ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2022 ៖ ដា​ណឺ​ម៉ាក​នឹង​ពាក់​ឈុត​រចនា​ជា​ពិសេស ប្រឆាំង​នឹង​ម្ចាស់ផ្ទះ​កា​តា

1 ឆ្នាំ មុន

ដា​ណឺ​ម៉ាក ៖ ក្រុម​ជម្រើស​ដា​ណឺ​ម៉ាក​នឹង​ពាក់អាវ​រចនា​ឡើង​យ៉ាង​ពិសេស សម្រាប់​ការ​ប្រកួត​ព្រឹត្តិ​

ដា​ណឺ​ម៉ាក ៖ ក្រុម​ជម្រើស​ដា​ណឺ​ម៉ាក​នឹង​ពាក់អាវ​រចនា​ឡើង​យ៉ាង​ពិសេស សម្រាប់​ការ​ប្រកួត​ព្រឹត្តិ​ការណ៍​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ ២០២២ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​កំណត់​ត្រា​រំលោភសិទ្ធិ​មនុស្ស​​របស់​ម្ចាស់ផ្ទះ​កា​តា រួម​និង​ការ​កេងប្រវ័ញ្ច​លើ​ពលករ​ចំណាកស្រុក​ផង​ដែរ​។

ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​កីឡា Hummel ដែល​ជា​អ្នករ៉ាប់រង​លើ​ការ​រចនា​ឯកសណ្ឋាន​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​ក៏​បាន​រចនា​ឈុត​ទី​៣ ដែល​មាន​ពណ៌​ខ្មៅ​ទាំងអស់ ដើម្បី​តំណាង​ឱ្យ​ពណ៌​នៃ​ការ​កាន់ទុក្ខ​។ ដោយ​ក្រុមហ៊ុន​របស់​ដា​ណឺ​ម៉ាក​មួយ​នេះ បាន​ប្រកាន​ជំហរ​ថា «​យើង​គាំទ្រ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ប៉ុន្តែ​វា​មិន​ដូច​គ្នា​ទៅ​នឹង​ការ​គាំទ្រ​កា​តា​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​នោះ​ទេ​»​។
ឯកសណ្ឋាន​ក្នុង​ដី​របស់​ដា​ណឺ​ម៉ាក​នឹង​មាន​ពណ៌​ក្រហម​សុទ្ធ ចំណែក​ឈុត​ទី​២ នឹង​មាន​ពណ៌​ស​។

ដោយឡែក​អ្នក​ឧបត្ថម្ភ​ឧបករណ៍​ហ្វឹកហ្វឺន​របស់​ដា​ណឺ​ម៉ាក បាន​សម្រេច​ថា​នឹង​ដក​ស្លាក​សញ្ញា​របស់​ពួក​គេ ដើម្បី​ផ្តល់​កន្លែង​សម្រាប់​សារ​រិះគន់​ម្ចាស់ផ្ទះ​កា​តា​។

ប្រទេស​កា​តា​ទទួល​បានការ​រិះគន់ និង​ការ​តវ៉ា​ប្រឆាំង​យ៉ាងច្រើន​ពី​សំណាក់​មហាជន និង​បុគ្គល​ល្បីល្បាញ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​បាល់ទាត់ ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធ​មនុស្ស ច្បាប់​ប្រឆាំង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​យ៉ាង​តឹងរ៉ឹង​បំផុត (LGBT) ជា​ពិសេស​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​កម្មករ​ចំណាកស្រុក ដែល​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​កីឡដ្ឋាន​ត្រៀម​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ ២០២២ ដែល​នឹង​ចាប់​ដំណើរការ​នា​ថ្ងៃ​ទី​២០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ រហូត​លេច​ចេញ​របាយការណ៍​នៃ​ការ​ស្លាប់​កម្មករ​ជា​ច្រើន​ផង​ដែរ​។ ប៉ុន្តែ​កា​តា បាន​ចេញ​បដិសេធ​តួលេខ​សរុប​ពិតប្រាកដ​កាលពី​ឆ្នាំ​២០២១ ដែល​មាន​កម្មករ​ស្លាប់​រហូត​ដល់ ៣៧​នាក់​។

មិន​ត្រឹមតែ​ដា​ណឺ​ម៉ាក​ប៉ុណ្ណោះ​ទេ ដែល​ប្រឆាំង​នឹង​ទ​ង្វើ​ម្ចាស់ផ្ទះ​កា​តា​។ ជាក់ស្តែង​ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​គ្រោង​នឹង​ពាក់​ស្លាក​ប្រធាន​ក្រុម​មាន​ពាក្យ «OneLove» អំឡុង​ការ​ប្រកួត World Cup ជា​ផ្នែក​នៃ​យុទ្ធនាការ​ដែល​បាន​ចាប់ផ្តើម​ដំបូង​ដោយ​ប្រទេស​ហូ​ឡង់ ដើម្បី​លើកកម្ពស់​ភាព​ចម្រុះ ការ​រួម​បញ្ចូល​គ្នា និង​ការ​ឈរ​រួម​គ្នា​ប្រឆាំង​នឹង​ការ​រើសអើង​។ ហើយ​បែ​ល​ហ្ស៊ិ​ក បារាំង អា​ល្លឺ​ម៉​ង់ ន័​រវេ​ស ស៊ុ​យ​អែ​ត វេ​លស៍ និង​ស្វី​ស ក៏​កំពុង​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ផង​ដែរ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ