន្ថែម​ថា មិនមែន​បញ្ហា​ការ​ជួញដូរ​មនុស្ស​តែ​មួយ​ខុស​នោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើការ​ចាប់ផ្តើម​តាម​មែកធាង​របស់​វា​ដូច​ជា ការ​បង្កើត​ល្បែងស៊ីសង អំពើ​ទុចរិត​នានា ទើប​ធ្វើ​ឲ្យ​មានការ​ជួញដូរ​មនុស្ស ជួញដូរ​ផ្លូវ​ភេ​.​ទ​ដែល​ជា​រឿង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​ជៀសវាង​ខាន​តែ​បាន​។

សម្តេច​តេ​ជោ លើក​ឡើង​ដូច​អ្វី​ដែល​សម្តេច​ក្រឡាហោម ស ខេ​ង លើក​ឡើង គឺ​ត្រូវ​តែ​ធ្វើការ​សង្គ្រោះ​មនុស្ស​ដែល​ជន​រង​គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា​ធ្វើការ​ស៊ើបអង្កេត​ជន​ប្រព្រឹត្តិ​បទល្មើស និង​ស្រាវជ្រាវ​ចាប់​មេ​ក្លោ​ង ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ដោយ​គ្មាន​លើកលែង ត្រួតពិនិត្យ​ប្រមូល​ភស្តុ​តាង ដើម្បី​បិទ​អាជីវកម្ម​ខុសច្បាប់​ពិសេស​ល្បែងស៊ីសង និង​ល្បែង​តាម​ប្រព័ន្ធ​អេ​ឡេ​ត្រូ​និ​ច​ខុសច្បាប់ ហើយ​បើសិន​រក​ឃើញ​ករណី​ជួញដូរ​មនុស្ស​ត្រូវ​ស៊ើបអង្កេត​បញ្ជូន​មនុស្ស​តាម​ច្បាប់​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ទោះបីជា​មាន​ផែនការ​យ៉ាងណា​ក្តី ប៉ុន្តែ​ត្រូវ​តែ​មានការ​បង្ក្រាប និង​ទប់ស្កាត់​ឲ្យ​មាន​ករណី​កើតឡើង​ដោយ​ករណី​នេះ​ត្រូវ​មានការ​ចូលរួម​ពី​និកាយ​សាសនា​នីមួយ​ៗ ដើម្បី​អប់រំ​មនុស្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ