ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​​ ភ្ញៀវ​ទេស​ចរ​បាន​​ចាយ​លុយ​ជាង​៦,៥​លាន​​ដុល្លារ  

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មន្ទីរ​ទេសចរ​ខេត្តបាន​បង្ហាញ​របាយ​ការ​ណ៍​ក្រោយ​បញ្ចប់នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​០៣​ថ្ងៃ អំពី​ការ​ចំណាយ​ថវិកា​​របស់​ភ្ញៀវ​ទេសចរ​ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា «​រយៈពេល​០៣​ថ្ងៃនៃ​ដំណើរ​កម្សាន្ត​ក្នុង​ឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ ភ្ញៀវ​ទេសចរ​បាន​ចាយប្រាក់​ជាង​៦,៥​លាន​ដុល្លារទៅ​លើ​សេ​វាកម្ម​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង ខណៈ​ក្រសួង​សាមី​ប្រកាស​ថា ខេត្ត​វ័យ​ចំណាស់​មួយ​នេះ ជាប់​លំដាប់ថ្នាក់​លេខ​១…

ខេត្តបាត់ដំបង​ ៖ មន្ទីរ​ទេសចរ​ខេត្តបាន​បង្ហាញ​របាយ​ការ​ណ៍​ក្រោយ​បញ្ចប់នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​០៣​ថ្ងៃ អំពី​ការ​ចំណាយ​ថវិកា​​របស់​ភ្ញៀវ​ទេសចរ​ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា «​រយៈពេល​០៣​ថ្ងៃនៃ​ដំណើរ​កម្សាន្ត​ក្នុង​ឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ ភ្ញៀវ​ទេសចរ​បាន​ចាយប្រាក់​ជាង​៦,៥​លាន​ដុល្លារទៅ​លើ​សេ​វាកម្ម​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង ខណៈ​ក្រសួង​សាមី​ប្រកាស​ថា ខេត្ត​វ័យ​ចំណាស់​មួយ​នេះ ជាប់​លំដាប់ថ្នាក់​លេខ​១ អំពី​កំណើន​ភ្ញៀវ​ទេសចរ​​» ​។

ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​កម្សាន្តនៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​០៣​ថ្ងៃ (២៤​ដល់​២៦.៩.២២) ខេត្តបាត់ដំបង ទ​ទូល​បាន​ចំណូល​ពី​ការ​ចាយវាយ​របស់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ បាន​ចំនួន​ជាង​៦៥​លាន​ដុល្លា​រ ។ បើ​តាម​ការ​គណនា​បឋម​អំពី​ខ្ទង់​ចំណាយ​របស់​ភ្ញៀវ​ទេសចរ លោក ភី​នី​ស្សា​រ៉ា បាន​បញ្ជាក់​ថា សម្រាប់​ភ្ញៀវ​ជាតិ​ម្នាក់​អាច​ចំណាយ​ប្រាក់​ចន្លោះ​ពី​៣០ ​ទៅ​៣៧​ដុល្លា​រក្នុង​មួយ​ថ្ងៃ​ ។ ដោយឡែក​ចំពោះ​ភ្ញៀវ​អន្តរជាតិ​វិញ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរ​បាន​គណនា​ថា ពួក​គេ​អាច​ចំណាយ​ប្រាក់​ចន្លោះ​ពី​៤៥ ​ទៅ​៧០​ដុល្លា​រក្នុង​មួយ​ថ្ងៃ​។

មូលហេតុដែល​ខ្ទង់ចំណាយ​មិន​ស្មើគ្នា​នេះ ដោយសារ​តែ​ភ្ញៀវ​ជាង​៧០% បាន​ស្នាក់​នៅ​ចំណាយ​ច្រើន រីឯ​ភ្ញៀវ​ចំនួន​ជាង​២០% ជា​ភ្ញៀវ​វិល​ល្ងាច​ទើប​ពួក​គេ​ត្រូវ​ចំណាយ​តិច ​។ ក្នុង​ឱ​កាសនៃ​ពី​ធិ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី២៤ ​ដល់​២៦ កញ្ញា ឆ្នាំ​២០២២ ខេត្តបាត់ដំបងបាន​ស្វា​គម​ន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​ជាង​២១​ម៉ឺន​នាក់ ក្នុង​ចំណោម​នេះ មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​៣៥៨​នាក់ ​។ នេះ​បើ​យោង​លើ​របាយ​ការ​ណ៍​របស់​មន្ទីរ​ទេសចរ​ខេត្ត ដែល​បាន​រាយ​ការ​ណ៍​ជូន​ថ្នាក់ដឹកនាំ ដែល​ធ្វើ​ឲ្យ​ខេត្ត​បុរាណ​មួយ​នេះ​ជាប់​លំដាប់ថ្នាក់​លេខ​១ នៃ​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ខេត្ត​ផ្សេង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ខេត្តបាត់ដំបងត្រូវ​គេ​ចាត់​ទុក​ថា ជា​ខេត្ត​ដែល​មាន​សក្តានុពល​បំផុត​លើ​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរ​ណ៍ ។ ហើយ​ក៏​ជា​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​បំផុត​មួយ ក្នុង​ចំណោម​២៤​ខេត្ត-រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ខេត្ត​នេះ​ មាន​គោលដៅ​ទេសចរណ៍​ជា​ច្រើន​កន្លែង សម្រាប់​ស្វា​គម​ន៍​ភ្ញៀវ​ទេ​សចរ​ជាតិ និងអន្តរជាតិ​ធ្វើ​ដំណើរ​មកទស្សនា​កម្សាន្ត​។ រម​ណីយ​​ដ្ឋា​ន​ធម្មជាតិ​នៅ​តាម​តំបន់​ព្រៃ​ភ្នំ មាន​ទឹកធ្លាក់ ទឹកជ្រោះ និងដំណាំ​កសិកម្ម​។ ដោយឡែក​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ មាន​ប្រាសាទបុរាណ ល្អាង​ភ្នំ ដែល​ភ្ញៀវ​និយម​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​បំផុត​ ៕ ​

អត្ថបទសរសេរ ដោយ