ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Floyd បាន​ចំណូល​ជាង​២០​លាន​ដុល្លារ ក្រោយ​ផ្ដួល​កីឡាករ​ជប៉ុន​ផុយ​ៗ

1 ឆ្នាំ មុន

ជប៉ុន ៖ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ អ្នកប្រដាល់​អា​មេ​រិ​ក Floyd Mayweather បាន​ផ្ដួល​កីឡាករ​

ជប៉ុន ៖ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ អ្នកប្រដាល់​អា​មេ​រិ​ក Floyd Mayweather បាន​ផ្ដួល​កីឡាករ​ជប៉ុន Mikuru Asakura ត្រឹម​ទឹក​ទី​ពីរ​ក្នុង​ការ​ប្រកួត​បែប​មិត្តភាព​មួយ​នៅ​ប្រទេស​ជប៉ុន​។

ក្នុង​ការ​ប្រកួត​ដែល​មាន​ត្រឹមតែ​៣​ទឹក Floyd បាន​ម៉ាត់ Mikuru ចូល​មុខ​ពេញ​នៅ​ចុង​ទឹក​២ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ដល់​១០​បញ្ចប់​ការ​ប្រកួត​តែ​ម្ដង​។ តាម​ពិត​ទៅ Mikuru ជា​កីឡាករ​អាជីព​គុន​ចម្រុះ​ទេ ហើយ​នេះ​ជា​លើក​ដំបូង​ដែល​គេ​មក​ប្រកួត​បែប​សកល​។

ក្រោយ​បញ្ចប់​ការ​ប្រកួត Floyd ត្រូវ​បាន​គេ​ដឹង​ថា ទទួល​បាន​ចំណូល​ពី​ការ​ប្រកួត​ខាងលើ​២១,៥​លាន​ដុល្លារ​ឯណោះ ។ រឿង​ពិសេស​មួយទៀត​ដែល​គេ​ចាប់អារម្មណ៍​គឺ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​អាស៊ី Manny Pacquiao ក៏​បាន​ទៅ​ទស្សនាការ​ប្រកួត​របស់ Floyd ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​ផង​ដែរ​។

បន្ទាប់​ពី​ឈ្នះ​និង​រក​លុយ​បាន​ងាយ​ៗ Floyd Mayweather បាន​និយាយ​ថា​ ៖ «​ខ្ញុំ​សប្បាយចិត្ត​ដែល​ពួកយើង​អាច​ផ្ដល់​ឲ្យ​អ្នកគាំទ្រ​នូវ​ការ​ប្រកួត​ដ៏​រំភើប​។ អរគុណ​ដែល​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​មក​ទី​នេះ​។ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ម្ដងទៀត​។ វីរបុរស​ផ្សេង​ទៀត​ក៏​បាន​មក​ទី​នេះ​ដូច​ជា ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៨​ស្ថាប័ន​ផ្សេង​គ្នា Pacquiao​ដែល​ជា​ម្ចាស់​ជើងឯក​ដ៏​អស្ចារ្យ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ